វ៉ាស៊ីនតោន៖ យោងតាម ការស្រាវជ្រាវ របស់ក្រសួងដែនដី និងមហាសមុទ្រ ជាតិសហរដ្ឋអាម៉េរិក ហៅកាត់ (NOAA) បានឲ្យដឹងថានៅក្នុង ខែឧសភា ឆ្នាំ២០១៤ ជាខែដែលត្រូវបាន គេចាត់ទុកថាបានកើនឡើងកំដៅ ពោល សីតុណ្ហភាពខ្ពស់ ជាងគេបំផុតដែល ពិភពលោកយើង មិនធ្លាប់មាន បន្ទាប់ពីបានកើនឡើង កំដៅខ្ពស់នៅក្នុង ឆ្នាំ១៨៨០នោះ ។
NOAA បានបញ្ជាក់ថា បើយើងបូកបញ្ចូលកម្រិតសីតុណ្ហភាពគិត ជាមធ្យមរវាងផែនដី និងទឹកសមុទ្រ គឺមានកម្រិត ១៥,៥៤ អង្សាសេ នេះជាកម្រិតដែលបាន កើនឡើងកំដៅ០,៧៤អង្សាសេ ។ ខណៈដែលតួលេខនៅក្នុង សតវត្សរ៍ ទី២០ ទាបជាង ។ក្រសួងខាងលើបានបន្តថា កម្រិតកំដៅ០,៧២អង្សាសេ ជាតួលេខមួយដែល បានកើនឡើងក្នុង ឆ្នាំ២០១០ ។
ក្នុងនោះរបាយការណ៍ចេញដោយក្រសួងដដែលនេះបានបញ្ជាក់ថា កម្រិតកំដៅខ្ពស់ត្រូវបានគេបែងចែក តាមឆ្នាំ នីមួយៗ ។ ក្នុងឆ្នាំ២០១០ មានកម្រិតកំដៅ លំដាប់ទី២ ឆ្នាំ២០១២ ស្ថិតក្នុងលំដាប់ទី៣ ឆ្នាំ២០១៣ លំដាប់ទី៥ និង ឆ្នាំ២០១៤នេះស្ថិតក្នុង លំដាប់មួយក្តៅខ្លាំងជាងគេ ។ សម្រាប់ឆ្នាំដែលស្ថិតក្នុង លំដាប់ទី៤នោះ គឺនៅក្នុងខែឧសភា ដូចគ្នា នៅក្នុងឆ្នាំ១៩៩៨ ។
យោងតាមតួលេខនៅក្នុង ឆ្នាំ១៩៧៦វិញ កម្រិតកំដៅបានកើនឡើងខ្ពស់ តែនៅទាបជាងខែឧសភា ឆ្នាំ២០១៤នេះ ដដែរ ៕
