ភ្នំពេញ៖ កិច្ចប្រជុំកំពូលលើកទី៤ នៃសន្និសីទ អន្តរជាតិនៅប្រទេសចិន ដែលមានប្រទេសជាង៤០ និងអង្គការ សហប្រជាជាតិចូលរួមផងនោះ នឹងផ្តោតសំខាន់ទៅលើសន្តិសុខក្នុងតំបន់អាស៊ីទាំងមូល និងរួមគ្នាកសាងទ្វីប អាស៊ីថ្មីមួយ ដោយមានសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អ។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ស៊្រី ថាមរុង្គ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤នេះ មុនឡើងយន្តហោះទៅកាន់ប្រទេសចិនថា កិច្ចប្រជុំខាងលើ នេះ នឹងប្រព្រឹត្តទៅចំនួនពីរថ្ងៃគឺ២០-២១ ខែឧសភា ឆ្នាំ២០១៤ នៅទីក្រុងសៀងហៃ ប្រទេសចិន។ ក្នុងនោះមាន ប្រទេសជាង៤០ ដែលនៅតំបន់អាស៊ី មជ្ឈិមបូព៌ា និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមួន ចូលរូមផងដែរ។
លោក ស្រ៊ី ថាមរុង្គ បានមានប្រសាសន៍ថា «កិច្ចប្រជុំនេះ នឹងផ្តោតការយកចិត្តទុកដាក់ទៅលើសភាពការណ៍សន្តិ សុខក្នុងទ្វីបអាស៊ី, ការជំរុញកិច្ចសន្ទនាស្តីពីសកម្មភាព និងវិធានការកសាងទំនុកចិត្តក្នុងអាស៊ី, វិធានការសម្រប់ សម្រួល ហើយកិច្ចប្រជុំនេះក៏នឹងផ្តល់ឱកាសឲ្យបណ្តាមេដឹកនាំនៅអាស៊ីនេះ ផ្លាស់ប្តូរទស្សនៈគ្នាជំរុញឲ្យមានការ ជឿជាក់អន្តរសកម្មភាពច្រើនថែមទៀត ក្នុងចំណោមប្រទេស ដែលជាសមាជិក ដើម្បីសន្តិភាព និងសន្តិសុខ ព្រម ទាំងកិច្ចសហប្រតិបត្តិការ និងពិនិត្យមើលនូវបញ្ហាប្រឈមថ្មីៗនានា ដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសក្នុង តំបន់អាស៊ី»។
ជាមួយគ្នានោះ លោក ស្រ៊ី ថាមរុង្គ បានមានប្រសសាសន៍បន្តទៀតថា កិច្ចប្រជុំនឹងនិយាយអំពីបញ្ហាជាច្រើនទៀត ទាក់ទងនឹងតំបន់អាស៊ី និងពិភពលោកទាំងមូល ដែលក្នុងនោះមានដូចជាបញ្ហាភេរវកម្ម សម្ភារៈសព្វាវុធ គ្រឿង ញៀន សន្តិសុខស្បៀងអាហារ ចោរកម្មសមុទ្រ ការជួញដូរមនុស្ស បញ្ហាភាពអត់ឃ្លាន និងបញ្ហាឧក្រិដ្ឋជាច្រើនទៀ ត។
ក្រៅពីចូលរូមនៃកិច្ចប្រជុំខាងលើនេះ លោក ស្រ៊ី ថាមរុង្គ បានបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងមានជំនួបទ្វេភាគីជាមួយនឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងមន្រ្តី ជាន់ខ្ពស់ដទៃទៀត របស់សាធារណរដ្ឋប្រជាមានិតចិន ហើយកិច្ចជំនួបទ្វេភាគីនេះ នឹងផ្តោតលើកិច្ចសហប្រតិបត្តិ ការរវាងប្រទេសកម្ពុជា និងប្រទេសចិន៕