Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ្នកបើកបររថយន្ត ស៊ិនទ្រី បន្តធ្វើកូដកម្ម សំរាមអាចគរស្អុយ ពេញរាជធានី ទៀតហើយ

$
0
0

ភ្នំពេញ៖ ក្រុមអ្នកបើកបររថយន្តដឹកសំរាមរបស់ ក្រុមហ៊ុន ស៊ិនទ្រី បម្រើការវេនយប់ប្រមាណជា ៥០នាក់ ក្នុង ចំណោម ៣០០នាក់ បាននាំគ្នាធ្វើកូដកម្មជាថ្មីទៀតហើយ បន្ទាប់ពីពួកគេខឹងនឹងថៅកែក្រុមហ៊ុនចោទថាលួចបូម  ប្រេងលក់ និងគំរាមឲ្យសមត្ថកិច្ចឃាត់ខ្លួន។

យោងតាមសេចក្តីរាយការណ៍ បានថ្លែងឲ្យដឹងថា ការធ្វើកូដកម្មរបស់កម្មកស៊ិនទ្រីនៅមុខទីស្នាក់ការក្រុមហ៊ុនក្នុង  សង្កាត់ដង្កោ ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤នេះ បានធ្វើឡើងបន្ទាប់ពីពួកគេរងនូវការចោទប្រ  កាន់ពីភាគីក្រុមហ៊ុនថា បានលួចបូមប្រេងលក់ និងគ្រោដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនពួកគេ។

បើតាមការបញ្ជាក់ថា ពីតំណាងក្រុមកម្មករធ្វើកូដកម្ម បានឲ្យដឹងថា ពួកគេមិនបានលួចបូមប្រេងសាំងរថយន្តលក់  នោះទេ ការបូមរបស់ពួកគេ គឺស្របទៅតាមកិច្ចសន្យារបស់ភាគីក្រុមហ៊ុន ព្រោះនាពេលកន្លងទៅក្រុមហ៊ុនបាន ប្រាប់ថា ពេលបញ្ចប់ការងារ ប្រេងនៅសល់ក្នុងរថយន្ត ក្រុមកម្មករអាចបូមយកទៅលក់បាន។

ក្រុមអ្នកតវ៉ា បានអះអាងថា ប្រសិនបើកភាគីក្រុមហ៊ុនមិនព្រមដកការចោទប្រកាន់ និងមិនបញ្ជាក់ឲ្យបានច្បាស់ពី  បញ្ហានេះទេ ពួកគេនឹងមិនចេញធ្វើការឡើយ។

ការធ្វើកូដកម្មជាថ្មីរបស់កម្មករក្រុមហ៊ុនស៊ិនទ្រីនាពេលនេះ ត្រូវបានគេមើលឃើញថា បើគ្មានការដោះស្រាយឲ្យ  បានឆាប់ទេ បញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញ អាចនឹងគរស្អុយបំផ្លាញមុខមាត់រាជធានីទៀតហើយ។

សូមបញ្ជាក់ថា ក្រុមកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រីកាលពីខែកុម្ភៈ ឆ្នាំនេះ ពួកគេបានតវ៉ាអស់ជាច្រើនថ្ងៃម្តងមកហើយ  ទាមទារឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែជូនពួកគេ។ ទម្រាំការចរចាឈានដល់ការព្រមព្រៀង សំរាមត្រូវបានគរចោល ក្នុងរាជធានីភ្នំពេញជាច្រើនថ្ងៃបង្អួតក្រុមអ្នកទេសចរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles