Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្របួចចោរឆក់ តាមផ្លូវ២នាក់ នៅស្រុកមុខកំពូល

$
0
0

កណ្តាល ៖ ជនសង្ស័យ២នាក់ ត្រូវបានឪពុក ជនរងគ្រោះ និងកម្លាំង សមត្ថកិច្ច ចាប់បាន ក្រោយពីពួកគេ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទ និងខ្សែក ពីយុវសិស្សម្នាក់ កាលពីវេលាម៉ោងប្រមាណ ៦៖៣០នាទីល្ងាច ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវបេតុងមុខ ដីឡូតិ៍ តាហោ ភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវចាប់ខ្លួនខាងលើនេះ ទី១ ឈ្មោះ កិ សារ៉ន អាយុ២៥ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល  និងជនសង្ស័យទី២ ឈ្មោះ អូន រតនា អាយុ២៣ឆ្នាំ មុខរបរកសិករ នៅភូមិឃុំ ជាមួយគ្នា ។ ដោយឡែក ជនរងគ្រោះមាន ឈ្មោះ ពៅ សុភត្រាវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល ។

ក្រោយចាប់ខ្លួន កម្លាំងសមត្ថកិច្ច បានដកហូតម៉ូតូ មួយគ្រឿង ម៉ាកវ៉េវ ព៌ណទឹកប៊ិច ពាក់ស្លាកលេខ ស្លាកលេខ ភ្នំពេញ 1U-0106 ចំនួន០១គ្រឿង ផងដែរ ដែលជនសង្ស័យ ជិះធ្វើសកម្មភាព។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមកពីលេង បាល់ទះ នៅចំណុច ដីឡូតិ៍គ្រូរ៉ុម ភូមិពាម ឃុំរកាកោងទី១ ពេលជិះម៉ូតូមកដល់កន្លែងកើតហេតុ ជនរងគ្រោះ បានដកទូរស័ព្ទ និយាយស្រាប់តែ ពេលនោះ ជនសង្ស័យ ទាំង០២នាក់ បានជិះម៉ូតូ មកពីក្រោយទន្ទឹម ជនរងគ្រោះ ហើយជនសង្ស័យដែលជិះពីក្រោយ បានឆក់ទូរស័ព្ទ តែឆក់មិនបាន ជនសង្ស័យ ក៏បានឆក់យកខ្សែ ក ពីជនរងគ្រោះថែមទៀត តែឆក់មិនបាន ជនរងគ្រោះក៏បានស្រែកឲ្យគេជួយ ។

បន្ទាប់មក ឪពុកជនរងគ្រោះ ក៏ដេញចាប់ ជនសង្ស័យទាំង២នាក់បាន នៅមុខការ៉ាស់សាំង តាជា ភូមិរកាកោងទី១ រួមទាំងម៉ូតូ របស់ជនសង្ស័យ០១គ្រឿងផងដែរ យកមកប្រគល់ជូននគរបាលមូលដ្ឋាន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតាមផ្លូវច្បាប់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>