Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមនិស្សិត ក្រុងឡុងដ៏ មកសិក្សាស្វែងយល់ ពីសហគមន៍ក្រីក្រ នៅភ្នំពេញ

0
0

ភ្នំពេញ៖ ក្រុមនិស្សិត មកពីសាកល វិទ្យាល័យក្រុងឡុងដ៏ នៃប្រទេសអង់គ្លេស ដែលដឹកនាំដោយ អង្គការសិទ្ធិ លំនៅដ្ឋាន នៅអាស៊ី មកសិក្សាស្វែងយល់ពី សហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា ថ្លែងនៅក្នុងជំនួប ជាមួយក្រុម និស្សិតទាំងនោះ លោក ប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅពីថ្ងៃទី០៧ ខែឧសភា ឆ្នំា ២០១៤ មានប្រសាសន៍ថា ការពង្រឹង ភាពជាដៃគូជាមួយ វិស័យឯកជន គឺមានសក្តានុពល ខ្លំាងណាស់សម្រាប់ សុំការជួយ ក្នុងគោលដៅមនុស្សធម៌ តាមរយៈការចែករំលែកធនធាន ក្នុង ការជួយសាងសង់លំនៅដ្ឋាន ជូនដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ក្រីក្រ ដែល កំពុងខ្វះខាត ជា ចាំបាច់នោះ។

លោកអភិបាលរាជធានី បានបន្តថា “ការលើកស្ទួយទាំងជីវភាព និងការរស់នៅសម រម្យរបស់បងប្អូន ក្នុងសហគន៍ ក្រីក្រ គឺជាវិធានការដែល ត្រូវអនុវត្តន៍ជាបន្ទាន់ ដើម្បីកាត់បន្ថយ គម្លាតរវាងអ្នកមាន និងអ្នកក្រក្នុងនោះអាជ្ញាធរ ក៏បាន កំណត់ឲ្យខណ្ឌនីមួយៗ ត្រូវជ្រើសរើស សហគមន៍ក្រីក្រនៅ ក្នុងភូមិសាស្រ្តរៀងៗខ្លួនចំនួន១ ដើម្បីធ្វើជាគំរូ ក្នុងការអនុវត្តសម្រាប់ ឈានទៅអភិវឌ្ឍន៍នៅតាមសហគមន៍ក្រីក្រ ផ្សេងៗទៀត”។

លោកស្រី សុំា ស៊ុក ប្រធានអង្គការសិទ្ធិលំនៅដ្ឋានអាស៊ី បានមានប្រសាសន៍ថា “ការ លើកកម្ពស់ស្ថានភាពពលរដ្ឋ ក្រីក្រ ឲ្យមានភាពប្រសើរឡើង តាមរយៈមានផ្ទះ សម្បែងរស់នៅ សមរម្យនេះ គឺជាបន្ទុករបស់អាជ្ញាធរ ដែលត្រូវរួម គ្នាដោះស្រាយដើម្បី ធានាបាននូវការគោរព ប្រសិទ្ធភាព ជាពិសេស អាចឈានទៅសម្រេចបានក្នុង ការកាត់ បន្ថយ ភាពក្រី ជូនប្រជាពលរដ្ឋ ផងដែរ”។

លោកស្រី បានបន្តថា ក្រុមនិស្សិតដែលមកបំពេញទស្សនកិច្ច នៅរាជធានីភ្នំពេញនេះ គឺជាផ្នែកមួយដ៏សំខាន់ដែរ ក្នុងការសិក្សាស្រាវស្វែងរក យន្តការថ្មីៗ ដើម្បីចូលរួមជាមួយ អាជ្ញាធរក្នុងរាជធានីភ្នំពេញ សម្រាប់ឈាន ទៅដោះ ស្រាយបញ្ហាលំនៅដ្ឋាន ជូនប្រជាពលរដ្ឋក្រីក្រី កាន់តែមានប្រសិទ្ធភាពនោះ ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images