បន្ទាយមានជ័យ ៖ មន្រ្តីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពលករខ្មែរ ធ្វើដំណើរ ឆ្លងកាត់ តាមច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត គិតត្រឹមម៉ោង៦ និង២៥នាទីដល់ម៉ោង៩ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤នេះ មានចំនួនសរុប ៤៧៨នាក់ ក្នុងនោះស្រី ១៨៨នាក់ និងកុមារ២៨នាក់ ។
យ៉ាងណាក៏ដោយ ខណៈដែល ប្រជាពលករខ្មែរ ឆ្លងមកដល់ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត កម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បាននៅចាំទទួល ដើម្បីចែកមី ទឹកសុទ្ធ នំបុ័ង ដឹក ពួកគេ ត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ។
មន្រ្តីនគរបាល ក្រុងប៉ោយប៉ែត បានបន្តទៀតថា ចំនួនពលករខ្មែរ ដែលបានចាកចេញ ពីប្រទេសថៃ បាននិងកំពុង ធ្វើដំណើរ បន្តមកទៀត តែរាងថយចុះ បន្តិចបើប្រៀបធៀប សម្រាប់ប៉ុន្មាន ថ្ងៃមុននេះ ៕