ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកច័ន្ទទី២១ ខែកក្ដដា ឆ្នាំ២០១៤ បានប្រកាស សាលក្រម លើសំណុំរឿង ថៅកែម៉ាស្សា យីហោ «១៦៨» ម្នាក់ ដែលជាប់ចោទ ពីបោទ«សញ្ចារកម្ម» ។
ជាប់ពាក់ព័ន្ធនឹង ការបើកហាងម៉ាស្សា សម្រាប់ កោសជប់ តែបានលួចបង្គប់ ផ្តល់សេវា ផ្លូវភេទ (វ៉ៃសិច) ដោយខុសច្បាប់ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីដើមឆ្នាំ ២០១៤ ។ តុលាការបាន ផ្តន្ទាទោសរូបគាត់ ដាក់ពន្ធនាគារ រយៈពេល២ឆ្នាំ ៦ខែ តែអនុវត្តទោស ត្រឹមតែ ១ឆ្នាំ ៦ខែ ប៉ុណ្ណោះ ទៅនៅ សេសស់ គឺត្រូវព្យួរទាំងអស់ ។
លោក ជួន សុរាសី ចៅក្រមជំនះ នៃ សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទរូបនេះមាន ឈ្មោះ ទ្រី តិច ភេទប្រុស អាយុ៤៥ ឆ្នាំ ជាថៅកែ ហាងម៉ាស្សាយីហោ «១៦៨» មានទីតាំងនៅ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។
គាត់ត្រូវបានចោទប្រកាន់ ពីតំណាងអយ្យការ ពីបទ«សញ្ចារកម្ម» តាមបញ្ញាត្តមាត្រា ២៨៤ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា និងត្រូវចាប់ឃាត់ខ្លួន ដោយកម្លាំងនគរបាល នៃការិយាល័យ ប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ ខណៈពេល បានឆ្មក់ចុះទៅបង្ក្រាប ហាងម៉ាស្សាយីហោ «១៦៨» ដែលមានទីតាំងដូចខាងលើ។
ក្រោយការបង្ក្រាប សមត្ថកិច្ចនគរបាល បានឃាត់ខ្លួននារីម៉ាស្សាចំនួន៥នាក់ និង រកវត្ថុតាំង រួមមាន ស្រោមអនាម័យ ដែលប្រើប្រាស់រួច និង មិនទាច់ប្រើចំនួននៅក្នុងបន្ទប់ នៃ ហាងម៉ាស្សា របស់គាត់៕