Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ៊ុយក្រែន ចង់បាន​វិធានការ​ ច្បាស់លាស់​មួយ​ ដើម្បី​ផ្អាក​សង្គ្រាម​ ជាមួយ​រុស្ស៊ី​

$
0
0

គីវ៖ សារព័ត៌មាន Channel News Asia ចេញផ្សាយ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ បានឲ្យដឹងថា ប្រទេស អ៊ុយក្រែន មានបំណងចង់បោះជំហាន ទៅរកភាព ច្បាស់លាស់មួយ ដើម្បីអនុវត្តបទឈប់បាញ់ ជាមួយក្រុមបះ បោរ ដែលលំអៀងទៅរដ្ឋាភិបាល ក្រុងម៉ូស្គូ ក្នុងគោលបំណង ចង់កាត់បន្ថយចំនួន អ្នកបាត់បង់ជីវិតក្នុងភ្លើង សង្រ្គាម។

បន្ទាប់ពីត្រលប់ពីទីក្រុងប្រូសែលវិញ ប្រធានាធិបតី អ៊ុយក្រែន លោក Poroshenko បានធ្វើកិច្ចជំនួបជាមួយប្រ ធានក្រុមរក្សាសន្តិសុខជាន់ខ្ពស់ ក្នុងគោលដៅបន្តអនុវត្ត បទឈប់បាញ់ ជាមួយក្រុមបះបោរ ដែលដណ្តើមបាន តំបន់ឧស្សាហកម្ម នៅតំបន់ភាគខាងលិច ប្រទេសអ៊ុយក្រែន។

ឆ្លើយតបបញ្ហានេះ លោកប្រធានាធិបតីពូទីន បានសម្តែងការគាំទ្រខ្ពស់ចំពោះការពង្រីកការអនុវត្តន៍បទឈប់ បាញ់ ព្រមទាំងជួយជម្រុញឲ្យ មានការធ្វើកិច្ចពិភាក្សា រវាងលោកប្រធានាធិបតី Poroshenko និងមេដឹកនាំជាន់ ខ្ពស់របស់ក្រុមបះបោរ។ យ៉ាងនេះក្តីប្រទេស លោកខាងលិច មានបំណងចង់ឲ្យ រដ្ឋាភិបាល Kremlin ស្នើក្រុមបះបោរដាក់អាវុធចុះ និងយល់ព្រមប្រគល់ បណ្តាទីក្រុង មួយចំនួនស្ថិតនៅ ភាគខាងលិច ដែលពួកគេវាយដណ្តើមបាន ទៅរដ្ឋាភិបាល ក្រុង គីវ វិញ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>