Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សមាជិករដ្ឋសភា ស្នើរាជរដ្ឋាភិបាលធ្វើផែនការ យុទ្ធសាស្រ្ត ដើម្បីអភិវឌ្ឍន៍ ប្រទេស ដោយមិនឲ្យអ្នក នយោបាយ មកលាយឡំ

$
0
0

ភ្នំពេញ ៖ សមាជិករដ្ឋសភាម្នាក់ គឺលោក សួស យ៉ារ៉ា បានស្នើឲ្យ រាជរដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួង ផែនការ ត្រូវរៀបចំផែនការ យុទ្ធសាស្រ្ត ថ្នាក់ជាតិដើម្បីអភិវឌ្ឍន៍ ប្រទេសឲ្យមានការ រីកចំរើនដោយ មិនប្រកាន់គណបក្ស នយោបាយ ណាមួយឡើយ។

ការថ្លែងស្នើសុំរបស់ លោក សួស យ៉ារ៉ា នេះ ធ្វើឡើងនៅក្នុងសម័យ ប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហេង សំរិន ប្រធានរដ្ឋ សភា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ដើម្បីពិភាក្សាលើសេចក្តី ព្រាងច្បាប់ចំនួន៤។

លោកបានបញ្ជាក់ថា «ចំពោះផែនការអភិវឌ្ឍន៍ ជាតិខ្ញុំសូមឲ្យឯកឧត្តម ជួយបំភ្លឺសូចនាករ ហានិភ័យ ដែលបង្កើតឡើង ដោយក្រុមអ្នកនយោបាយ ។ ទៅថ្ងៃអនាគតយើងអាចរៀបចំ ផែនការយុទ្ធសាស្រ្តស្នូល របស់ប្រទេសជាតិ ហើយផែនការនេះ ដែលអាចប្រើដោយគ្រប់ គណបក្ស នយោបាយ អ្នកណាក៏ដោយ អ្នកឈ្នះ អ្នកឯងកាន់កាប់អំណាច អ្នកអនុវត្តចុះ ប៉ុន្តែកុំឲ្យអ្នក នយោបាយ មកលាយឡំ ជាមួយអភិវឌ្ឍន៍ ជាតិ»។

ជាការឆ្លើយតប ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ លោក ឆាយ ថន បានមានប្រសាសន៍ថា "យើង ធ្វើផែនការ គឺយើងបោះជំហានទៅមុខ យើងមិនធ្វើផែនការថយក្រោយទេ ចឹងទេបើ មានបញ្ហាកើតឡើង យើងត្រូវគិតគូរថាតើត្រូវដោះស្រាយតាមរបៀបណា ដោយរកផ្នែក ណាមកបំពេញ ។ តាមនីតិវិធី នៃដំណើរ ការអភិវឌ្ឍន៍ផែនការ គឺយើងតាមដានជារៀងរាល់ឆ្នាំ"។

លោកបន្តថា ក្រសួងបានត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃផែនការ ដើម្បីឲ្យបាន សម្រេចអ្វីៗដែលបាន កំណត់ នៅក្នុងសូចនាករ។

លោកបន្ថែមថា ផែនការយុទ្ធសាស្ត្រ មិនមែនតែគ្រប់គណបក្សអាចប្រើបាននោះទេ ហើយសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនោះ មិនទាន់បានសម្រេច ទាំងស្រុងនោះទេ ប៉ុន្តែដៃគូណាក៏គេចង់បានដែរ ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផែនការយុទ្ធសាស្រ្ត ដែលបានរៀបចំរួចហើយ ដើម្បីផ្សារភ្ជាប់ជាមួយ ភាគីពាក់ព័ន្ធ ហើយក៏តំណាងឲ្យប្រទេសជាតិទាំងមូល ដោយប្រើប្រាស់បានទាំងកម្រិតជាតិ-អន្តរជាតិ។

លោកបន្តថា ក្រសួងផែនការ បានសហការជាមួយក្រសួងដែលជាដៃគូពាក់ព័ន្ធ និងអ្នកជំនាញ ជាច្រើន ដើម្បីឲ្យមានកំណើនសេដ្ឋកិច្ច៧ភាគរយ ហើយភាគីពាក់ព័ន្ធ ក៏បានយកចិត្តទុកដាក់កាត់ បន្ថយគំលាត អ្នកមានចំណូលខ្ពស់និងអ្នកមានចំណូលទាប បានច្រើនគួរឲ្យកត់សំគាល់តាមផែនការ យុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញ៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>