ឡាវ៖ ឧប្បទ្ទវហេតុធ្លាក់យន្តហោះយោធានៅក្នុង ប្រទេសឡាវ កាលពីថ្ងៃសៅរ៍ ម្សិលមិញ រហូតដល់ព្រឹកថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤នេះ ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតម្នាក់ទៀតហើយ ពោលអ្នកស្លាប់បានកើន ឡើងដល់ ១៦នាក់។ ក្នុងចំណោមអ្នកដំណើរលើយន្តហោះ ១៧នាក់ មានតែម្នាក់ប៉ុណ្ណោះ នៅរស់រៀនមានជីវិត ក្រោយឧប្បទ្ទវហេតុដ៏អកុសលនេះ។
គួរបញ្ជាក់ដែរថា យន្តហោះយោធាឡាវ ដែលធ្លាក់កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ ផ្ទុកដំណើរចំនួន ១១នាក់ និង អ្នកបម្រើការក្នុងយន្តហោះ រួមអ្នកបើកបរចំនួន ៦នាក់។ ក្នុងចំណោមអ្នកដំណើរទាំង ១១នាក់នោះ ក៏រួមមានរដ្ឋ មន្រ្តីក្រសួងការពារជាតិឡាវ និងភរិយា រដ្ឋមន្រ្តីសន្តិសុខសាធារណៈ អភិបាលក្រុងវៀងច័ន្ទ និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលឡាវមួយចំនួនផងដែរ៕