Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ខ្សឹបដាក់ត្រចៀក ៖ ទូកបូមខ្សាច់ អត់ ច្បាប់ ជិត ១០គ្រឿង កំពុងធ្វើសកម្មភាព នៅកោះអន្លុងចិន !

0
0

កណ្ដាល ៖ សេចក្ដីរាយការណ៍ ពីឃុំឈើ ទាល ស្រុកកៀនស្វាយ ខេត្ដកណ្ដាល បានលួច បង្ហើបឱ្យដឹងថា គិតចាប់តាំងពីក្រោយចូល ឆ្នាំ រហូតមកដល់ពេលនេះគេឃើញមានទូក បូមខ្សាច់ធំៗជិត ១០គ្រឿង បានធ្វើសកម្ម ភាពបូមទាំងយប់ បូមទាំងថ្ងៃ ដោយគ្មាន ច្បាប់អនុញ្ញាត និងមន្ដ្រីយកភ្នែកមើលនោះ ឡើយ ។

សេចក្ដីរាយការណ៍ បានឱ្យដឹងថា ក្រុម ទូកបូមខ្សាច់ ដែលគ្មានច្បាប់ទាំងអស់នោះ បានធ្វើសកម្មភាពបូមខ្លាំងជាងគេនៅខាង ក្រោយវត្ដឫស្សីជ្រោយ ក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ទល់ខាងកើតកោះ អន្លង់ចិន ស្រុកស្អាង ដោយគេដឹង ថា មានកូនមន្ដ្រីធំៗក្នុងខេត្ដ និងកូនរបស់ មន្ដ្រីនគរបាលធំៗ នៅក្រសួងជាអ្នកឈរ កាងពីក្រោយខ្នង ដោយមន្ដ្រីជំនាញល្មមៗ មិនហ៊ានទៅសួរនាំពួកគេឡើយ ។

ប្រជាពលរដ្ឋ នៅឃុំឈើទាល និងកោះ អន្លង់ចិន បច្ចុប្បន្ននេះកំពុងនាំគ្នាព្រួយខ្លាច ពេលទឹកទន្លេឡើងនាពេលឆាប់ៗខាងមុខ នេះ នឹងធ្វើឱ្យបាក់ដីផ្ទះសម្បែងពួកគាត់ ដោយសារតែការបូមខ្សាច់អនាធិបតេយ្យ ខាងលើនេះ ។

អ្នកស្រុកសូមឱ្យលោករដ្ឋមន្ដ្រីក្រសួង ធនធានទឹក មេត្ដាចុះទៅពិនិត្យមើលផង ព្រោះបើ សង្ឃឹមលើមន្ទីរមិនហ៊ានជាមួយក្រុមឈ្មួញ នោះឡើយ ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images