Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរ និង តុលាការ ខេត្តកំពង់ឆ្នាំង ស្ទើស្រក់ទឹកភ្នែក តាមប្រជាពលរដ្ឋ រងគ្រោះលើ សុំណុំរឿងឆបោក ប្រាក់ទិញដំឡូងមី

$
0
0

កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ ដែលត្រូវក្រុមហ៊ុន លោកនៅ សារី ឆបោកទិញមើមដំឡូងមី ជំពាក់ប្រាក់ មិនដែលសងបាន ទ្រហោយំសម្រក់ទឹកភ្នែក នៅចំពោះមុខព្រះរាជអាជ្ញា លោក យូរ ទិត្យវឌ្ឍនៈ និងព្រះរាជអាជ្ញារង ទាំងបីនៃតុលាការខេត្តកំពង់ឆ្នាំង ដោយសារតែ បរាជ័យក្នុងការអនុវត្តដីកា សម្រេចរឹបអូសដំឡូងមី ដែលពួកគាត់បាន អោយឈ្មួញឈ្មោះនៅ សារី ដើម្បីយកលក់ឡាយឡុង។

កម្លាំងចម្រុះដឹកនាំ ដោយព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤នេះ ក្នុងតួនាទីទទួលបន្ទុកជា អាជ្ញាសាលា របស់សាលាដំបូងបានចុះអនុវត្តដីកា សម្រេចនេះ ដើម្បីយក ដំឡូងមីក្រុមហ៊ុនរបស់លោកនៅ សារី ដើម្បីលក់ឡាយឡុង យកប្រាក់សងជូនពួកគាត់ វិញប៉ុន្តែករណីនេះ ត្រូវបានបរាជ័យទៅវិញ ខណៈមានភាគីទី៣ មកប្ដឹងជំទាស់ដោយអះអាងថា នៅ សារី បានលក់ដំឡូងមី ខ្លួនកាលពី១០ថ្ងៃមុនទៅហើយ។

ភាគីទី៣មិនត្រូវបានគេស្គាល់ឡើយ តែខណៈដែលចុះអនុវត្តនោះគេបានឃើញប្រពន្ធ លោកនៅ សារី ឈ្មោះស្លេស អាស៊ីម៉ាស អម ទៅដោយមេធាវី នៅទីតាំងឃ្លាំង ស្តុបដំឡូងមី ព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង ហើយមិនបានធ្វើអត្ថាធិប្បាយ ប្រាប់អ្នកកាសែត ឡើយជុំវិញករណីនេះ ។

លោកព្រះរាជអាជ្ញា បានអះអាងថាគឺ គ្រាន់តែផ្អាកបណ្ដោះអាសន្ន តែប៉ុណ្ណោះ លោកខិតខំរកនីតិវិធីថ្មី ដើម្បី រកយុតិធម៌ជូនជនរងគ្រោះ ជាប្រជាកសិករម្ចាស់ចំការដំឡូងមី មកពីបណ្ដាខេត្តនានាបន្តទៀត ។

ប្រភពព័ត៌មាន ក្រៅផ្លូវការផ្សេងទៀត បានឥ្យដឹងថា តុលាការបរាជ័យក្នុងការអនុវត្តសាលដីកានេះ ដោយសារតែមាន អន្តរាគមន៍ពីអគ្គព្រះរាជអាជ្ញា អោយបញ្ឈប់ ទើប ប្រជាពលរដ្ឋស្រែកទ្រហោយំតែម្តង ។ នៅក្នុងការចាត់ការ លើសំណុំរឿងឆរបោក ថ្លៃដំឡូងមីថ្ងៃនេះផងដែរ គេបានសង្កេត ឃើញប្រពន្ធ លោកនៅ សារី មានទឹកមុខ ធ្វើហាក់បីមិនមានរឿងអ្វី កើតឡើងទាល់តែសោះ ខណៈម្ចាស់ចំការដំឡូងមី ប្រមាណជាង២០នាក់ មកពីបណ្ដាខេត្ត នានាស្រែកទ្រហោយំចំពោះមុខ។

សូមរំលឹកថា ប្រជាពលរដ្ឋជាច្រើននាក់ នៅតាមបណ្តាខេត្តនានា ដូចជាខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តកំពង់ចាម ជាដើមបានចាញ់បោកឈ្មួញម្នាក់ឈ្មោះ នៅ សារី និងប្រពន្ធឈ្មោះស្លេសអាស៊ីម៉ាស រស់នៅភូមិថ្នលថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលចុះទៅប្រមូលទិញ មើមដំឡូងមីពីពួកគាត់ ហើយមិនឲ្យលុយដោយមេឈ្មួញម្នាក់នោះ ជួលទីតាំងទ័ពអាកាសព្រលាន យន្តហោះ  ក្នុងខេត្តកំពង់ឆ្នាំង ធ្វើជាទីតាំងក្រុមហ៊ុន  សម្រាប់ហាល និងស្តុកមើមដំឡូង ទុកលក់បន្ត និងបានយកឈ្មោះលោក កែវ វណ្ណដេត ដែលជាមេបញ្ជាការទ័ពអាកាស មកកាងមុខរបរនេះផងដែរ ។

ប្រជាពលរដ្ឋ បានអោយដឹងថា លុយដែលឈ្មោះ នៅ សារី ជំពាក់ពួកគាត់ ក្នុងម្នាក់ៗ មានចំនួនរាប់ពាន់ រាប់ម៉ឺនដុល្លារ ហើយមានរយៈពេលរាប់ខែ និងខ្លះទៀត រាប់ឆ្នាំមកហើយ ទោះបីពួកគាត់មកទារជាច្រើនលើក ក៏ឈ្មោះ នៅ សារី និងប្រពន្ធ មិនដែលសងឡើយ ហើយមានប្រជាពលរដ្ឋ នៅក្នុងភូមិស្រុករបស់គាត់ ជាច្រើន នាក់ទៀត ក៏ត្រូវឈ្មោះ នៅ សារី បោកប្រាស់ទិញមើមដំឡូងមី មិនអោយលុយ ដូចពួកគាត់ដែរ ហើយពួកគេ នឹងឡើង មកជាបន្តបន្ទាប់ ដើម្បីដាក់ពាក្យប្តឹង នៅតុលាការខេត្តកំពង់ឆ្នាំង។

ប្រភពដោយឡែកមួយទៀត បានអោយដឹងថា ឈ្មោះ នៅ សារី រកស៊ីមុខរបរនេះ បានយកឈ្មោះ កែវ វណ្ណដេត ដែលជាមេបញ្ជាការទ័ពអាកាស កាងនៅពីក្រោយខ្នង និងបានជួលអគារ និងទីតាំងព្រលានយន្តហោះ នៅក្នុង ខេត្តកំពង់ឆ្នាំង សម្រាប់ហាលសម្ងួតមើមដំឡូង និងស្តុកមើមដំឡូងមី ដែលគេប្រមូលទិញបាន ពីតាមបណ្តា ខេត្តនានានិងដឹកយកមកដោយផ្ទាល់ ផងដែរ ។ ទីតាំងនេះ ត្រូវឈ្មោះ នៅ សារី ជួលក្នុងតម្លៃ ២ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ហើយក្នុងកិច្ចសន្យា មានរយៈពេល ៣ ឆ្នាំ ។ ក្នុងពេលដែលប្រជាពលរដ្ឋ បានដឹកដំឡូងមី យកទៅលក់ នៅក្នុងទីតាំងឃ្លាំង ដំឡូងមី ព្រលានយន្តហោះ ម្តងៗបើទោះអោយតម្លៃថោក ឬមិនបានទូទាត់ សាច់ប្រាក់ភ្លាមៗ ប្រជាពលរដ្ឋ មិនអាចដឹក ដំឡូងមីត្រឡប់មកវិញបានទេព្រោះថាកម្លាំងឆ្មាំការពារ លោក នៅ សារី បានធ្វើការបិទបារ៉ាស់ មិនអោយ ពួកគាត់ ចេញរថយន្តឡើយ ។

 រីឯលោក កែវ វណ្ណដេត ដែលជា មេបញ្ជាការ ទ័ពអាកាសវិញ លោកបានបញ្ជាក់យ៉ាងខ្លីថា អត់ដឹងទេមិនថា លោកនៅ សារី ធ្វើអីចឹងខូចដល់កិត្តិយសកងទ័ព នៅរសៀលថ្ងៃទី៤នេះ ផងដែរគេបានសង្កេតឃើញ អភិបាលខេត្ត និងកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់ និងនាំយកថវិកា ចែកជូនប្រជាពលរដ្ឋ រងគ្រោះ២៧នាក់ក្នុងម្នាកៗ ទទួលបានថវិកា៣ម៉ឺនរៀល។

ក្រុមអ្នកតាមដាននិយាយថា ករណីនេះអាជ្ញាធរខេត្ត និងស្ថាប័នតុលាការ មិនអាចរកយុត្តិធម៌ ជូនប្រជាពលរដ្ឋបានឡើយ ព្រះថា លោក នៅ សារី មានអ្នកមានអំណាចនៅពីក្រោយខ្នងចាំអន្តរាគមន៍ ដោយសារតែលោកនៅ សារី នេះឆបោកប្រជាពលរដ្ឋបានលុយច្រើនចែកភាគហ៊ុនដល់ខ្លួន ទើបប្រជាពលរដ្ឋ លឺហើយអស់សង្ឃឹមយ៉ាងខ្លាំង សុំអំពាវនាវអោយ សម្តេចតេជោហ៊ុន សែន ជួយអន្តរាគមន៍ជួយពួកគាត់ផង ៕

ប្រពន្ធលោក នៅ សារី ឆបោកទិញមើមដំឡូងមី ជំពាក់ប្រាក់ មិនដែលសង


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>