ដើម្បីរៀបចំ បញ្ជីពន្ធដារប្រចាំខែ ប្រចាំឆ្នាំ និងការដោះស្រាយ បំណុលពន្ធដារ គ្រប់ប្រភេទអោយបាន ត្រឹមត្រូវ រួមមាន ៖
I- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំខែ៖ ពន្ធលើប្រាក់បៀវត្ស (Tax on Salary) និងអត្ថប្រយោជន៍ បន្ថែម (Fringe Benefit Tax) ពន្ធកាត់ទុក(Withholding Tax) ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ(Prepayment on Profit Tax) អាករ ពិសេសលើទំនិញ និងសេវាមួយចំនួន(Specific Tax on certain merchandise and services) អាករស្នាក់នៅ (Accomodation Tax) អាករបំភ្លឺសាធារណៈ(Public Lighting Tax) អាករលើ តម្លៃបន្ថែម(Value Added Tax)និងពន្ធ អាករដទៃទៀត។
II- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំឆ្នាំ៖ ពន្ធលើប្រាក់ចំនេញប្រចាំឆ្នាំ (Annual Profit Tax Return)ពន្ធ ប៉ាតង់ (Patent Tax) ពន្ធលើអចលនទ្រព្យ (Property Tax) ។
III- បញ្ហា ឬបំណុលពន្ធដារនានាគ្រប់ប្រភេទ
រាល់បញ្ហាទាំងឡាយនេះលោកអ្នកអាច ជួបប្រឹក្សាយោបល់ជាមួយអ្នកឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ ដែលមានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយលើកិច្ចការទាំងឡាយនេះ តាមរយះទូរស័ព្ទលេខៈ 011 777 110 និង 017 888 987 ។
យើងខ្ញុំអាចជួយលោកអ្នកបានលើសេវាកម្ម ឬលើការងារជាច្រីនដូចជា៖
១- ការរៀបចំឯកសារបែបទពន្ធដារគ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅ កន្លែងពន្ធដារជូនលោកអ្នកជាស្រេច ដែលធ្វើបែបនេះលោកអ្នកចំណាយសេវាកម្មអស់តិច ហើយឯកសារ មានលក្ខណះត្រឹមត្រូវ ជាពិសេសចំណេញថវិការជាងការជួលបុគ្គលិកធ្វើការជាប្រចាំយ៉ាងច្រើន។
២-ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាៈ ការដោះស្រាយបំណុលពន្ធដារនានាដែលបានជំពាក់រដ្ឋ កន្លងមក ការដោះស្រាយបំណុលពន្ធដារដើម្បីជំរះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ ដាក់ជូនសវនករពន្ធដារ ។
៣- ការរៀបចំឯកសារកត់ត្រាបញ្ជីគណនេយ្យអោយបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។
៤-ការរៀបចំផែនការពន្ធដារ ក្នុងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។
៥- លើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ ។
៦-និងសេវាកម្មនានាជាច្រើនទៀតរួមមាន៖
ក-សេវាកម្មគណនេយ្យៈ
សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។
សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។
ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
ខ-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាង សាខាក្នុង និងក្រៅប្រទេស ។ល។
សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។
ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ
សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)
សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ……(ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម លុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករដែលជាប់ពន្ធលើប្រាក់ចំណេញ លុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។
គ-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអង្គការ សមាគម... លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។
ជួយវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក
ឃ-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង
សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)
សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110 និង 017 888 987 ។