Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្ពុជាបញ្ជូន ទាហានមួកខៀវ ជាង ១០០នាក់ទៀត ទៅប្រទេសសូដង់ ខាងត្បូង

0
0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនទាហានកម្ពុជា ក្រោមឆ័ត្ររបស់អង្គការ សហប្រជាជាតិ (UN) ប្រមាណ ជាង ១០០នាក់ទៀត ទៅកាន់ប្រទេសស៊ូដងខាងត្បូង នាថ្ងៃទី១៧ ខែឧសភា នេះ បន្ទាប់ ពីមានការស្នើសុំ របស់អង្គការ សហប្រជាជាតិ ។

ការចេញដំណើររបស់ទាហានមួកខៀវរបស់កម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោមវត្តមានជូនដំណើរ ពីសំណាក់លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកស្រី តំណាងយូអិន នៅកម្ពុជា និងមន្រ្តីជាន់ខ្ពស់ជាច្រើននាក់ផ្សេងទៀត នៅព្រលានយនន្តហោះអន្តរជាតិភ្នំពេញ។  កម្លាំងមួកខៀវ ដែលបានបញ្ជូនទៅនេះ គឺមានចំនួន១៥២នាក់ ក្នុងនោះ មកពីកងរាជអាវុធហត្ថ ចំនួន៧៣នាក់ និងក្រុមគ្រួពេទ្យ កំរិត២ចំនួន៧៩នាក់ ហើយពួកគេនឹងត្រូវធ្វើការ ជំនាញ ខុសៗគ្នា ស្របទៅតាមគោលការ របស់អង្គការសហប្រជាជាតិ។

លោក វរៈសេនីយ៍ឯក ខៀវ វណ្ណស៊ិច នាយទាហានគាំទ្រ ថ្នាក់ជាតិកងកម្លាំងឯកភាព ដែលមានតួរនាទីទៅបំពេញ បេសកម្មផងដែរនោះបានថ្លែងថា បេសកម្មនេះនឹងត្រូវទៅជំនួស ក្រុមចាស់ដែលត្រូវនឹងបញ្ចប់ នាថ្ងៃខាងមុខនេះដែរ ។ លោកវរសេនីយ៍បានបន្តទៀតថា ក្រុមរបស់លោកនឹងមានតួនាទី ជាប្រឹក្សា បច្ចេកទេសដល់គ្រប់ផ្នែក ជំនាញ ចំណុះ ឲ្យកងឯកភាពជាអ្នកគាំទ្រ ឲ្យផ្នែកបកប្រែ ភាសាដល់គ្រប់ផ្នែកចំណុះទាំងអស់ តាមតម្រូវការ ដើម្បីឲ្យ ការងារ ប្រកបដោយ ភាពរលួននិងទទូលបានជោគជ័យ។

លោកវរសេនីយ៍ឯក ខៀវ វណ្ណស៊ិច បានបន្តថា ”ក្រុមការងាររបស់ខ្ញុំនឹងធ្វើជាគណៈកម្មការ ក្រុមប្រឹក្សា វិន័យផ្ទៃក្នុង ដោយចូលរួមរៀបចំ តាក់តែងបទបញ្ជាផ្ទៃក្នុង សម្រាប់កងឯងភាព ដើម្បីឲ្យការអនុវត្តន៍ ការងារស្របតាម ស្ថានភាព ជាក់ស្តែង ពង្រឹងវិន័យក្រមសីលធម៌ ក្នុងតំបន់បេសកកម្ម និងចូលរួមសម្រេចនូវការដាក់ទណ្ឌកម្ម ដល់យោធិនដែលប្រព្រឹត្តខុស ចូលរួមតាក់តែង និងធ្វើវិសោធន៍កម្ម លើបទដ្ឋានបច្ចេកទេស (SOP) ស្របតាម តម្រូវការរបស់អង្គការ សហប្រជាជាតិ (អ.ស.ប.) និងតំបន់បេសកកម្ម ជាក់ស្តែងនោះ”។

សូមរំលឹកថាប្រទេស កម្ពុជាចាប់តាំងពី ឆ្នាំ២០០៦មក បានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួនជាង ២០០នាក់ ហើយរហូតមកដល់ នាពេលបច្ចុប្បន្នេះ ហើយសម្រាប់ប្រទេសដែលកម្ពុជា បានបញ្ជូនទៅនោះមានដូចជាប្រទេស ស៊ីរី ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងប្រទេសលីបង់ជាដើម ហើយមិនតែប៉ុណ្ណោះរាល់ បេសកម្មរបស់ពូកគេ ទទួល បានជោគជ័យគ្រប់ភារៈកិច្ច ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images