-ឪពុកម្តាយ ក្មេងស្រីរងគ្រោះ យំបោកខ្លួន ពីព្រោះមាន តែកូនស្រីម្នាក់គត់
ភ្នំពេញ៖ បុរសម្នាក់ដែលត្រូវជាពូ របស់ក្មេងស្រីរងគ្រោះ បានបើករថយន្ត មិនមាន ការប្រុងប្រយ័ត្ន ហើយបើកថយក្រោយ ក៏កិនក្មួយស្រី ខ្លួនឯងស្លាប់តែម្តង កាលពីវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ស្ថិតនៅក្នុងការ ហ្គារ៉ាស ជួសជុល រថយន្តតាម បណ្តោយផ្លូវ ២០០៤ ខាងក្រោយផ្សារ សិនជូរីផ្លាហ្សា ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ បុរសដែលត្រូវជាពូ របស់ក្មេងស្រី រងគ្រោះបានបើករថយន្តទៅបាត់តែម្តង។ ប្រភពព័ត៌មានបាន ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញពូ ក្មេងស្រីរងគ្រោះ បើករថយន្ត ដែលគេទើប តែជួសជុល រួចនោះ សាកល្បង ម៉ាស៊ីនមើល រួចហើយ ក៏ត្រឡប់ចូលទៅក្នុង ហ្គារ៉ាសវិញ បានមួយបន្តិចក៏ឮសំឡេង ស្រែកទ្រហោយុំថា មានករណីកិនក្មេងស្រី ជាកូនម្ចាស់ហ្គារ៉ាស ធ្លាយខួរស្លាប់ភ្លាមៗ នៅនឹង កន្លែងកើតហេតុ ហើយពេលក៏ឃើញ រថយន្តនោះបើកចេញ ទៅវិញបាត់តែម្តងទៅ។
ទោះបីជាយ៉ាងណា គេពុំអាចសាកសួរ ឈ្មោះរបស់កុមារី រងគ្រោះ និងឪពុកម្តាយបានដែរ រួមនឹងអ្នកបើកបរ រថយន្តពីព្រោះ ដោយសារតែក្តី សោកស្តាយកូន ជាពន់ពេក ម្តាយ និងឪពុកយុំបោកខ្លួន ដូចអកដង្ហោយ ហៅកូនឲ្យវិល ត្រឡប់មកវិញ ក្នុងនោះ គេឃើញម្តាយកុមារី រងគ្រោះ យំបោកក្បាល និងថ្មការ៉ូ ស្ទើរតែស្លាប់ជីវិត ទៅតាមកូន ។
ហើយបើតាមការ បញ្ជាក់អីអ្នកជិតបាន ឲ្យដឹងថា ជនរងគ្រោះពីនាក់ប្តីប្រពន្ធ គឺមានតែកូនស្រីមួយនេះទេ ហើយកំពុង តែពេញស្រឡាញ់ ។ បច្ចុប្បន្ន សាកសពកុមារី ត្រូវប្រគល់ទៅ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕