ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែង ថា ដើម្បីរក្សាបាននូវសន្តិភាព តាមបន្ទាត់ព្រំដែន មន្រ្តីយោធាកម្ពុជា និងថៃ ត្រូវតែបង្កើននូវការប្រា ស្រ័យទាក់ទងគ្នាឲ្យបានញឹកញាប់ ។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងដូច្នេះ ក្នុងឱកាសរូបលោក អញ្ជើញជាអធិបតី នៃពិធីបាញ់សាក ល្បងគ្រាប់កាំភ្លើងធំ ១០៥ មិល្លីម៉ែត្រ នៅកងពលតូចពិសេស ឆ័ត្រយោង៩១១ នាព្រឹកថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០១៤នេះ ។
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ផងដែរ រហូតដល់ពេលបច្ចុប្បន្ន ទោះបីជាប្រទេសថៃ ស្ថិតក្រោមរបបដឹកនាំរបស់យោធាក្តី តែទំនាក់ទំនង រវាងប្រទេសទាំងពីរ នៅតែស្ថិតក្នុងបរិយាកាសល្អ ប្រសើរ ជាពិសេសបញ្ហាព្រំដែន មិនមានបញ្ហានាំឲ្យល្អក់កករនោះទេ ។
គ្រាដែលកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបទី ៦ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិ បេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០១៤) នៅភូមិវប្បធម៌សម្តេចតេជោ នៅជើង ភ្នំប្រាសាទព្រះវិហារនោះ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជា បានប្រារព្ធទៅ ដោយរលូន និងមិនមានការរំខានអ្វីពីភាគីថៃនោះទេ ៕