Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តុលាការសម្រច ឲ្យស្រ្តីចិនម្នាក់ សងជម្ងឺចិត្ត នឹម ម៉េង ២០លានរៀលពីបទ«បរិហារកេរ្តិ៍»

$
0
0

ភ្នំពេញ ៖ ចៅក្រម សាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលទី១២ ខែឧសភា ឆ្នាំ២០១៤ បានប្រកាលសាលក្រមកំបាំងមុខ ស្រ្តីមេម៉ាយចិន សញ្ជាតិកម្ពុជាម្នាក់ ដែលជាប់ចោទពីបទ «បរិហាកេរ្តិ៍បង្ខូចកេរ្តិ៍» លោកឧត្តមសេនីយ៍ឯក នឹម ម៉េង ប្រធានក្រុមហ៊ុន នឹម ម៉េង គ្រូប ពាក់ព័ន្ធ នឹងវិវាទដីធ្លីដែលកើតឡើង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីឆ្នាំ ២០១០។

មន្រ្តីតុលាការ បានឲ្យដឹងថា តុលាការបានសម្រេច ផាកពិន័យគាត់ចំនួន ៤លានរៀល និង បង្គាប់ឲ្យសងប្រាក់ ចំនួន២០លាន រៀលទៅ លោកឧត្តមសេនីយ៍ឯក នឹម ម៉េង ដែលជាភាគី ដើមបណ្តឹង។

លោកស្រី គឹម ដានី ចៅក្រមជំនុំជម្រះនៃ សាលាដំបូង រាជធានីភ្នំពេញ បានអានសាលក្រមថា តុលាការសម្រេចឲ្យ ឈ្មោះ សុខ នាងហ្គិច ភេទស្រី អាយុ ៤៦ ឆ្នាំ មុខរបរជាអ្នកបកប្រែភាសាចិន ស្នាក់នៅក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ផុតពីការចោទប្រកាន់ពីបទផ្តល់ សក្ខីកម្មក្លែងក្លាយ។ លោកស្រីបានបន្តទៀតថា ឈ្មោះ សុខ នាងហ្គិច មានពិរុទ្ធភាព ពីបទ «បរិហាកេរ្តិ៍ »។

ហេតុនេះ តុលាការ សម្រេចផាកពិន័យរូបគាត់ចំនួន ៤លានរៀល និង បង្គាប់ឲ្យសងប្រាក់ចំនួន២០លានរៀលទៅឈ្មោះ នឹម ម៉េង ដែលជាភាគី ដើមបណ្តឹង។

លោកស្រីចៅក្រមបញ្ជាក់ទៀតថា ឈ្មោះ សុខ នាងហ្គិច ត្រូវចោទប្រកាន់ពីតំណាង អយ្យការ ពីបទ«បរិហារកេរ្តិ៍ និងផ្តល់សក្ខីកម្ម ក្លែងក្លាយ» ជាប់ពាក់ព័ន្ធនឹងការ ចុះផ្សាយនៅលើទំព័រកាសែតកោះសន្តិភាពថា លោក នឹម ម៉េង បានរំលោភយកដីរបស់គាត់ និងបានប្រើប្រាស់ កម្លាំងអនាធិបតេយ្យ ដើម្បីការពារដី ដែលគាត់បានរំលោភយកនោះ ទាក់ទងទៅនឹងជម្លោះកាន់កាប់ដីទំហំ ប្រហែល១០ហិកតា ដែលត្រូវអះអាងថា ស្ថិតនៅក្នុងដីរបស់លោក នឹម ម៉េង នៅសង្កាត់អូរត្រេះ ខណ្ឌស្ទឹងហាវ ខេត្តព្រះសីហនុ កាលពី ឆ្នាំ២០១០ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>