ដាម៉ាស់៖ សារព័ត៌មាន SANA ចេញផ្សាយថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា គណប្រតិភូ អន្តរជាតិ ដែលចូលរួមស៊ើបអង្កេត ក្នុងដំណើរការនៃការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីក្នុងប្រទេសស៊ីរី បានចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីកិច្ចប្រជុំថា ការបោះឆ្នោតនេះបានប្រព្រឹត្តិទៅស្របតាមកាលបរិច្ឆេទ ត្រឹមត្រូវ និងស្របតាមលទ្ធិប្រជាធិបតេយ្យ មានតម្លាភាព យុត្តិធម៌ ព្រមទាំងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ក្នុងការបោះឆ្នោត។
គណៈប្រតិភូ ដែលដំណាងឲ្យអង្គការសង្គមស៊ីវិល និងស្ថាប័នឯករាជ្យបានលើកឡើងថា ការបោះឆ្នោត ត្រូវបានរៀបចំឡើងជាលើកតំបូង ក្នុងប្រវត្តិសាស្ត្រនៃប្រទេសស៊ីរី។ ជាមួយគ្នានេះដែរ ការបោះឆ្នោតមានការ ប្រកួតប្រជែងពីសំណាក់បក្សនយោបាយជាច្រើនផ្សេងៗគ្នា ក្នុងលក្ខណៈសេរី និងប្រជាធិបតេយ្យ ដោយផ្អែកលើមូលដ្ឋាននៃ បោះជំហាននយោបាយថ្មីមួយក្នុងប្រទេស ស៊ីរី។
សេចក្តីថ្លែងការណ៍បានបន្តថា កិច្ចការរបស់រដ្ឋាភិបាលក្នុងការរៀបចំការបោះឆ្នោត ដើម្បីស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ទោះបីសន្តិសុខក្នុងប្រទេសត្រូវរងការគំរាមកំហែងពីសំណាក់ក្រុម ភេវរករកី្ត។ ស្របគ្នានេះដែរ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងការបោះឆ្នោតបានបង្ហាញបំណងរបស់ខ្លួន ដែលចង់បានដំណោះស្រាយនយោបាយមួយ ដែលមិនប្រើអំពើហិង្សា៕