Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចុះបង្ក្រាបនិងចាប់ខ្លួន មុខសញ្ញាចែក ចាយថ្នាំញៀនពីរនាក់ នៅក្រុងប៉ោយប៉ែត

0
0

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិ យាល័យប្រឆាំងការជួញដូរគ្រឿងញៀន ខេត្ដបន្ទាយមានជ័យ សហការជាមួយកម្លាំង នគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយតំណាងអយ្យការ បានបើកប្រតិបត្ដិការចុះបង្ក្រាបនិងចាប់ខ្លួន មុខសញ្ញាចែកចាយថ្នាំញៀនពីរនាក់ នៅក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ ។

យោងតាមរបាយការណ៍របស់នាយការិ យាល័យប្រឆាំងការជួញដូរគ្រឿងញៀន លោកធិន ស៊ិនដេត បានឱ្យដឹងថា ប្រតិបត្ដិ ការចុះទៅបង្ក្រាបទីតាំងនិងចាប់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្សារអគាថ្មី ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយក្នុងប្រតិបត្ដិការនេះ កម្លាំងសមត្ថកិច្ច បានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន៧ថង់តូច ទូរស័ព្ទដៃពីរ គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

នាយការិយាល័យប្រឆាំងការជួញដូរ គ្រឿងញៀនបានបញ្ជាក់ថា ក្រោយពីទទួល បានព័ត៌មានសម្ងាត់ ស្ដីពីសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍អាត់ ខែម បានបញ្ជាឱ្យ កម្លាំងនគរបាលជំនាញសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដោយមានការឯកភាពពីតំណាងអយ្យការ នោះ ចុះទៅឡោមព័ទ្ធនិងបង្ក្រាប ហើយឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ ។

បើតាមលោកធិន ស៊ិនដេត បានបន្ដថា ជនសង្ស័យទាំងពីរនាក់ ដែលត្រូវចាប់ខ្លួន នោះ រួមមានទី១ ឈ្មោះទី ប៊ុនណៃ ហៅ អណ្ដើក អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទី២ ឈ្មោះអែល អាលី ហៅពៅ អាយុ២៨ឆ្នាំ ជនជាតិឥស្លាម មុខរបរចាក់ឌីខារ៉ាអូខេ មាន ស្រុកកំណើតនៅភូមិទួលទឹង ឃុំទួលទឹង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ហើយបច្ចុប្បន្ន រស់នៅភូមិអូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសួរនាំនិងឃុំខ្លួនជាបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images