Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះវិហារ ប្រារព្ធខួប អនុស្សាវរីយ៍ ថ្ងៃបង្កើតលើកទី៦៣

$
0
0

ព្រះវិហារ ៖ គណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ នេះ បានប្រារព្ធមិទ្ទិញ អបអរសាទរ ខួបលើកទី៦៣ នៃថ្ងៃបង្កើត គណបក្ស ប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៤) ។

 ក្នុងឱកាស នៃពិធីរំលឹកខួប នៅស្នាក់ការ គណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះវិហារ ខងលើនេះ បានធ្វើឡើង ក្រោមអធិបតីភាព របស់ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្ដាល នៃគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខេត្តព្រះវិហារ និងមានការចូលរួម ពី ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ សមាជិក ក្រុមការងារ គណៈកម្មាធិការ កណ្ដាល ចុះជួយ ខេត្តព្រះវិហារ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិក គណ:អចិន្ត្រៃយ៍ គណកម្មាធិការខេត្ត សមាជិកក្រុម ប្រឹក្សាខេត្ត សមាជិក គណ:កម្មាធិការកណ្ដាល ប្រធាន អនុប្រធាន និងសមាជិកសា ខាគណបក្សមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាជិក ក្រុមប្រឹក្សា ក្រុង/ស្រុក គណ:អភិបាលក្រុង/ស្រុក សមាជិកក្រុមប្រឹក្សា សង្កាត់/ឃុំ ថ្នាក់ដឹកនាំភូមិ សមាជិក សមាជិកាគណបក្ស និងមហាជន ជាច្រើនរយនាក់ ។

លោក អ៊ុំ ម៉ារ៉ា ប្រធានគណៈកម្មាធិការ នៃគណបក្ស ប្រជាជនខេត្ត បានធ្វើកិច្ចស្វាគមន៍ និងបាន រំលឹកពីខួបអនុស្សាវរីយ៍លើកទី៦៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដើមី្បសម្តែងនូវកតញ្ញូតាធម៌ ចំពោះគណបក្ស ដែលជានិច្ចកាល ប្រកាន់ខ្ជាប់នូវ គោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើ ផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តមរបស់ជាតិ មាតុភូមិ និងប្រជាជន ។

លោក អ៊ុំ ម៉ារ៉ា បានអាន នូវសុន្ទរកថា របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្ស ប្រជាជនកម្ពុជា ដែលបានថ្លែង ក្នុងពិធីមិទ្ទិញ រំលឹកខួប លើកទី៦៣ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា ដែលមានខ្លឹមសារ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលដើមឡើយ ជាគណ បក្សប្រជាជន បដិវត្តន៍ខ្មែរ បង្កើតឡើង ដើមី្បផលប្រយោជន៍ របស់ប្រជាជន ហើយមកដល់ថ្ងៃនេះ មាន អាយុកាល ៦៣ឆ្នាំ ហើយ ដែលជាគណបក្ស ចាស់ទុំខាងនយោបាយ និងបានចូលរួមតស៊ូ រួមសុខរួមទុក្ខ ជាមួយប្រជាជនកម្ពុជា បានរំដោះជាតិ ឲ្យរួចផុតពីពួកអាណានិគមចក្រពត្តិនិយម និង បានផ្តួលរំលំរបប កម្ពុជាប្រជាធិបតេយ្យប្រល័យ ពូជសាសន៍ នាថ្ងៃ៧ មករា ១៩៧៩  បានបើកឡើងនូវទំព័រថ្មី នៃប្រវត្តិ សាស្ត្រ កសាងមាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញ ។

លោកក៏បានគូសបញ្ជាក់ថា រយៈពេលជិត ៣៦ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជំនះ ៧ មករា ក្រោមកិច្ចដឹក នាំរបស់ សម្តេចអគ្គមហាទាំងបី  ដែលមានសម្តេចតេជោ ហ៊ុន សែន  ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យ សម្រេចជោគ ជ័យដ៏ធំធេងលើគ្រប់វិស័យ ។ ដើមី្បថែរក្សាការពារ រាល់សមិទ្ធិផល នៃសង្គមជាតិឲ្យបានគង់វង្ស និង ដណ្តើម ជោគជ័យធំៗ ក្នុងការកសាង និងអភិវឌ្ឍមាតុភូមិ និង លើកស្ទួយជីវភាពរបស់ប្រជាជន ។

ជាមួយគ្នានេះ លោក មាស សុភា ក៏បានលើកឡើងពី ខ្លឹមសារសំខាន់ៗ ក្នុងសារ លិខិតនោះដែរ និងបានធ្វើការ អំពាវនាវ ដល់ជនរួមជាតិគ្រប់ គណប្សនយោបាយ និងមជ្ឈដ្ឋានទាំងឡាយ សូមជៀសវាង នូវអំពើដែល នាំឲ្យបែកបាក់សង្គមជាតិ គឺធ្វើសកម្មភាពរួមគ្នា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើមី្បសង្គមជាតិខ្មែរ ទាំងមូល ព្រមទាំងរក្សាខ្ជាប់នូវឧត្តម គតិស្នេហាជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាមគ្គីភាព ធ្វើតែអំពើ ល្អ និងជៀសវាង នូវរាល់ទង្វើមិនត្រឹមត្រូវ ដោយបំពានលើ គោលការណ៍ គណបក្សច្បាប់រដ្ឋ ដែលធ្វើឲ្យ ប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន។

លោក មាស សុភា ក៏បានថ្លែងអំណរគុណ ចំពោះសមាជិក សមាជិកា របស់គណបក្ស ប្រជាជនកម្ពុជាទាំងអស់ នៅខេត្តព្រះវិហារ ដែលបានគាំទ្រ និងបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី បន្តទៀត៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>