Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមបាល់​ទាត់ AEU យកឈ្នះ Police ១-០ ឈរលេខ​រៀងទី៤ ក្នុងក្របខ័ណ្ឌ​លីកកំពូល​កម្ពុជា

0
0

ភ្នំពេញ៖ ក្រុមបាល់ទាត់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានយកឈ្នះក្រុម អគ្គស្នងការនគបាលជាតិ (Police) ក្នុងលទ្ធផល ១ ទល់នឹង ០ កាលពី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ លទ្ធផលនេះនាំអោយ អាស៊ី អឺរ៉ុប លោតពីលេខរៀងទី៧ មកលេខរៀងទី៤វិញ ក្នុងក្របខ័ណ្ឌ Mefone Cambodia Leafnce ២០១៤ បន្ទាប់ពីក្រុម Naga លេខ១, ក្រុមបឹងកេតលេខ២, និងក្រុមភ្នំពេញក្រោនលេខ៣។

លោក ប៊ុន សម្បតិ្ត គ្រូបង្វឹកក្លឹបបាល់ទាត់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានអោយដឹងថា កាលដែលក្លឹបរបស់លោក បានចំណាត់ថ្នាក់លេខ៤នេះ មិនមែនជាការចៃដន្យទេ ពោលគឺបន្ទាប់ពីបានការឧបត្ថម្ភ ពីសាលារៀនខេមអេលីត ក្លឹបយើងខ្ញុំបានធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ហើយពេល ប្រកួតក្រុមយើងមានការ សហការគ្នាបានល្អ ទើបធ្វើឲ្យបីប្រកួតចុងក្រោយ យើងទទួលបានលទ្ធផល យ៉ាងត្រចះត្រចង់ដោយយកឈ្នះ Albarex ៣ ដល់នឹង ១, យកឈ្នះ Tri Asia ២ ទល់ ០ និងថ្ងៃនេះ យកឈ្នះ Police ១ ទល់ ០។

លោកបានបន្តទៀតថា ក្លឹបលោកយកឈ្នះ Police ថ្ងៃនេះដោយលំបាកបំផុតព្រោះក្រុម Police ក៏ជាក្រុមខ្លាំងមួយដែរ និយាយរួមការប្រកួត មានលទ្ធភាពស៊ីគ្នា ៥០-៥០ រហូតដល់នាទី    ទី៧០ ទើបយើងនាំមុខ១គ្រាប់ ធ្វើបានសម្រេចដោយកីឡាករឆ្នើម សារី ម៉ាត់ណូរូទីន ហើយរក្សាលទ្ធផលឈ្នះ ១ ទល់ ០ នេះ រហូតដល់ចប់ការប្រកួត៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images