Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទូតកម្ពុជា និងមន្ត្រីថៃ ពិភាក្សាគ្នា ទៅលើខ្លឹមសារ ៥ចំណុច ពាក់ព័ន្ធពលករខ្មែរ

0
0

ភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី១៧ ខែមិថុនាឆ្នាំ ២០១៤ លោកស្រី អ៊ាត សោភា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេស ថៃ បានជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការ ទទួលតួនាទីជារដ្ឋមន្ត្រីស្តីទី នៃ ក្រសួងការបរទេសថៃ ដែល មានខ្លឹមសារ ៥ចំណុច ពាក់ព័ន្ធនឹងបញ្ហាពលករខ្មែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា ខ្លឹមសារទាំង ៥ចំណុច នោះ មាន ទី១. បាន ឯកភាពបង្កើតបណ្តាញទំនាក់ទំនង Hotline រវាងក្រសួងការបរទេសថៃ និងស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសថៃ ដើម្បីធ្វើការផ្ទៀងផ្ទាត់ព័ត៌មានផ្សេងៗ និងដោះស្រាយបញ្ហា បន្ទាន់នានា ដែលពលករខ្មែរ ជួបប្រទះ ក្នុងពេលកំពុងស្នាក់នៅក្នុងប្រទេសថៃ និងក្នុងពេលកំពុង ធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ, ទី២. ក្រសួង ការបរទេសថៃ បានបញ្ជាក់ថា មិនមានគោលការណ៍ និងផែនការបណ្តេញពលករខ្មែរយើងទេ ទី៣. ភាគីថៃមាន បំណងចង់ឲ្យពលករទាំងអស់ ដែលធ្វើការនៅក្នុងប្រទេសថៃ ជាពលករស្របច្បាប់ ដើម្បីជៀសវាងកុំឲ្យមានការ ជួញដូរមនុស្ស និងការកេងប្រវ័ញ្ចលើកម្លាំងពលករទាំងនេះ, ទី៤. ភាគីថៃសំណូមពរដល់ពលករខ្មែរ មិនស្រប ច្បាប់ ដែលបានត្រឡប់មកប្រទេសកម្ពុជា ហើយបើមានបំណងចង់មកធ្វើការក្នុងប្រទេសថៃវិញ សូមមក ជា ពលករស្របច្បាប់ និងទី៥ អនុគណៈកម្មការថៃ ទទួលបន្ទុកបញ្ហាពលករបរទេស កំពុងពិនិត្យ មធ្យោបាយ ដើម្បី ធ្វើឲ្យពលករខ្មែរមិន ស្របច្បាប់ឲ្យ ទៅជាពលករស្របច្បាប់។
ប្រទេសថៃ បានចាប់បញ្ចូនពលករខ្មែរជាង១៧ម៉ឺននាក់ គិតត្រឹមថ្ងៃអង្គារ ទី ១៧ ខែមិថុនា ឆ្នាំ២០១៤នេះ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images