Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន នឹង​បង្កើត​ការហោះហើរ​ត្រង់​មក​កម្ពុជា នៅដើម​ខែ​កញ្ញា​ខាងមុខ

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ របស់ជប៉ុនឈ្មោះ Asia Atalantic Airlines គ្រោងនឹងបង្កើតការហោះហើរត្រង់ សំដៅមកប្រទេសកម្ពុជា ពីអាកាសយានដ្ឋានណារីតា នៅដើមខែកញ្ញា ឆ្នាំ២០១៤ខាងមុខ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច រវាងប្រទេសទំាងពីរ នឹងដើម្បីតបតាមការស្នើសុំ របស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក។

គម្រោងនៃប្រតិបត្តិការ ហោះហើរត្រង់ពីជប៉ុននេះ បានធ្វើឡើងនៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នារវាង ក្រសួងទេសចរណ៍កម្ពុជា និងតំណាងក្រុមហ៊ុនអាកាសចរណ៍ Asia Atalantic Airlines នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា «នៅពេលដែលមានការហោះហើរត្រង់នេះ នឹងបង្កើនចំនួនភ្ញៀវទេសចរជប៉ុន មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន ខណៈភ្ញៀវទេសចរជប៉ុន ដែលមកទស្សនាកម្ពុជា មានចំនួនជាង ២០ម៉ឺននាក់»។ លោកបន្តថា ពាក់ព័ន្ធនឹងការហោះហើរត្រង់នេះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នឹងចាប់ផ្តើមដំណើរការជាផ្លូវការ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ ដោយបង្កើតការហោះហើរត្រង់ ពីអាកាសយានដ្ឋានណាតារី សំដៅមកភ្នំពេញកម្ពុជាចំនួន ៣ជើង ក្នុងមួយសប្តាហ៍ ជាមួយនឹងយន្តហោះ ប៊ូអ៊ីង 767-300ER ពីថ្ងៃអង្គារ, ព្រហស្បតិ៍ និងថ្ងៃអាទិត្យ។ លោកបន្ថែមថា ចំណែកនៅខែតុលាខាងមុខ ក៏នឹងមានការហោះហើរ មួយទៀតដែលមាន ៤ជើង ក្នុងមួយសប្តាហ៍ពីណារីតា មកខេត្ត សៀមរាប ពីថ្ងៃចន្ទ, ពុ,ធ សុក្រ និងថ្ងៃសៅរ៍ ហើយលោកក៏សូមជំរុញឲ្យវិនិយោគិនជប៉ុន បង្កើនការបណ្តាក់ទុន នៅកម្ពុជាឲ្យបានច្រើនថែមទៀត។

ជាមួយគ្នានោះដែរ លោកប្រធានក្រុមហ៊ុនអាកាសចរណ៍ជប៉ុន លោក Azadul Haque ក៏បានលើកឡើងផងដែរថា ដើម្បីឆ្លើយតបទៅនឹងសំណើ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីខែមករា ឆ្នាំ២០១៤កន្លងទៅ ដោយស្នើឲ្យមានការ ហោះហើរត្រង់មកកម្ពុជា ក្រុមហ៊ុនបានសម្រេច ការហោះហើរនេះឡើង ដោយសារតែជប៉ុន មានការចាប់អារម្មណ៍ខ្លំាងលើ ទីផ្សារជំនួញរបស់កម្ពុជា ក៏ដូចជាពង្រឹកទំនាក់ទំនង សហប្រតិបត្តិការនៃប្រទេសទំាងពីរផងដែរ។ លោកបន្តថា ចាប់ពីពេលនេះតទៅក្រុមហ៊ុន នឹងបង្កើតការិយាល័យរបស់ខ្លួន នៅផ្សារទំនើប អ៊ីអន ដែលបានបើកដំណើរការ ផ្លូវការនៅថ្ងៃនេះ សម្រាប់ទំនាក់ទំនង។

សូមបញ្ជាក់ផងដែរថា បើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោកបានបង្ហើបប្រាប់ថា បន្ទាប់ក្រុមហ៊ុន Asia Atalantic Airlines បង្កើតការហោះហើរត្រង់នេះហើយ ក៏នៅមានក្រុមហ៊ុនអាកាសចរណ៍ ជប៉ុនមួយទៀតឈ្មោះ ANA ក៏គ្រោងនឹងបង្កើតការហោះហើរ ត្រង់មកកម្ពុជាផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>