ឧត្តរមានជ័យ ៖ ប្រភពព័ត៌មានពីខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ពលករខ្មែរ ធ្វើដំណើរ ឆ្លងកាត់ តាមច្រកទ្វារ អន្តរជាតិ អូរស្មាច់ គិតត្រឹម ម៉ោង ៨និង២០នាទី ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤នេះ មានចំនួន ៧៣នាក់ ក្នុងនោះស្រី ២៧នាក់ និងកុមារ ៣នាក់ ។
យ៉ាងណាក៏ដោយ ខណៈដែល ប្រជាពលករខ្មែរ ឆ្លងមកដល់ ច្រកទ្វារអន្តរជាតិ អូរស្មាច់ កម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បាននៅចាំទទួល ដើម្បីចែកមី ទឹកសុទ្ធ នំបុ័ង ដឹក ពួកគេ ត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ៕