Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វេទិកាមិត្តអ្នកអាន៖ លោក គន្ធា ដែលចង់ធ្វើបងធំ នៅព្រំប្រទល់ ព្រះវិហារ កំពង់ធំ ជាកូនលោក ស្នងការស៊ីគីរី

$
0
0

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុន អ្នកព្រះវិហារ ទូរស័ព្ទប្រាប់នាយខ្វែក ឲ្យជួយខ្សឹបពីរឿង មន្ត្រីនគរបាលសេដ្ឋកិច្ច ខេត្តព្រះ វិហារ ម្នាក់ឈ្មោះ គន្ធា អាងខ្នងឪពុកចង់ធ្វើបងធំ នៅព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដោយដាក់ប៉ុស្តិ៍លើ កំណាត់ផ្លូវជាតិលេខ៦២ នៅម្តុំជីអោក ឃាត់រថយន្តដឹកឈើ យកលុយជារៀងរាល់យប់ថ្ងៃ ហើយយកច្រើនជាង  សមត្ថកិច្ចគេផ្សេងៗទៀតផង។

ក្រោយដើមអម្ពិលខ្សឹបមួយលេខ ស្រាប់តែមានអ្នកទូរស័ព្ទមកកាន់តែច្រើនឡើង ដោយសូមឲ្យនាយខ្វែក ចុះផ្សាយ ឲ្យចំៗឈ្មោះតែម្តង ដើម្បីឲ្យអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ជួយពិនិត្យមើលករណីសមត្ថកិច្ចនានា ដាក់ប៉ុស្តិ៍កុងត្រូល នៅម្តុំជីអោកនោះផង ជាពិសេសលោក គន្ធា មន្ត្រីនគរបាល សេដ្ឋកិច្ចខេត្ត តែម្តងដែលខ្លាំងដៃជាងគេ ព្រោះរូបគេអាងខ្នង ឪពុកកាងនៅពីក្រោយខ្នង។

អ្នកទូរស័ព្ទរាយការណ៍បានអះអាងថាលោក គន្ធា ដែលនាយខ្វែកខ្សឹបលើកមុននោះ តាមពិតមានឈ្មោះ ស៊ី សុគ ន្ធា ត្រូវជាកូនរបស់លោក ស៊ី គីរី ស្នងការនគរបាលខេត្តព្រះវិហារ តែម្តង ដែលធ្វើព្យុះធ្វើភ្លៀងខ្លាំងជាងគេ នៅលើ កំណាត់ផ្លូវជាតិលេខ៦២ ម្តុំជីអោក ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារនោះ។ អ្នករាយការណ៍បានឲ្យដឹងបន្ថែមថា  ដើមឡើយលោក ស៊ី សុគន្ធា ជាមន្ត្រីចំណុះឲ្យស្នងការដ្ឋាន ខេត្តពោធិ៍សាត់ ឯណោះទេ តែដោយសារឪពុករបស់ ខ្លួនផ្លាស់មកធ្វើស្នងការ ខេត្តព្រះវិហារ រូបគេក៏ មកតាមឪពុក ដើម្បីធ្វើការងារសេដ្ឋកិច្ច និយាយរួមការងារ ធំបំផុត គឺយកលុយពីបទល្មើសព្រៃឈើ ដែលកើតមាននិងដឹកឆ្លងកាត់ច្រើនជាងគេ នៅក្នុងខេត្តព្រះវិហារ ឆ្ពោះមកខេត្ត កំពង់ធំ កំពង់ចាម និងភ្នំពេញ។ និយាយរួមគឺឈ្មោះ ស៊ី សុគន្ធានេះ មកធ្វើការងារប្រមូលចំណូលសេដ្ឋកិច្ច ពីបទ ល្មើស ព្រៃឈើនេះ តាំងពីមិនទាន់ផ្ទេរឈ្មោះមកនៅស្នងការដ្ឋានខេត្តព្រះវិហារ ម្ល៉េះរហូតដល់ពេលផ្ទេរឈ្មោះ បាន គឺបញ្ចេញសកម្មភាព កាន់តែខ្លាំង សូម្បីតែប្រធានការិយាល័យសេដ្ឋកិច្ច និងស្នងការរងទទួលផែន ក៏លោក ស៊ី សុ គន្ធា មិនខ្លាចដែរ។

អ្នករាយការណ៍បានស្នើសុំឲ្យលោកស្នងការខេត្តព្រះវិហារ ជួយពិនិត្យមើលសកម្មភាពរបស់កូនប្រុសផង កុំឲ្យខ្លាំង ដៃពេក ប្រយ័ត្នជាប់អង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>