Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកអភិបាល ខណ្ឌដង្កោ សំណេះសំណាល ជាមួយកម្លាំង សណ្តាប់ធ្នាប់ ខណ្ឌដង្កោ ចំនួន ៥០រូប

0
0

ភ្នំពេញ៖ ព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៤ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បានធ្វើពិធីសំណេះសំណាល ជាមួយ កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចំនួន ៥០រូប ដែលត្រូវបានជ្រើសរើស ពីក្នុងសង្កាត់ទាំង ១៣នៃខណ្ឌដង្កោ ដោយបានបម្រើការងារសន្តិសុខ សណ្តាប់ ធ្នាប់ក្នុងមូលដ្ឋានខណ្ឌដង្កោ ចាប់តាំងពីខែមករា ឆ្នាំ២០១៤មក។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក្នុងនាមប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌដង្កោ បានថ្លែងនូវការអបអរសាទរ ចំពោះការខិតខំ បំពេញការងារ របស់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំង ៥០រូប ដែលបានបំពេញភារកិច្ច ការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដោយបានសហការយ៉ាងល្អ ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ធ្វើឲ្យមានការថយចុះនូវចំនួន បទល្មើស ក៏ដូចជារក្សាបាន នូវសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដែលជាកត្តាអនុវត្តបានសម្រេច  នូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព របស់ រាជរដ្ឋាភិបាល។

លោកអភិបាលខណ្ឌដង្កោ ក៏បានធ្វើការផ្តាំផ្ញើ ដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ សូមរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរ ចៀសវាងការប្រព្រឹត្ត អំពើណា ដែលនាំឲ្យមានការវាយតម្លៃមិនល្អ ចំពោះស្ថាប័នរដ្ឋ ក៏ដូចជារដ្ឋបាលខណ្ឌទាំងមូល ហើយសូមឲ្យបន្តពង្រឹងការអនុវត្តការងារ ឲ្យមានប្រសិទ្ធិភាព មានវិន័យល្អ និងគោរពតាមបទបញ្ជារបស់ថ្នាក់លើ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានធ្វើពិធីប្រគល់ នូវឯកសណ្ឋានសណ្តាប់ធ្នាប់ ០១សម្រាប់ មួកសុវត្ថិភាពចំនួន ០១ និងថវិកា ៥០.០០០រៀល ដែលជាអំណោយរបស់ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images