Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ថ្នាក់ដឹកនាំ មន្រ្តីរាជការ ខេត្តកំពត ប្រារព្ធទិវាពលកម្ម ឣន្តរជាតិ០១ ឧសភា

$
0
0

កំពត៖ ខេត្តកំពតជាខេត្តមួយដែលទទួលបានកោតសរសើរថា ជាខេត្តបានចូលរួមលុបបំបាត់នូវពលកម្ម លើកុមារ បានល្អប្រសើរជាងបណ្តាខេត្តដទៃ ហើយនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ ថ្នាក់ដឹកនាំមន្រ្តីរាជការទូទាំង ខេត្ត បាននាំគ្នាប្រារព្ធនូវទិវាពលកម្មអន្តរជាតិ ០១ ឧសភា ខួបលើកទី១២៨ ក្នុងបំណងចូលរួមលើកកម្ពស់សិទ្ធិ និងការរំលោភបំពានលើសិទ្ធិការងាររបស់កម្មករ កម្មការិនី ពលករ និងបណ្តាបុគ្គលិកក្រុមហ៊ុននាននៅក្នុងខេត្ត។

ទិវាពលកម្មអន្តរជាតិ១ ឧសភា ត្រូវបានធ្វើឡើងក្រោមអធិបតីភាព របស់លោក  ជួង ស៊ីវវុធ ឣភិបាលរងខេត្ត កំពត ដោយមានការចូលរួមពីអស់លោក លោកស្រីតំណាងសហជីព និយោជក តំណាងនិយោជក កម្មករ កម្មកា រិនី តាមរោងចក្រសហគ្រាសនានា និងមន្ត្រីរាជការសរុប២៥០នាក់។

លោក ហេង ណារ៉ុង ប្រធានស្តីទីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តកំពត បានមានមតិស្វាគមន៍ និង បានធ្វើសេចក្តីរាយការណ៍សង្ខេបថា ទិវាពលកម្មឣន្តរជាតិ ១ឧសភា ត្រូវបានប្រារព្វជារៀងរាល់ឆ្នាំតាំងពីក្រោយ ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩មក ដើម្បីរំលឹកដល់សមិទ្ធផល នៃវិស័យការងារ ដែលបង្កើតនូវបទដ្ឋានការងារសមស្រប សម្រាប់កម្មករ និយោជិត ដែលជាកម្លាំងស្នូលក្នុងការឣភិវឌ្ឍប្រទេសជាតិ។

លោកហេង ណារ៉ុង ថ្លែងបន្តថា នៅខេត្តកំពតប្រារព្វខួបលើកទី១២៨ នៃទិវាពលកម្មឣន្តរជាតិ១ ឧសភា ស្រប ពេលដែលសភាពការណ៍ប្រទេសជាតិ កំពុងបន្តរីកចម្រើនលើគ្រប់វិស័យ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តទទួលបានជោគជ័យធំធេងក្នុងការឣនុវត្តយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៣ ដោយរក្សាបានយ៉ាងរឹងមាំស្ថិរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចជាគន្លឹះ។ វិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ ទេសចរណ៍ សំណង់ និងវិស័យវិនិយោគសាធារណ:ផ្សេងៗទៀត បានបន្ត រីកចម្រើនឥតឈប់ឈរ។

ជាក់ស្តែងក្នុងឆ្នាំ២០១៣ កន្លងមកនេះ មានរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន សិប្បកម្ម សេវាកម្មនៅក្នុង ខេត្តកំពត ចំនួន ២៨៨គ្រឹះស្ថាន ដែលប្រើប្រាស់កម្មករ និយោជិតចំនួនប្រមាណ ១០.២៨៤នាក់ ស្រី ៥.៤១៨ នាក់។

លោក  ជួង ស៊ីវវុធ ឣភិបាលរងខេត្ត បានអាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបឣនុ ស្សាវរីយ៍លើកទី១២៨ នៃទិវាពលកម្មឣន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ ដែលមានខ្លឹមសារថា ចលនាកម្មករ នេះ បានកើតឡើងនៅក្នុងប្រទេសមួយចំនួនតាំងពី ១២៨ឆ្នាំមុន ក្នុងគោលបំណងទាមទារឲ្យមានការកែលំឣ លក្ខខណ្ឌការងារ និងជីវភាពប្រជាពលករ ហើយបានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឣន្តរជាតិជារៀងរហូតមក។

ដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទិវាពលកម្មឣន្តរជាតិថ្ងៃទី១ ខែឧសភា ត្រូវបានប្រារព្ព្ធឡើងជារៀង រាល់ឆ្នាំ ចាប់តាំងពីប្រទេសត្រូវបានរំដោះពីរបបប្រល័យ ពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតដល់ ពេលបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលបានកំណត់យកទិវានេះ ជាថ្ងៃឈប់សម្រាកផ្លូវការរបស់មន្ត្រីរាជការ និងកម្មករ និយោជិតទាំងឣស់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>