ភ្នំពេញ៖ រូបភាពពីរសន្លឹកត្រូវបានមិត្តអ្នកអានមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ផ្ញើតាមសារអេឡិចត្រូនិច ឲ្យជួយ ផ្សព្វផ្សាយ ក្នុងបំណងជួយកែទម្លាប់របស់មន្រ្តី ដែលមិនសូវយកចិត្តទុកដាក់លើការងារ និងកិច្ចប្រជុំរកដំណោះ ស្រាយលើបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋ។
រូបភាពទាំងពីរសន្លឺក ដូចដែលបានឃើញនេះ ជារូបរបស់អធិការក្រុងបាវិត លោក កែវ គង់ បានសម្រាន្ត យ៉ាង រំភើយនៅក្នុងកិច្ចពិភាក្សាមួយក្នុងស្វែងរកដំណោះស្រាយលើកូដកម្មរបស់កម្មករនៅក្នុងក្រុងបាវិត កាលពីពេលថ្មីៗ កន្លងទៅនេះ។ នៅអំឡុងពេល នៃកិច្ចប្រជុំ អ្នកពាក់ព័ន្ធកំពុងតែជជែកពិភាក្សារកនូវដំណោះស្រាយនោះ លោក អធិការ ប្រហែលជាលោក មិនបានចាប់អារម្មណ៍កិច្ចពិភាក្សាទេ បែរជាដាក់ខ្នងលើកៅអី លក់យ៉ាងសុខស្រួល។ ការលង់លក់ក្នុងសំឡេង នៃកិច្ចពិភាក្សា ដ៏អ៊ូអរនេះ ប្រហែលជាបណ្តាលមកពីលោកអធិការអត់ងងុយខ្លាំង ក្នុង បេសកកម្មការពារសន្តិសុខជូនពលរដ្ឋក្នុងក្រុងបាវិតហើយមើលទៅ!