Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជនសង្ស័យ ប៉ុនប៉ង រំលោភកូនដើម បានធ្វើអត្តឃាត ចងក សម្លាប់ខ្លួន ក្នុងស្នងការដ្ឋាន នគរបាល ខេត្ត ព្រះសីហនុ

$
0
0

ព្រះសីហនុៈ បុរសម្នាក់ ជាជនសង្ស័យ ពីបទ ប៉ុនប៉ងរំលោភកូនដើម មានឈ្មោះ ឈួន រដ្ឋា ហៅបារាំង ជា មន្រ្តីយោធា បាត់បង់សមត្ថភាពពលកម្ម នៅស្រុកឈូក ខេត្តកំពត បច្ចុប្បន្នមកធ្វើ សន្តិសុខឯកជន MPA នៅក្រុងព្រះសីហនុ បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនក្នុងមន្ទីរ ឃុំឃាំង បណ្តោះអាសន្ត ក្នុងស្នងការ ដ្ឋាននគរបាល ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤នេះ ។

នគរបាលមូលដ្ឋាន បានប្រាប់ថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ៣និង ៣០នាទីទាបភ្លឺ នៅចំណុចផ្ទះជួលក្រុមទី១ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណី ប៉ុនប៉ង រំលោភមួយកើតឡើង ។ ជនរងគ្រោះមានឈ្មោះ ឃ.ស ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស ។

ខណៈដែលម្តាយរបស់ជនរងគ្រោះ ដែលត្រូវជាប្រពន្ធចុង របស់ខ្លួនកំពុង ទៅស្រុកជនសង្ស័យក៏បានធ្វើ សកម្មភាពជិះសង្កត់ពីលើជនរងគ្រោះ ដែលកំពុងដេក ហើយយកដៃខ្ចប់ មាត់ មិនឲ្យស្រែក ប៉ុនប៉ងរំលោភ តែពេលនោះ ជនរងគ្រោះបានប្រឹងត្រដរស្រែក ក៏ឮទៅដល់មីងឈ្មោះ តឹប ស្រីលក្ខ័ ដែលមានបន្ទប់ជួលជាប់គ្នា ហើយក៏ត្រូវមីងរត់មកជួយ ដោយគោះទ្វារ ស្រែកហៅ ទើបជនសង្ស័យ បើកទ្វារ ហើយជនរងគ្រោះ ក៏បានរត់ចេញមកក្រៅ ទៅដេកជាមួយម្តាយមីងវិញ ។

លុះព្រឹកឡើង ម្តាយមីង ក៏នាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ បន្ទាប់មកក៏ មានការឃាត់ខ្លួនជនរងគ្រោះតែម្តង ។ បន្ទាប់ពីបានធ្វើកំណត់ហេតុរួចរាល់ កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ ជនសង្ស័យ ក៏ត្រូវបាននគរបាលបញ្ជូនបន្ត ទៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បី រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ស្រាប់តែនៅម៉ោង ១២ថ្ងៃត្រង់ ស្រាប់តែទទួលដំណឹងថា ជនសង្ស័យបានធ្វើអត្តឃាតចងក សម្លាប់ខ្លួន ដោយក្រម៉ា នៅជាប់នឹងខ្លួន ទៅនឹងជំរឹងបង្អួច ក្នុងមន្ទីរឃុំឃាំងបណ្តោះអាសន្ន ក្នុងស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បាត់ទៅហើយ ដោយជើង មិនផុតពីដីផង ។ មានការរិះគន់ថា នេះគឺជាការធ្វេសប្រហែសរបស់មន្រ្តីសមត្ថកិច្ច យ៉ាងធ្ងន់ធ្ងរបំផុត ។

ស្រ្តីដែលជាប្រពន្ធចុងរបស់ ជនសង្ស័យឈ្មោះ តឹប ខ្មៅ បានប្រាប់នៅសាលតម្កល់សព ក្នុងមន្ទីរពេទ្យ បង្អែកថា ក្រោយពីបានទំនាក់ទំនង ទៅគ្រួសារខាងប្តីក្រោយ របស់គាត់នៅឯស្រុក គាត់បានសម្រេចចិត្ត យកសពទៅបូជានៅវត្តឥន្ធញ្ញាណ (ហៅវត្តក្រោម) បន្ទាប់មក និងយកធាតុរបស់គាត់ ទៅស្រុកកំណើត របស់គាត់វិញ ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images