មណ្ឌលគិរី ៖ គំរបព្រៃឈើ ក្នុងដែនហាម ឃាត់តំបន់ស្នូល អភិរក្សជីវចម្រុះសីមា មានទំហំធំធេង រាប់សែន ហិកតា អាចប្រឈមទៅរកភាព ហិនហោច ខ្ទេចខ្ទាំ ដោយសារមន្រ្តី គ្រប់គ្រងដែនមួយនេះ បានបណ្តែតបណ្តោយ ឲ្យកើតមានបទល្មើសព្រៃឈើ ពេញបន្ទុក តែមន្រ្តីគ្រប់គ្រង ហាក់បីដូចជាមើល រំលង ។
មហាជនរួមទាំងសហគមន៍ ការពារព្រៃឈើ ទូទាំងខេត្តមណ្ឌលគិរី និយាយឲ្យដឹងថា បើទោះបីមានការចុះផ្សាយ បកអាក្រាតរឿង ពិតស្តីពីបទល្មើស នៅក្នុងដែន មួយនេះ និងការបណ្តែត បណ្តោយពីសំណាក់មន្រ្តី ដូចជាលោក ម៉ែន សុរិយុន ប្រធានគំរងលោក គង់ ពុទ្ធារ៉ា ជាអនុប្រធាន គំរោង កម្មវិធីរហូតដល់មន្រ្តី បំរើការងារ នៅស្នាក់ការលេខ ១៦៤ ហៅ៦៤ និងមន្រ្តីបំរើការងារ នៅស្នាក់ការ អភិរក្សចម្រុះសីមា អូរាំង យ៉ាងណាក៏ដោយក៏មន្ត្រី គ្រប់គ្រងដែននេះ មិនឈឺក្បាលវិលមុខឡើយ ទោះបីកាសែត និងទូរទស្សន៍ចុះផ្សាយ យ៉ាងណាក៏ដោយ ។ ទាំងនេះហើយត្រួវ បានមហាជន សង្សយ័ថា មន្ត្រីទាំងនោះអាចមានផល ប្រយោជន៍ពីបទល្មើសខាងនេះមិនខានឡើយ។
ពលរដ្ឋបានសំណូមពរ ដល់អាជ្ញាធរខេត្ត ជួយពិនិត្យមើលតំបន់ហាមឃាត់នេះផង បើពុំដូចច្នោះទេ ដែនហាមឃាត់នេះ អាចនឹងបាត់បង់ព្រៃឈើ ។ ជាក់ស្តែង រយ:ពេលពីរថ្ងៃ គឺចាប់តាំងពីថ្ងៃទី ១២- ១៣ ខែឧសភា ឆ្នាំ ២០១៤ នេះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្រុកកែវសីមា បង្រ្កាបបានរថយន្ត តូចធំកែច្នៃ បាន៤រថយន្តគ្រឿង ឈើប្រភេទ ធ្នង់ នាងនួន ៦៤ដុំ ជំនាញកំពុងយកមករក្សាទុក ផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា ដើម្បីចាត់ ការតាមនីតិវិធីបន្ត ។ ការបង្រ្កាបនេះ ហាក់បីដូចជា បង្រ្គប់កិច្ច ព្រោះបើតាបប្រភពចុងក្រោយ ត្រូវបានគេរាយការណ៍មកថា នៅថ្ងៃត្រង់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤នេះ រថយន្តដឹកជញ្ជូនបទល្មើស នៅតែមាន ការដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងដដែល ពុំឃើញជំនាញនិងមន្ត្រី បំរើការស្នាក់ការអភិរក្សជីវៈចម្រុះសីមា ប្រចាំស្រុកកែវសីមា ចំណុច៦៤ អូររាំង ពុំដែលយកភ្នែកមើល ឡើយ។
ទាក់ទងទៅនិងការចោទប្រកាន់ខាងលើនេះ លោក ម៉ែន សុរិយុន និង លោក គង់ ពុទ្ធារ៉ា ទាំងពីរនាក់ ប្រធាន និងអនុប្រធាន អ្នកឆ្លើយឆ្លងព័ត៌មាន មិនអាចទាក់ទង បានទេ នៅរសៀលនេះ ៕