ភ្នំពេញ៖ ជនសង្ស័យ ដែលជាមេខ្លោងចែកចាយ គ្រឿងញៀនដ៏សកម្ម និង ល្បីឈ្មោះ ចំនួន២នាក់ កាលពីរសៀលថ្ងៃ ចន្ទ ទី២ ខែមិថុនា ឆ្នាំ២០១៤នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកា ឃុំខ្លួនជាបណ្តោះអាសន្ន និង បញ្ជូនទៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ ជួញដូរថ្នាំញៀន និង ប្រើប្រាស់អាវុធខុសច្បាប់។
ជនសង្ស័យទាំង២នាក់នេះ មានឈ្មោះ ឈ្មោះកែវ វុទ្ធធឿន ហៅអាតឿ ហៅដៃ១ពាន់ ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិវៀតណាម និង ទី២ ឈ្មោះ ប្រាក់ ចំរើន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម តែបានទទួល សញ្ញាតិកម្ពុជា។ អ្នកទាំង២នាក់នេះ មានទីលំនៅ ផ្ទះលេខ១០៧ ផ្លូវ១០៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ កាលពីថ្ងៃ ទី ៣០ ខែ ឧសភា ២០១៤។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល បានដកហូតបានថ្នាំញៀនប្រភេទម្សៅ