(តពីលេខមុន)
ភ្នំពេញ៖ អ្នកស្រី សេង ចិន្តា ភរិយារបស់លោកឧកញ៉ា ខូវ ជឺលី ដែលត្រូវបានតុលាការចោទប្រកាន់ពីបទប៉ុនប៉ង មនុស្សឃាតលើភរិយា និងកូនរបស់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងត្រូវជាកូន និងចៅរបស់លោក ឧកញ៉ា ខូវ ជឺលី នោះ ត្រូវបានសាលាដំបូងសម្រេចផ្តន្ទោដាក់ពន្ធនាគារជាច្រើនឆ្នាំ។ មិនអស់សុខចិត្តជាមួយសាលក្រម សាលាដំបូង ដែលមានភស្តុតាងយ៉ាងច្រើនជាសំអាងហើយនោះ ក្រុមគ្រួសារអ្នកស្រី សេង ចិន្តា និងលោក ខូវ ជឺ លី បានបន្តប្តឹងករណីនេះ ទៅដល់សាលាឧទ្ធរណ៍ថែមទៀត។ ទីបំផុតសាលាឧទ្ធរណ៍ មិនចំណាត់ការ ហើយនៅ តែរក្សាសាលក្រមរបស់សាលាដំបូងដដែល។
ទោះបីជាការសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ ឲ្យលោកស្រី សេង ចិន្តា មានទោសទណ្ឌពីបទប៉ុនប៉ង មនុស្សឃាតយ៉ាងណាក្តី បំណាច់ចិត្តស្រឡាញ់នោះ លោកឧកញ៉ា ខូវ ជឺលី នៅតែមិនអស់ចិត្តព្យាយាមស្វែងរក អន្តរាគមន៍គ្រប់បែបយ៉ាង និងសុំឲ្យលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដកពាក្យបណ្តឹងលើអ្នកស្រី សេង ចិន្តា ថែម ទៀតផង។
ខាងក្រោមនេះ ជាខ្សែអាត់សំឡេង នៃកិច្ចសំណេះសំណាលរបស់លោកឧកញ៉ា ខូវ ជឺលី និងលោក ស៊ុន ចាន់ថុល ព្រមទាំងក្រុមគ្រួសារ ដើម្បីសុំឲ្យលោកស្រី សេង ចិន្តា រួចពីទោសទណ្ឌ៖
នាទីៈ ០០:១៤:៥៧ ដល់ ០០:១៦:០៣
ឧកញ៉ា ខូវ ជីលី៖ ធ្វើបាបគាត់ ដូចធ្វើបាបប៉ាអីចឹង។
លោក ស៊ុន ចាន់ថុល ៖ ប៉ាសូមទោស ខ្ញុំសូមកាត់ប៉ាបន្តិច ខ្ញុំធ្វើបាបមីង ធ្វើបាបគាត់ម៉េចប៉ា ខ្ញុំអត់ធ្វើបាបទេ ប៉ា ច្បាប់កំពុងវិនិច្ឆ័យមនុស្ស ដែលចង់សម្លាប់កូនស្រីប៉ា និងចៅស្រីប៉ា ឱ្យខ្ញុំថាខ្ញុំធ្វើបាបមីង ប៉ាខុសហើយ ប៉ាខុសទាំងស្រុងហើយ។
ឧកញ៉ា ខូវ ជីលី ៖ វាអីចេះ ដូចធ្វើបុណ្យណាកូន។
លោក ស៊ុន ចាន់ថុល ៖ ប៉ា ខ្ញុំធ្វើបុណ្យចំពោះមនុស្សធ្វើបុណ្យ ប៉ុន្តែឱ្យខ្ញុំធ្វើបុណ្យ មនុស្សសម្លាប់ប្រពន្ធកូនខ្ញុំ ម៉េចកើតប៉ា ខ្ញុំអត់មានធ្វើបាបមីងទាំងអស់ ខ្ញុំអត់ធ្វើបុណ្យជាមួយមីងទៀត ខ្ញុំយកយុត្តិធម៌ តែយុត្តិធម៌មួយទេប៉ា ឱ្យតុលាការគេវិនិច្ឆ័យ ម៉េច ប៉ា ថាខ្ញុំធ្វើបាបមីងម៉េច ប៉ាអត់ព្រមយល់ អត់កើតទេប៉ា ដល់ប៉ាយល់រឿងការពិត ប៉ាទទួលការពិតឬអត់ ថាមីងអ្នកធ្វើរឿងហ្នឹង បើប៉ាអត់ទទួលការពិតទេ អាហ្នឹងយើងអត់ទៅមុខកើតទេ មិនអាចដោះស្រាយរឿងនេះបានទេប៉ា។
ឧកញ៉ា ខូវ ជីលី ៖ អត់មាននរណាមើលប៉ា។
លោក ស៊ុន ចាន់ថុល ៖ ឥឡូវ ប៉ាយករឿងផ្ទាល់ខ្លួនមកនិយាយអត់កើតទេប៉ា ឥឡូវសូមប៉ាលើករឿងច្បាប់ តើគេចាប់មនុស្សហ្នឹង គេមានភស្តុតាងគ្រប់គ្រាន់អត់ ហ្នឹងប៉ាវិនិច្ឆ័យអីចឹងវិញ បើប៉ាថា កូនត្រឹមត្រូវ គេចាប់ហ្នឹង គេមានភស្តុតាងគ្រប់គ្រាន់ ទើបគេចាប់អីចឹង។
[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.14.57-00.16.03.mp3{/mp3remote}
នាទីៈ ០០:១៧:៤៨ ដល់ ០០:២២:៤០
ឧកញ៉ា ខូវ ជីលី ៖ ថាច ក៏អត់ មានរបួសអី អាចៅក៏អត់ ដូចកូនឯងធ្វើបុណ្យឱ្យប៉ា ដូចថា ឥឡូវហ្នឹង កាលហ្នឹងវាផុត យល់ច្រលំយ៉ាងម៉េចក៏យើងមិនដឹង។
លោក ស៊ុន ចាន់ថុល ៖ ប៉ាខ្ញុំសូមកាត់ប្រសាសន៍ប៉ាណា ច្បាប់ប៉ាណា ក្នុងពិភពលោកទាំងមូល បើខ្ញុំចង់ប៉ុនប៉ង សម្លាប់ប៉ា ប៉ុនប៉ងសម្លាប់អត់បាន ប៉ាដឹងខ្លួនទាន់ ប៉ាគេចផុត ខ្ញុំគេឱ្យរួច ប៉ាគេមិនមែនថា លើកលែងទោសឱ្យគាត់ទៅ ព្រោះឪពុក អត់មានប៉ះពាល់របួសអីផង មិនមែនអីចឹងទេប៉ា ច្បាប់ប៉ុនប៉ងទុកជាមុន ធ្ងន់ជាងអាគិតភ្លាមៗសម្លាប់ភ្លាមៗ ប៉ុនប៉ងទុក ប៉ាឯងមើលច្បាប់ ជាប់ពន្ធនាគារខ្លាំងជាងការសម្លាប់ភ្លាមៗ ណាប៉ា ណា។
ឧកញ៉ា ខូវ ជីលី ៖ ប៉ាសូមដូចថា កូនឯងធ្វើបុណ្យទៅ ឥឡូវបើថាដាក់ យកគាត់ទៅដាក់ទោសសម្លាប់ ដាក់ម្ភៃឆ្នាំ ក៏គ្មានប្រយោជន៍អី ដូចយើងធ្វើបុណ្យ ធ្វើទាន។
លោក ស៊ុន ចាន់ថុល ៖ ប៉ាឱ្យខ្ញុំធ្វើបុណ្យម៉េច ច្បាប់ ប៉ាណា ខ្ញុំដកខ្លួន អត់ដកបានទេប៉ា បណ្តឹងអាជ្ញារ បណ្តឹងព្រះរាជអាជ្ញារ ប៉ាមិនអាចដកបានទេប៉ា មិនបានទេ ខុសហើយប៉ា មេធាវី ប៉ាប៉ាចង់ឱ្យមេធាវី ឥឡូវប៉ាឯងសួទៅ ប៉ាឯងសួរអ្នកណា ខ្ញុំក៏ដឹងដែរ ឱ្យអ្នកនឹងមកសិក្សាពីផ្លូវច្បាប់ទៅ ឱ្យសិក្សាច្បាប់ទៅគឺអ្នកហ្នឹងខុសទាំងស្រុងហើយ ប៉ា អ្នកដែលថានែ ស៊ុន ចាន់ថុល ដកពាក្យបណ្តឹងទៅ គឺថាគេឱ្យនៅក្រៅឃុំហើយ អត់ទេប៉ា ប៉ាឯង ខ្ញុំភ្នាល់ប៉ាឯង ប៉ាឯងមានប៉ុន្មាន ក៏ខ្ញុំភ្នាល់ប៉ាឯងទាំងអស់ ជាច្បាប់មិនអាចនៅក្រៅឃុំបានទេ។
ឧកញ៉ា ខូវ ជីលី ៖ ច្បាប់ ច្បាប់ហើយ ប៉ុនដូចថាកាលហ្នឹង យើងគ្រួសារ ថាកូនឯងឥឡូវ ឪពុកខ្ញុំគាត់មកអង្វរ ឪពុកខ្ញុំឥឡូវ ឥឡូវតាមខ្ញុំសូមនៅក្រៅ។
លោក ស៊ុន ចាន់ថុល ៖ អត់ទេប៉ា មិនធ្វើអីចឹងទេប៉ា អត់ទេ ខ្ញុំសូមជម្រាបប៉ា រឿងនេះមិនមែនរឿងបទ បទមិនមែនឧក្រិដ្ឋប៉ាណា យើងអាចដកពាក្យបណ្តឹងគេបាន ប៉ុន្តែជាបទឧក្រិដ្ឋហើយ ជាព្រហ្មទណ្ឌ ហើយកម្រិតខ្ពស់ធ្ងន់ មិនអាចកូនចៅណា ចង់ទាំង ១១ នាក់ សរសេរសុំដោះពាក្យបណ្តឹងក៏អត់បានដែរប៉ា ប៉ាឯងជឿខ្ញុំទៅ គេពន្យល់ប៉ាខុសហើយ ១១នាក់ ទាំងម៉ាក់ទៀត ថែមម៉ាក់មួយទៀត សូមមេត្តាដកពាក្យបណ្តឹងកុំអីអីចឹង អត់ទេប៉ា អត់ហ្មងគឺរឿងនេះ គឺថាតុលាការកាត់ក្តីចប់សព្វគ្រប់ហើយ ជាប់ប៉ុន្មានឆ្នាំ ឧទាហរណ៍ជួយសម្រួលយ៉ាងណា អាហ្នឹងរឿងផ្សេងទេប៉ា ប៉ុន្តែបើឱ្យនៅក្រៅឃុំ ច្បាប់គេមិនអនុញ្ញាតទេប៉ា តាមខ្ញុំដឹងច្បាប់ណាប៉ា អីចឹងប៉ាទុកឱ្យច្បាប់គេធ្វើតាមច្បាប់ទៅ ខ្ញុំអត់មានសិទ្ធអំណាចដូចខ្ញុំចុះសេចក្តីថ្លែងការណ៍ក្នុងកាសែតអីចឹង មេធាវីធ្វើអីចឹង គឺថា កូនៗអត់មានសិទ្ធអំណាចឱ្យ សេង ចិន្តា នៅក្រៅឃុំទេ ជាក់ស្តែងតុលាការដំបូងបានចេញដីការបដិសេធ ការសុំឱ្យនៅក្រៅឃុំទៅហើយ ជាច្បាប់ប៉ា ជាច្បាប់ ដូច្នេះខ្ញុំ ប៉ាចេះតែថា សូមកូនធ្វើបុណ្យ ខ្ញុំធ្វើបុណ្យឱ្យប៉ាអី ក៏ខ្ញុំធ្វើបុណ្យដែរ ប៉ុន្តែច្បាប់វាច្បាប់ប៉ា ច្បាប់គឺច្បាប់ មិនអាចដោះស្រាយបានទេ ប៉ាឯងចង់សួរអ្នកណាក៏បានដែរ ចង់សួរអ្នកណាក៏អីចឹង ដែរ ហើយខ្ញុំថា ទុកឱ្យគេធ្វើតាមច្បាប់ បើមីងអត់មានកំហុសអី អាហ្នឹងចេញមកអត់មានបញ្ហាទេប៉ា ប៉ុន្តែប៉ាស្គាល់សមត្ថកិច្ចខ្មែរ អត់មានទៅចាប់មនុស្ស ហើយអត់មានភស្តុតាង អត់មានអីគ្រប់គ្រាន់ទេប៉ា ខ្ញុំជម្រាបប៉ា បើប៉ាចង់ មើលវីដេអូ ដែលវាសារភាព ខ្ញុំជូនប៉ាមើលទាំងអស់ ស៊ីសង្វាក់គ្នាហ្មង ប៉ា គេអត់ធ្វើការអីចឹងទេប៉ា ជឿខ្ញុំ ប៉ាគេអត់ធ្វើអីចឹងទេ បើមិនមានអីចឹងទេ បើមានគ្រប់គ្រាន់ ក៏គេអត់លែងដែរ ថ្ងៃទី១ ប៉ុន្តែគ្រប់ហើយមិនមូល នៅខ្វះ ដល់ម៉ាអាទិត្យហ្នឹង គឺគេមានបន្ថែមគ្រប់ទាំងអស់ប៉ា ដូចកៅអីអីចឹងពីដើមមានជើង១ ជើង២ កៅអីជើង៤ ចង់ជើង៥ ផង ប៉ាទាំងអារឿនទៀត។
ឧកញ៉ា ខូវ ជីលី ៖ ឥឡូវ ដូចថា យើងដូចកូនឯង ដូចថា ធ្វើបុណ្យឱ្យប៉ាណា ព្រោះខាងតុលាការ ប៉ាសួរ គេថាឱ្យតែកូនឯងសុខចិត្តទៅជាមួយប៉ា អាហ្នឹងគេលែង។
លោក ស៊ុន ចាន់ថុល ៖ អត់សោះ អាហ្នឹងខុសហើយ។
[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.17.48-00.22.40.mp3{/mp3remote}
នាទីៈ ០០:២៣:៥៥ ដល់ ០០:២៥:៥៥
ឧកញ៉ា ខូវ ជីលី ៖ ដាក់ទោសតាមច្បាប់ទៅ កូនឯងដូចថា ដូចមីងមនុស្សសព្វថ្ងៃជាប់គុកទៅហើយ វេទនាទៅហើយ ប៉ាចង់សូមឱ្យកូនឯងជួយនៅក្រៅឃុំទៅ។
លោក ស៊ុន ចាន់ថុល ៖ គេអត់ធ្វើអីចឹងទេប៉ា គេអត់ឱ្យនៅក្រៅឃុំទេ ព្រោះនៅក្រៅឃុំអាចធ្វើប៉ះពាល់ដល់សាក្សី។
ឧកញ៉ា ខូវ ជីលី ៖ ទេមានសាក្សីអីទៀត បើរួចហើយ ហើយមានអីទៀត។
លោក ស៊ុន ចាន់ថុល ៖ អត់ទេប៉ា ព្រោះនៅបញ្ចុះបញ្ចូលរាល់ថ្ងៃ ឱ្យពួកហ្នឹងឆ្លើយបដិសេធវិញ មានទាំងអស់ប៉ា ប៉ាខ្ញុំមានអស់ហើយប៉ា ប៉ាឯងកុំចេះតែនេះ ប៉ា ជឿខ្ញុំខ្លះមើលប៉ា ប៉ាឯង ជឿតែគេអីចឹង ហើយប៉ាឯងជឿគេ ប៉ាអត់ស្តាប់ខ្ញុំ ចេះតែមកនិយាយអីចឹង អត់ទៅមុខទេប៉ា លុះត្រាប៉ាឯកភាពរឿងហ្នឹងការពិត ឥឡូវការពិតអីចឹង ឥឡូវកូនជួយម៉េច បានការពិតអីចឹង គាត់ធ្វើអីចឹងដូចប៉ាឮអីចឹង គាត់ចូលដៃចូលជើងអីចឹង អ្នកបញ្ជា អ្នកក្រោយហ្នឹង បើអ្នកក្រោយមិនទាន់ចូលទេ ប៉ាគេនៅតែធ្វើការបន្តទៀតហើយប៉ា អីចឹងប៉ាឯង ហើយ ខ្ញុំអត់ហ៊ាន អត់ចោទអ្នកណានៅពីក្រោយខ្នងទេ ខ្ញុំអត់ចោទទេ ប៉ុន្តែគាត់ចង់នៅទទួលម្នាក់ឯង អាហ្នឹងទទួលទៅមិនដឹងធ្វើម៉េចទេអាហ្នឹង អីចឹង បើគាត់ជាប់គុក ឧទាហរណ៍ ដល់ពេលគាត់ជាប់គុគ គាត់ស្លាប់នៅក្នុងគុក សួរថាខ្ញុំ ស៊ុន ចាន់ថុល ខ្ញុំមានវិប្បដិសា រីអត់ ខ្ញុំឆ្លើយថាអត់មាន ខ្ញុំអត់មាន គឺថាមនុស្សហ្នឹងចង់សម្លាប់ប្រពន្ធខ្ញុំ ថ្ងៃហ្នឹងហេងប្រពន្ធខ្ញុំរស់ កូនខ្ញុំរស់ កុំអីខ្ញុំអត់មានប្រពន្ធ អត់មានកូន ប៉ា ខ្ញុំឈឺចាប់របៀបម៉េច ប៉ាពិចារណាមើល រឿងហ្នឹងខ្ញុំអត់មានកូន អត់មានប្រពន្ធខ្ញុំ តើខ្ញុំនេះម៉េចដែរប៉ា អាហ្នឹងដល់មើលទាំងសងខាងអីចឹងប៉ា អីចឹងអ្នកប៉ុនប៉ងចង់សម្លាប់ប្រពន្ធខ្ញុំ សម្លាប់គ្រួសារខ្ញុំ សម្លាប់កូនស្រីប៉ា ចៅស្រីប៉ា ប្រពន្ធខ្ញុំ កូនរបស់ខ្ញុំ គឺទុកឱ្យតុលាការធ្វើតាមច្បាប់ប៉ា។
[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.23.55-00.25.55.mp3{/mp3remote}
នាទីៈ ០០:៣៤:៣៩ ដល់ ០០:៣៥:២៩
ឧកញ៉ា ខូវ ជីលី ៖ យើងអត់មានរបួស អត់មានអីដែរ ដូចយើងបុណ្យ ធ្វើបុណ្យ។
លោកស្រី ខូវ ជឺឡាសាឌី ៖ ធ្វើបុណ្យម៉េចកើតប៉ា បើនិយាយការពិតទៅ យើងសម្រួលផ្សេង។
លោក ស៊ុន ចាន់ថុល ៖ ឱ្យនិយាយការពិតទៅប៉ា ឆ្លើយការពិតមក អ្នកណាខ្លះនៅពីក្រោយ គាត់និយាយឱ្យអស់ទៅ ទុកឱ្យខ្ញុំដឹងហើយ ការពិត ខ្ញុំស្រណុកជួយ ប៉ុន្តែបើគាត់អត់ព្រមឆ្លើយទេ អាហ្នឹងនៅម្នាក់ឯងតទៅទៀតទៅអាហ្នឹង។
លោកស្រី ខូវ ជឺឡាសាឌី ៖ អីចឹងបានថា គាត់ត្រូវតែនិយាយការពិត គេមានអស់ហើយប៉ា រឿងអីគេចាប់ គាត់ចូលក្នុងគុក។
លោក ស៊ុន ចាន់ថុល ៖ ប៉ាចាប់ប្រពន្ធឧកញ៉ាទាំងមូល។
លោកស្រី ខូវ ជឺឡាសាឌី ៖ ទាំងមូលមិនមែនធម្មតាទេប៉ាណា។
លោក ស៊ុន ចាន់ថុល ៖ ឧកញ៉ា ខូវ ជីលី ទាំងមូល ស្រុកខ្មែរណា ប៉ា មិនមែនចាប់មនុស្សផ្តេសផ្តាស។
[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.34.39-00.35.29.mp3{/mp3remote}
នាទីៈ ០០:៤១:៣១ ដល់ ០០:៤១:៥៨
លោក ស៊ុន ចាន់ថុល ៖ ខ្ញុំសុំអង្វរប៉ាវិញ អង្វរប៉ាវិញ ដើម្បីអង្វរហ្នឹង ដើម្បីការពារកិត្តិយស ប៉ា អង្វរវិញ កុំឱ្យគេ មើល គេវៃតម្លៃ ប៉ាមិនល្អ អង្វរវិញថា សូមឱ្យការពិតវាចេញទៅប៉ា ឱ្យតាមដំណើរទៅ ខ្ញុំសូមអង្វរអីចឹងវិញប៉ា ឱ្យតុលាការគេធ្វើការរកយុត្តិធម៌ ស ខ្មៅ ចេញទៅយើងមានកិត្តិយសទាំងអស់គ្នា រឿងពិតឱ្យវាពិតទៅប៉ា។
[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.41.31-00.41.58.mp3{/mp3remote}
នាទីៈ ០១:០៤:៥០ ដល់ ០១:០៥:៥៦
លោកស្រី ខូវ ជឺឡាសាឌី ៖ អ្នកដែលប៉ាថា ស្មោះជាមួយប៉ា គេនិយាយអីចឹង ហៅប៉ាយ៉ាងម៉េច សុទ្ធតែហៅប៉ាអាកញ្ចាស់អីៗ។
លោក ស៊ុន ចាន់ថុល ៖ អាហ្នឹងប៉ាឯងលឺផ្ទាល់។
[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/01.04.49-01.04.56.mp3{/mp3remote}
នាទីៈ ០១:០៩:៤៩ ដល់ ០១:១០:១៩
លោក ស៊ុន ចាន់ថុល ៖ សេងចិន្តានិយាយទៀត ដើរជាមួយប៉ាម្តងៗ ខ្មាសគេណាស់ ដូចឪពុក និងកូន ដូចឪពុក និងកូន។
លោកស្រី ខូវ ជឺឡាសាឌី ៖ ឈឺទេប៉ា កូនប៉ាឯងឈឺទេ ឮអីចឹង។
លោក ស៊ុន ចាន់ថុល ៖ ណាប៉ា ចង់។
ឧកញ៉ា ខូវ ជីលី ៖ ឯងមិនដែលឮសោះ។
លោកស្រី ខូវ ជឺឡាសាឌី ៖ ម៉េចគេប្រាប់ប៉ាឯងឱ្យដឹង។
លោក ស៊ុន ចាន់ថុល ៖ ប៉ាចង់ស្តាប់គេឱ្យប៉ាស្តាប់។
ឧកញ៉ា ខូវ ជីលី ៖ អេស្តាប់អីឈឺចិត្ត។
លោកស្រី ខូវ ជឺឡាសាឌី ៖ អីចឹងប៉ាឯងឈឺចិត្ត កូនឈឺប៉ុណ្ណា៕ (ចប់)
[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/01.09.48-01.10.19.mp3{/mp3remote}