Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្មកររោងចក្រ លី ចាងសេង ១៥០នាក់ នៅកំពង់ស្ពឺ ទាមទារ លក្ខខណ្ឌការងារ ៨ចំណុច

$
0
0

ភ្នំពេញ៖ កម្មករជាង១៥០នាក់ នៃរោងចក្រ លី ចាងសេង ដែលមានទីតាំងនៅផ្លូវជាតិលេខ៣ ស្ថិតនៅឃុំជង្រុក ស្រុក គងពិសី ខេត្តកំពង់ស្ពឹ បានតវ៉ាទាមទារ លក្ខខណ្ឌការងារល្អប្រសើរចំនួន ៨ចំណុច ក្នុងនោះ សហជីពកំពុងចរចាជាមួយក្រុមហ៊ុន ដើម្បីរកដំណោះស្រាយ។

តំណាងកម្មករមួយរូប លោក អ៊ូ សុងហេង បានឲ្យដឹងថា កម្មករបានទាមទារលក្ខខណ្ឌ ៨ចំនុចរួមមាន ៖ ១. ទាមទារឲ្យមាន ឧបករណ៍ប្រើប្រាស់ក្នុងបន្ទប់ពេទ្យ, ២. ទាមទារឲ្យមានរោងបាយ និង តុអង្គុយហូបបាយឲ្យបានសមរម្យ, ៣. ទាមទារមិនឲ្យ ប្រើកាតនៅពេលកម្មករទៅបន្ទប់ទឹក, ៤.ស្នើសុំដកគណនេយ្យដែលមានឈ្មោះ អេង និង ភ័ណ្ឌ ចេញពីក្រុមហ៊ុន, ៥. ស្នើសុំ លុយបាយថ្ងៃត្រង់ចំនួន៣០០០រៀល ក្នុងមួយថ្ងៃ, ៦.ស្នើសុំឲ្យក្រុមហ៊ុន បើកប្រាក់ឈ្នួលដល់កម្មករនិយោជិត ថ្ងៃទី៥ បើចំថ្ងៃ អាទិត្យ ឬថ្ងៃបុណ្យត្រូវបើកនៅថ្ងៃទី៤, ៧. ស្នើសុំឲ្យក្រុមហ៊ុនចេញបុងគិតប្រាក់ខែ ៨.និងស្នើសុំអំឡុងពេលធ្វើកូដកម្ម មិនឲ្យ កាត់លុយ។

តំណាងសហព័ន្ធសហជីព សហប្រតិបត្តិការ ដើម្បីកម្ពុជា តំណាងកម្មករភាគីក្រុមហ៊ុន ដោយក្រុមហ៊ុនយល់ព្រមរាល់សំណើ របស់កម្មករខាងលើ។

សូមជម្រាបថា ក្រៅពីអ្វីដែលបានព្រមព្រៀងគ្នា យ៉ាងជាក់លាក់ខាងលើ គ្មានសេចក្តីថ្លែងការណ៍ ឬការទទួលស្គាល់ណាមួយ ធ្វើឡើងដោយភាគីវិវាទទាំងពីរ និងត្រូវយកប្រើប្រាស់ជាភស្តុតាង ប្រឆាំងគូភាគីទាំងពីរនៅមុខតុលាការ ឬអាជ្ញាកណ្តាល ឡើយ៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles