Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ វិបត្តិនយោបាយ មិនប៉ះពាល់ ពាណិជ្ជកម្ម តែបើមានការរួបរួម ជាឱកាសមាស សម្រាប់កម្ពុជា

$
0
0

ភ្នំពេញ៖ វិបត្តិនយោបាយនៅកម្ពុជា ដែលអូសបន្លាយ ជិតមួយឆ្នាំមកនេះ ត្រូវបានទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បញ្ជាក់ថា មិនបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មកម្ពុជានោះទេ តែប្រសិនបើ មានការស្រុះស្រួលគ្នារវាងបក្សនយោបាយ មានទំនាស់ទាំងពីរ គឺជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការបង្កើនទំហំ ពាណិជ្ជកម្ម និងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល តាមរយៈកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០១៤នេះ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក និងសហគម ន៍អឺរ៉ុប ដែលជាទីផ្សារដ៏ធំសម្រាប់ផលិតផលកម្ពុជា គ្មានការកៀបសង្កត់លើពាណិជ្ជកម្មរបស់កម្ពុជានោះទេ ទោះបី ជាវិបត្តិនយោបាយរបស់កម្ពុជា មិនទាន់បានដោះស្រាយឲ្យបានចប់សព្វគ្រប់ក៏ដោយនោះ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ «សព្វថ្ងៃនេះ គឺគ្មានការកៀបសង្កត់ពីសហរដ្ឋអាម៉េរិក ឬសហគមន៍អឺរ៉ុប លើវិ ស័យទាំងអស់ ពាក់ព័ន្ធនឹងនយោបាយទេ ពាណិជ្ជកម្ម គឺពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសនីមួយៗ អត់មានលក្ខខណ្ឌ ថា លុះត្រាតែគណបក្សសង្រ្គោះជាតិចូលរដ្ឋសភា ទើបគេទិញខោអាវពីស្រុកខ្មែរទេ គេអត់ដែលថា ចឹងទេ...។ ... ចឹងគ្មានការកៀបសង្កត់ ដោយសារវិបត្តិនយោបាយទេ»។

ទោះបីជាយ៉ាងណា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល សង្ឃឹមថា វិបត្តិនយោបាយនៅកម្ពុជា នឹងដោះស្រាយបាន ឆាប់ ដើម្បីនាំមកនូវប្រយោជន៍ជូនជាតិ។ បើតាមលោក ស៊ុន ចាន់ថុល គ្រាដែលប្រទេសជិតខាងកំពុងមានវិបត្តិ បើ មានការរួបរួមគ្នារវាងគណបក្សនយោបាយ គឺជាឱកាសដ៏ល្អ ឱកាសមាស សម្រាប់កម្ពុជាក្នុងទាក់ទាញវិនិយោគិន ពីបរទេសឲ្យកាន់តែច្រើនថែមទៀត។

លោកទេសរដ្ឋមន្រ្តី បន្តថា «បើយើងរួបរួមគ្នាល្អទៅ ជាឱកាសមាសមួយ ចំពោះខ្មែរយើងបង្ហាញទៅពិភពលោកថា  កម្ពុជាយើង រួបរួមគ្នាជាធ្លុងមួយ កសាងប្រទេសជាតិ យើងទៅអូសទាញអ្នកវិនិយោគ ក៏ស្រួលដែរ។ ព្រោះអ្នកវិនិ យោគខ្លះនៅក្រៅសង្វៀន ខ្លះគេអត់ចាំទេ ខ្លះគេមក ខ្លះគេចាំមើល ចឹងវាខាតពេលវេលា»។

តែលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ដែរថា ទោះបីជាគ្មានការចូលរួមពីគណបក្សសង្រ្គោះជាតិ ក៏រូប លោក និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី មិនបានអង្គុយនៅស្ងៀម នោះទេ នៅតែបន្តជួបជាមួយបណ្តាប្រទេសជាដៃគូ និងជួបដៃគូវិនិយោគនានា ដើម្បីបើកទីផ្សារទំនិញរបស់កម្ពុជា  និងការទាក់ទាញវិនិយោគមកបណ្តាក់ទុននៅកម្ពុជា បង្កើនការងារជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា វិបត្តិនយោបាយនៅកម្ពុជា ចាប់តាំងពីក្រោយថ្ងៃបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ រហូត ដល់ពេលបច្ចុប្បន្ននេះ មានរយៈពេលជិតមួយឆ្នាំហើយ តែគណបក្សនយោបាយមានទំនាស់ទាំងពីរ គឺគណបក្ស  ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ មិនទាន់បានទម្លុះបញ្ហាឈានដល់ការអង្គុយក្រោមដំបូលរដ្ឋសភារួម  គ្នា ធ្វើការងាររួមគ្នាស្វែងរកឧត្តមប្រយោជន៍ជូនជាតិនោះទេ ទោះបីមានជំនួបពីថ្នាក់ដឹកនាំ និងក្រុមការងារ នៃគណ បក្សនយោបាយទាំងពីរជាច្រើនលើកច្រើនសារក៏ដោយនោះ។

ទោះវិបត្តិនយោបាយបានអូសបន្លាយដូច្នេះក្តី តែរបាយការណ៍ពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកបានឲ្យ ដឹងថា  ទំហំពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាម៉េរិក នៅតែមានការកើនឡើងដដែល។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៤  ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក រក្សាបានកំណើនប្រមាណ ១១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០១៣។

របាយការណ៍បានឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា និងអាម៉េរិក មានទឹកប្រាក់ ៨៤៥លានដុល្លារសហរដ្ឋអាម៉េរិក  ខណៈដែលត្រីមាសទី១ ឆ្នាំ២០១៣ មានត្រឹមតែ ៧៥៨លានដុល្លារ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម អាម៉េរិក បានឲ្យដឹងថា សហអាម៉េរិក ជាទីផ្សារ នាំ ចេញធំជាងគេ ទីពីរ របស់ប្រទេសកម្ពុជា បន្ទាប់ពីអឺរ៉ុប ហើយទំនិញ ដែលកម្ពុជានាំចេញទៅកាន់ ប្រទេស មហា អំណាចមួយនេះ ភាគច្រើនវិស័យវាយនភណ្ឌ ដួចជា សម្លៀកបំពាក់ និងស្បែកជើង។ កម្ពុជានាំយកត្រឡប់មកពី អាម៉េរិកវិញ មាន រថយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍ វេជ្ជសាស្រ្ត និងការផ្គត់ផ្គង់សម្ភារៈជាច្រើនទៀត។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហគមន៍អឺរ៉ុប ក៏នៅតែរក្សាបាននូវកំណើនផងដែរ តាមរបាយការណ៍ក្រសួង ពាណិជ្ជកម្ពុជា នៅឆ្នាំ២០១៣ ទំហំពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប កើនរហូតដល់ ៣០ភាគរយ។ ដោយក្នុងឆ្នាំ២០១៣  ទំហំពាណិជ្ជកម្មមានទឹកប្រាក់ ២.៧៣៩,៥១លានដុល្លារអាម៉េរិក ខណៈឆ្នាំ២០១២ មានទឹកប្រាក់ ២.១១១,៨២ លានដុល្លារអាម៉េរិក។

ផលិតផលដែលកម្ពុជានាំចេញទៅលក់នៅទីផ្សារសហគមន៍អឺរ៉ុបភាគច្រើនជា សម្លៀកបំពាក់ ស្បែកជើង ទោចក្រ  យានយន្ត ស្ករស និងផលិតផលកសិកម្ម ដែលនាំមុខដោយផលិតផលអង្ករ។ ដោយឡែកកម្ពុជា នាំចូលពីសហ គមន៍អឺរ៉ុបវិញភាគច្រើនជាយានយន្ត គ្រឿងអេឡិចត្រូនិក ឱសថ និង បរិក្ខារពេទ្យ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>