Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រថយន្ដ ២គ្រឿង បុកគ្នា​នៅស្រុក​បាធាយ សំណាង​ល្អគ្មាន​អ្នក​រងគ្រោះ

0
0

កំពង់ចាម៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ដ ២គ្រឿង ដោយ ១គ្រឿង ធុនតូច និងមួយគ្រឿងទៀត រថយន្ដដឹកទំនិញ បានបុកគ្នា ចំពីមុខពេញមួយទំហឹង កាលពីវេលាម៉ោង ៣៖៤៥នាទីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤នេះ ស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម ប៉ុន្ដែគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់ ដល់អាយុជីវិតនោះឡើយ។

មន្ដ្រីនគរបាលស្រុកបាធាយ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដធុនតូចមួយគ្រឿង ម៉ាកហុងដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-7038 បានធ្វើដំណើរ តាមផ្លូវជាតិ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដប្រភេទដឹកទំនិញ ១គ្រឿង ម៉ាក ម៉ីតស៊ូប៊ីស៊ី ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-6631 បានបុកគ្នាចំពីមុខ ពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដធុនតូច ក្រពឹតខាងមុខ និងបែកកញ្ចក់ខាងមុខ យ៉ាងធ្ងន់ធ្ងរ ធ្វើដំណើរទៅមុខលែងរួច។

មន្ដ្រីនគរបាលបានបន្ដទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានធ្វើឲ្យអ្នកបើករថយន្ដ រងរបួសស្រាលប៉ុណ្ណោះ មិនធ្ងន់ធ្ងរនោះឡើយ។ ក្រោយកើតហេតុ និងទទួលបានព័ត៌មាន នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កម្លាំងនគរបាលចរាចរណ៍ និងកម្លាំងនគរបាលមូលដ្ឋាន របស់ស្រុកបាធាយ បានទៅអន្ដរាគមន៍ ហើយយករថយន្ដទាំងពីរទៅរក្សាទុក រង់ចាំការដោះស្រាយបន្ដទៀត៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images