Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សាលាដំបូង រាជធានីភ្នំពេញ បានបើសវនាការ ជំនុំជម្រះ លើករណី សម្លាប់ប្រធានភូមិ ត្រពាំអព្ច្រាញ ក្នុងសង្កាត់ ត្រពាំងក្រសាំង

$
0
0

ភ្នំពេញ៖ជនជាប់ចោទដែល ជាអតីត អនុប្រធានភូមិត្រពាំងអព្ច្រាញ និងជាជំនួយការ ស្មៀនឃុំត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ម្នាក់ កាលពីថ្ងៃ ទី ១ ខែ កក្កដា ២០១៤ ត្រូវបាន សាលាដំបូង រាជធានីភ្នំពេញ  បានបើសវនាការ ជំនុំជម្រះ និង កាត់ទោស ពីបទសម្លាប់ប្រធានភូមិត្រពាំងអញ្ចាញ ដោយសារ រឿងគំនុំ ប្រព្រឹត្តកាលពីឆ្នាំ ២០១២។

លោកហេង កេសរោ ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានឲ្យដឹងថា ជនជាប់ចោទខាងលើនេះមានឈ្មោះ ស រឹម ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវកាត់ទោស ពីបទ« មនុស្សឃាតដោយចេតនា» តាមមាត្រា១៩៩ នៃ ក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ តាមពាក្យបណ្តឹង របស់ប្រពន្ធ ជនរងគ្រោះ ។

លោកចៅក្រមបានបន្ថែមថា ជនជាប់ចោទ ត្រូវជាប់សង្ស័យ ក្នុងការស្ទាក់វ៉ៃសម្លាប់ជនរងគ្រោះឈ្មោះ ចាន់ សុផល ប្រធានភូមិត្រពាំងអព្ច្រាញ ដោយ រឿងគំនុំដណ្តើមតួនាទី ជាមេភូមិ ខណៈ ដែលជនរងគ្រោះចេញ ទៅដើរល្បាត (ជិះម៉ូតូ) ក្នុងភូមិវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២។

នាពេលសវនាការជនជាប់ចោទឈ្មោះ ស រឹម  បាននិយយាយថា ខ្លួនមិនបានសម្លាប់លោក មេភូមិឈ្មោះ ចាន់ សុផល ដូចការចោទប្រកាន់នៅនោះទេ។  

ឈ្មោះ ស រឹម  និយាយថា នៅថ្ងៃកើតហេតុ គឺថ្ងៃទី១២ ខែតុលាការ ឆ្នាំ២០១២នោះ គាត់ក៏បានដើរល្បាត ក្នុងភូមិត្រពាំងអព្ច្រាញដែរហើយ ក៏បានប្រទះឃើញសាកសព របស់លោកមេភូមិ ដេកស្លាប់ នៅលើផ្លូវ និង ម៉ូតូរបស់គាត់ ធ្លាក់ចូលក្នុងប្រឡាយទឹក។ គាត់ក៏បានរាយការណ៍ ទៅសមត្ថកិច្ចនគរបាលដើម្បីចូលរួម ពិនិត្យលើសពជនរងគ្រោះផងដែរ។

អតីតអនុប្រធានភូមិរូបនេះ បានសំណូមពរឲ្យ តុលាការមេត្តា លើកការចោទប្រកាន់ និង ដោះលែង រូបគាត់ឲ្យមានសេរីភាពវិញ។ តុលាការនឹងប្រកាស សាលក្រម នៃ សំណុំរឿងនេះ នៅ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខនេះ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images