Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ជា មុនី ស្នើលោក គាត ឈន់ លើកលែងពន្ធ លើប្រាក់ អត្ថប្រយោជន៍ របស់កម្មករ

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា នេះ ប្រធានសហជីពសេរីកម្មករ បានស្នើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក គាត ឈន់ ជួយបន្ធូរ បន្ថយ ឬលើកលែងពន្ធ លើប្រាក់អត្ថប្រយោជន៍ផ្សេងៗ របស់កម្មករ និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែក ជើង។

យោងតាមលិខិតមួយច្បាប់ ចុះហត្ថលេខាដោយ លោក ជា មុនី ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី២១ ខែវិច្ឆិកានេះ បានឲ្យដឹងថា កម្មករ និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង បច្ចុប្បន្នក្នុងម្នាក់ៗទទួលបាន ប្រាក់បៀវត្សរ៍គោលត្រឹម ៦១ដុល្លារអាមេរិក ក្នុងមួយខែប៉ុណ្ណោះ។ ប៉ុន្តែកម្មករ និយោជិតម្នាក់ៗ ទទួលបានប្រាក់ឧបត្ថម្ភ និង ប្រាក់អត្ថប្រយោជន៍ផ្សេងៗ មួយចំនួនទៀតដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន៧ដុល្លារ, ប្រាក់រង្វាន់ធ្វើការ ទៀងទាត់១០ដុល្លារ, ប្រាក់ថែទាំសុខភាព ៥ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារ (គិតតាមចំនួនឆ្នាំចូលបម្រើការងារ), ប្រាក់ថ្លៃបាយ២.០០០រៀល ក្នុងមួយថ្ងៃ។

លិខិតនោះ បាននិយាយពីហេតុផលបន្តថា ឧបមា កម្មករ និយោជិត ម្នាក់ដែលបម្រើការងារ មានអតីតភាពចំនួន៩ឆ្នាំ គឺទទួល ប្រាក់ឧបត្ថម្ភ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ចំនួនប្រមាណ៤៦ដុល្លារ ក្នុងមួយខែ។ លើសពីនេះ ដើម្បីរកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពក្រីក្រលំបាក របស់ខ្លួនកម្មករ និយោជិត ភាគច្រើន ឬសឹងតែទាំងអស់ បានខិតខំប្រឹងប្រែងធ្វើការថែមម៉ោង ដោយស្ម័គ្រ ចិត្តទើបទទួលបានប្រាក់បន្ថែម តាមកម្លាំងកាយ និងកម្លាំងចិត្តរៀងៗខ្លួន រហូតដល់មានកម្មករ និយោជិតទទួលរងការ ដួលសន្លប់ជារឿយៗ ក្នុងពេលបំពេញការងារ ដោយសារបរិស្ថាន ក្នុងរោងចក្រខ្វះអនាម័យផង ខិតខំធ្វើការថែមម៉ោងលើស កម្រិតសុខភាពរបស់ខ្លួន និងការហូបចុកមិនគ្រប់ គ្រាន់ជាដើម។

តំណាងកម្មករម្នាក់ បម្រើការងារអស់រយៈពេល ចំនួន៩ឆ្នាំ នៅរោងចក្រតម្បាញជុងហ្វៃ និយោ ជករោងចក្របានបូកបញ្ជូល ប្រាក់បៀវត្សរ៍, ប្រាក់ថែមម៉ោង, ប្រាក់ឧបត្ថម្ភ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ គិតជាប្រាក់ឈ្នូលប្រចាំខែសីហា ឆ្នាំ២០១២ ជូន កម្មកររូបនោះ ដែលប្រាក់សរុប ត្រូវទទួលបានចំនួន២៥៣,១៧ដុល្លារអាមេរិក។ ប៉ុន្តែក្រោយពីដកប្រាក់បង់ពន្ធ និងប្រាក់ត្រូវ បង់ទៅសហជីព (បង់ចំនួន០,២៥ដុល្លារ ឬចំនួន១.០០០រៀលក្នុង១ខែ) តំណាងកម្មករ និយោជិតរូបនោះ ទទួលបានប្រាក់ ត្រឹមចំនួន ២៤៩,២២ដុល្លារ។

អាស្រ័យហេតុនេះ សូមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជួយសម្របសម្រួលបន្ធូរបន្ថយ ឬលើកលែងពន្ធលើប្រាក់ អត្ថប្រយោជន៍ របស់កម្មករ និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដើម្បីគិតគូរដល់ជីវភាពរបស់កម្មករ និយោជិត ខណៈ ដែលទំនិញលើទីផ្សារ កំពុងឡើងថ្លៃជាលំដាប់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>