Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្ពុជានិង ដៃគូអភិវឌ្ឍន៍ ដាក់ចេញយុទ្ធសាស្ត្រ ទប់ទល់ការប្រែប្រួល អាកាសធាតុ រយៈពេល ៩ឆ្នាំ

$
0
0

ភ្នំពេញ៖ ខណៈដែល ប្រទេសកម្ពុជាត្រូវបាន អ្នកជំនាញវាយតំលៃ ជាប្រទេសមួយ ងាយរងគ្រោះបំផុត ដោយ សារផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ក្នុងចំណោមប្រទេស ចំនួន១០ នៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០១៤នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ផ្សព្វផ្សាយ ជាសាធារណៈនូវផែន ការយុទ្ធសាស្ត្រ ប្រែប្រួលអាកាសធាតុរយៈពេល ៩ឆ្នាំ ពីឆ្នាំ២០១៤-២០២៣ នាសណ្ឋាគារ សាន់វ៉េ។

យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រួមមាន សំដៅដល់ការកាត់បន្ថយភាពងាយ រងគ្រោះរបស់ប្រជាជន ជាពិសេស ក្រុមអ្នក ដែលងាយរងគ្រោះបំផុត និងប្រព័ន្ធសំខាន់ៗបណ្ដាល មកពីផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុ, បង្វែរទៅរកមាគ៌ាបៃតងតាមរយៈការ លើកកម្ពស់ការអភិវឌ្ឍបញ្ចេញកាបូនិច និងបច្ចេកវិទ្យាពាក់ព័ន្ធ, និងលើក កំពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជន ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ ជាដើម។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ប៉ុន សារឿន ថ្លែងថា ប្រជាពលរដ្ឋកម្ពុជាយល់ដឹងតិចតួចពី ការប្រែប្រួល អាកាសធាតុ ស្របពេលដែលកម្ពុជា ជាប្រទេសមួយងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ បន្ទាប់ពី ហ្វីលីពីន និងវៀតណាម។ លោកថា "ដូច្នេះផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជារឿងសំខាន់ណាស់ដែល យើងត្រូវចូលរួមផ្សព្វផ្សាយ"។

លោក ប៉ុន សារឿន បន្តថា ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើរតួនាទីសំខាន់ក្នុងការ ចុះពន្យល់ប្រជាពលរដ្ឋតាម មូលដ្ឋាន ឲ្យបានយល់ពីការប្រែប្រួលអាកាសធាតុ ពោលគឺការណែនាំឲ្យ ប្រជាពលរដ្ឋ បានយល់ជុំវិញ វិធានការ ទប់ស្កាត់គ្រោះទឹកជំនន់ និងខ្យល់ព្យុះជាដើម។

លោកស្រី សេតស៊ូកូ យ៉ាម៉ាហ្សាគី នាយក UNDP ប្រចាំកម្ពុជាថ្លែងថា កម្ពុជាត្រូវបានចាត់ថ្នាក់ ជាបន្តបន្ទាប់ ទៅតាម សន្ទស្សន៍អន្តរជាតិ ក្នុងចំណោមប្រទេសទាំង១០ដែលងាយរងគ្រោះបំផុតដោយសារ ផលប៉ះពាល់នៃការ ប្រែប្រួល អាកាសធាតុ។

លោកស្រីបញ្ជាក់ថា "ផែនការយុទ្ធសាស្ត្រនេះ ដែលកំពុងផ្សព្វផ្សាយក្នុងថ្ងៃនេះ គឺជាជំហានសំខាន់មួយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រួសត្រាយ មាគ៌ាដើម្បីក្លាយ ជាប្រទេសប្រកបដោយការអភិវឌ្ឍ ដែលធន់នឹង បញ្ចេញ កាបូនិច"។

ការសិក្សាមួយផ្សេងទៀត ដោយទីភ្នាក់ងារចំណាត់ថ្នាក់ឥទាន នៃសហរដ្ឋអាម៉េរិកបានដាក់កម្ពុជា នៅជួរលើបំផុត នៃតារាង របស់ខ្លួនក្នុងចំណោមប្រទេស១១៦ ដែលងាយរងគ្រោះបំផុតបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដោយសារកម្ពុជាពឹងផ្អែកជាសំខាន់ លើផលិតកសិកម្ម និងសមត្ថភាពទន់ខ្សោយសម្រាប់ ទប់ទល់នឹងការប្រែប្រួល របបអាកាសធាតុ និងប្រព្រឹត្តិការណ៍ធាតុមិនប្រក្រតីនានា។

លទ្ធផលពីការសិក្សាថ្មីៗ បានរកឃើញថា នៅរយៈពេល៥០ឆ្នាំចុងក្រោយនេះ សីតុណ្ហភាពនិងរបបទឹកភ្លៀង នៅ កម្ពុជាបានចាប់ផ្ដើមប្រែប្រួល។ ការប៉ាន់ប្រមាណសម្រាប់រយៈពេល៨០ឆ្នាំខាងមុខបានសន្និដ្ឋានថា សីតុណ្ហភាព នឹងបន្តកើនឡើងជាមួយនឹងការថយចុះនៃរបបទឹកភ្លៀងនៅរដូវប្រាំង និងការពន្យារពេលចាប់ផ្ដើម ធ្លាក់ភ្លៀងនៅ រដូវវស្សា ដោយជាមួយគ្នានោះកម្ពស់ទឹកភ្លៀងអាចកើនច្រើនជាងមុន។

សូមបញ្ជាក់ថា នាឆ្នាំ២០១៣កន្លងទៅ របាយការណ៍របស់គណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញ ថា គ្រោះទឹកជំនន់នៅកម្ពុជា បានសម្លាប់មនុស្ស១៦៨នាក់។ ប៉ះពាល់ខូចខាតគិតជាទឹកប្រាក់អស់ ប្រមាណ ៣៥៦លានដុល្លារ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>