Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វិចារណកថាៈ បទល្មើស បំផ្លាញរ៉ែមាស រ៉ែត្បូង កំពុងកើតឡើង យ៉ាងអនាធិបតេយ្យ

$
0
0

ទឹកដីប៉ៃលិន ដែលជាទឹកដីត្បូងពេជ្រ បច្ចុប្បន្ននេះ ពុំមានរ៉ែត្បូង ដ៏មានតម្លៃ នៅសេសសល់ទៀតទេ ព្រោះរងការ បំផ្លាញយ៉ាងមហន្តរាយចាប់តាំងពី អំឡុងឆ្នាំ១៩៩០រហូតដល់ឆ្នាំ១៩៩៨ ។ សព្វថ្ងៃនេះកូនចៅខ្មែរជំនាន់ ក្រោយស្ទើរតែ លែងស្គាល់ត្បូងកណ្តៀង ត្បូងទទឹម ត្បូងឆាំង និងត្បូង ផ្សេងៗទៀត អស់ទៅហើយ ព្រោះទឹកដីប៉ៃលិនបានក្លាយទៅជា ចម្ការពោត ចម្ការដំឡូងមី និងចម្ការដំណាំ ហូបផ្លែ ផ្សេងៗទៀត ជំនួសទឹកដីដែល ធ្លាប់ល្បីល្បាញខាងសំបូរត្បូងពេជ្រដ៏ មានតម្លៃ ។ ចំណែកនៅ ខេត្តរតនគិរី ក៏ល្បីល្បាញខាងសំបូររ៉ែមាស រ៉ែត្បូងមិនចាញ់ខេត្តប៉ៃលិនប៉ុន្មានដែរ បើទោះបីត្បូង ថ្មនៅខេត្តរតនគិរី មិនសូវមានតម្លៃដូចត្បូងនៅខេត្តប៉ៃលិនក៏ដោយ ។ ឥឡូវនេះរ៉ែមាស និងរ៉ែត្បូងក្នុងខេត្តរតនគិរីកំពុង រងការបំផ្លាញ យ៉ាងពេញបន្ទុក ដូច្នេះអាជ្ញាធរខេត្តក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធាន ការ ទប់ស្កាត់ជា បន្ទាន់កុំឲ្យបទល្មើស កើតឡើងយ៉ាងពេញ បន្ទុកតទៅទៀត ។

តាមប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរីបានឲ្យដឹងថា រយៈពេល ប៉ុន្មាន សប្តាហ៍កន្លងទៅនេះ បទល្មើសជីក កកាយ រក រ៉ែត្បូង ក្នុងដីចម្ការកៅស៊ូរដ្ឋកំពុងកើតឡើង យ៉ាង អនាធិបតេយ្យ ។ ប្រភព បានឲ្យដឹងទៀតថា កន្លងមកថ្មីៗនេះទោះបីសមត្ថកិច្ច ចុះបង្រ្កាប និងរឹប អូសសម្ភារៈផ្សេងៗពីក្រុមជនល្មើសក៏ដោយ ក៏ បទល្មើសនៅតែបន្តកើតមានគួរឲ្យព្រួយបារម្ភដដែល ។ ជាក់ស្តែងកាលពីដើម សប្តាហ៍មុនសមត្ថកិច្ចចម្រុះបានធ្វើការ បង្ក្រាបមនុស្សជាង១០០នាក់ ដែលធ្វើ សកម្មភាពជីកកកាយរករ៉ែត្បូងនៅភូមិត្រុំ ឃុំឡាមិញក្នុងចម្ការកៅស៊ូ រដ្ឋ លុះនៅ ចុងសប្តាហ៍នៅតែ មានមនុស្សរាប់សិបនាក់ចូលទៅជីកកកាយរកត្បូងជាថ្មីទៀត ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺក្រុម ជនល្មើស ច្រើនធ្វើសកម្មភាពនៅពេលយប់ដើម្បីគេផុតពីការបង្ក្រាបរបស់សមត្ថកិច្ច ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរាយការណ៍ថា មេការរបស់ក្រុមហ៊ុនស្វីសរ៉ាប់បឺផ្លេនថេសិន ឈ្មោះ ថា និងឈ្មោះ វុធ ជាអ្នកឃុបឃិត ជាមួយដង្ខៅត្បូងឈ្មោះ ផល ហើយបំផុសកម្មករ ឲ្យចូលទៅជីករ៉ែត្បូង ក្នុងដីចម្ការកៅស៊ូរដ្ឋ ។ ក្រុម ហ៊ុនមួយនេះទទួលបានសិទ្ធិគ្រប់គ្រង ចម្ការកៅស៊ូដែលកាត់ចេញពី ចម្ការ កៅស៊ូរដ្ឋ ហើយមេការរបស់ក្រុមហ៊ុនបែរជាបើកដៃឃុបឃិតជាមួយដង្ខៅត្បូងឈ្មោះ ផល ហើយបំផុស ឲ្យកម្មកររាប់រយនាក់ចូលមកធ្វើសកម្មភាពជីករុករករ៉ែត្បូង យ៉ាងអនាធិបតេយ្យ ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចនគរបាល ស្រុកបរកែវ បែរជាជួយបិទបាំងថែមទៀត ។ បញ្ហានេះ ក្រសួងរ៉ែ និងថាមពលត្រូវ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះប្រធានមន្ទីររ៉ែ និងថាមពលខេត្ត រតនគិរីឈ្មោះ ហ៊ុន ប៊ុនថាន មិន រវល់ចាត់វិធានការទប់ស្កាត់នោះទេ បើទោះបីជាដឹងថា កំពុងមានបទល្មើសកើតឡើងក៏ដោយ ។ ក្រសួងរ៉ែ និងថាមពល ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀត មិនត្រូវបណ្តោយឲ្យបទល្មើសបំផ្លាញរ៉ែ ត្បូងក្នុង ស្រុកបរកែវកើតឡើង យ៉ាងពេញបន្ទុកតទៅទៀតនោះទេ ។

ដោយឡែកនៅក្នុងខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តព្រះវិហារក៏បទល្មើសបំផ្លាញរ៉ែមាស កើតឡើង យ៉ាងអនាធិប តេយ្យដែរ ហើយមន្រ្តីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធហាក់ដូច ជាមិនយកចិត្តទុកដាក់បង្ក្រាប បទល្មើសប្រកបដោយប្រសិទ្ធ ភាពនោះឡើយ ។ នៅក្នុងខេត្តក្រចេះអណ្តូងរ៉ែ របស់ក្រុមហ៊ុនចិន បានធ្វើឲ្យកម្មករខ្មែរស្លាប់ និងរងរបួសជាបន្តបន្ទាប់ ហើយសកម្មភាពអនាធិបតេយ្យ នៃការរុករករ៉ែមាស ក៏បន្តកើតមាន ឥតឈប់ឈរដែរ ។ នៅតំបន់ភ្នំជី និងស្នងអនក្នុង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ឯណោះ វិញក្រុមហ៊ុនដែលទទួលបាន អាជ្ញាប័ណ្ណរុករករ៉ែមាស កំពុងធ្វើអាជីវកម្មដោយប្រើ ឧបករណ៍ខុសច្បាប់ និងសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានធម្មជាតិ ។ បច្ចុប្បន្ននេះតំបន់ភ្នំជីខេត្ត កំពង់ធំ ដែលល្បីល្បាញខាងមាសមានគុណភាពល្អគឺត្រូវក្រុមហ៊ុនបំផ្លាញខ្ទេចខ្ទីអស់ទៅហើយ រីឯសកម្មភាព ខុសច្បាប់ ក៏កំពុងកើត ឡើងទាំងយប់ទាំងថ្ងៃដែរ ។ នៅខេត្តព្រះវិហារតំបន់សំបូរ រ៉ែមាសកំពុង ទទួល រងនូវការបំផ្លាញយ៉ាងពេញ បន្ទុក ហើយអ្នកធ្វើសកម្មភាព បំផ្លាញរ៉ែមាស នៅខេត្តព្រះវិហារ ត្រូវបានគេ ដឹងថា ជាជនជាតិវៀតណាម និងមានការការ ពារពីសំណាក់មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ទៀតផង ។ ប្រការនេះក្រសួង និងស្ថាប័នពាក់ព័ន្ធមិនត្រូវព្រងើយត ទៅទៀតទេ ព្រោះរ៉ែមាសនៅក្នុងខេត្តព្រះវិហារ កំពុងទទួលរងនូវការ វិនាសហិនហោចក្នុងពេលឆាប់ៗ ។

ចំពោះខេត្តបាត់ដំបងវិញ គឺសកម្មភាពបំផ្លាញរ៉ែមាស នៅស្រុកភ្នំព្រឹក បានកើតឡើងជាច្រើន ឆ្នាំមកហើយ ប៉ុន្តែមិនឃើញសមត្ថកិច្ច មន្រ្តីអាជ្ញាធរ ក៏ដូចជាមន្ទីរ និងក្រសួងពាក់ព័ន្ធចាត់វិធាន ការបង្ក្រាបឡើយ ។ ថ្មីៗនេះការបាក់ រណ្តៅរ៉ែមាស នៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង បានបណ្តាលឲ្យមាន មនុស្សស្លាប់បាត់បង់ ជីវិតជាបន្តបន្ទាប់ ប៉ុន្តែទោះជា យ៉ាងណាបទល្មើសនៅតែកើតឡើង យ៉ាងពេញបន្ទុកដូចមុនដដែល ។ អ្វីដែលគួរឲ្យព្រួយ បារម្ភ បំផុតនោះគឺរ៉ែថ្មកែវដ៏ មានតម្លៃនៅភ្នំគិរីអណ្តែត ហៅភ្នំកំពីងពួយ ស្រុកបាណន់ ខេត្តបាត់ដំបង កំពុងតែត្រូវបានលោកជំទាវម្នាក់ធ្វើសកម្មភាព គាស់ កាយបំផ្លាញ ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់ ។ ករណីជំទាវម្នាក់ធ្វើអាជីវកម្មថ្មកែវនៅ ភ្នំកំពីងពួយគឺជាការ បំផ្លាញ ធនធានរ៉ែដ៏មានតម្លៃយ៉ាងកំរោល ហេតុនេះក្រសួងរ៉ែ និងថាមពលក៏ដូចជារាជរដ្ឋាភិបាល ត្រូវចាត់ វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះសព្វថ្ងៃ នេះ រ៉ែមាស រ៉ែត្បូង និងរ៉ែថ្មកែវដ៏មានតម្លៃទទួល រងនូវការ បំផ្លាញឥត ឈប់ឈរ ហើយចៀសមិនផុត ពីរលាយសាបសូន្យក្នុងពេលឆាប់ៗនោះឡើយ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>