Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក សេង ថានី សម្ពោធក្លោងទ្វារ សាលាដាំកូនឈើ និងចែករង្វាន់ដល់ សិស្សពូកែនៅ សាលារៀនអញ្ចាញ ក្នុងខេត្តក្រចេះ

0
0

ភ្នំពេញ៖ នាចុងសប្តាហ៍ កន្លងទៅនេះ លោក សេង ថានី បានអញ្ជើញសម្ពោធ ក្លោងទ្វារសាលា និងចែករង្វាន់ ដល់សិស្សានុសិស្ស មានចំណាត់ថ្នាក់ល្អ ព្រមទាំងដាំកូនឈើ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យអញ្ចាញ ស្ថិតក្នុងឃុំដារ ស្រុកចិត្របុរី និងក្នុងពហុកីឡាដ្ឋាន ក្រុង និងខេត្តក្រចេះ។

លោក សេង ថានី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ក្រសួងរៀបចំដែនដី និងភរិយា ជាតំណាងលោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនិងសហការី បានចូលរួមក្នុងពិធីនេះ។

លោក ឡាក់ ចាន់ថន នាយកអនុវិទ្យាល័យអញ្ចាញ បានឲ្យដឹងថា សមិទ្ធផលក្លោងទ្វារ សាលា និងរបងជុំវិញ សាលា ដែលត្រូវដាក់សម្ពោធនាពេលនេះ បានសាងសង់ឡើងនៅក្នុងឆ្នាំ២០១៣ ដោយផ្នែកខាងមុខ សាលា ធ្វើអំពីស៊ីម៉ង់ត៍បូកឥដ្ឋ ប្រវែង៤២ម៉ែត្រ ដែលជាអំណោយរបស់លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម និងលោកស្រី រស់ សូយឿ។

លោកបន្តថា បច្ចុប្បន្ននេះ សាលារៀន កំពុងធ្វើតារាងបាល់ទាត់ ដោយមានការ ចូលរួម ឧបត្ថម្ភពីលោក សេង ថានី, លោក ចេង គឹមជប់ នាយកទីចាត់ការរដ្ឋបាលសាលាខេត្តក្រចេះ រួមនិងថវិកាសាលារៀនអញ្ចាញ ដែល ពេលនេះ សម្រេចបានលទ្ធផល ៥០ភាគរយហើយ។

លោក សេង ថានី មានប្រសាសន៍ថានេះគឺជាថ្ងៃដ៏មានសារៈសំខាន់ និងមានអត្ថន័យណាស់ចំពោះសិស្សានុសិស្ស ទាំងអស់ ដើម្បីប្រារព្ធពិធីសម្ពោធក្លោងទ្វារ, របងសាលា, ចែករង្វាន់ និងសំភារៈសិក្សាដល់ សិស្សានុសិស្ស មាន ចំណាត់ថ្នាក់ល្អ ព្រមទាំងដាំកូនឈើនៅសាលាបឋមសិក្សា និងអនុ វិទ្យាល័យអញ្ចាញនេះ។

លោកបានផ្តាំផ្ញើដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅទីនោះ ឲ្យរួមគ្នាថែរក្សាសមិទ្ធផល ក្លោងទ្វារ របងសាលា និងថែទាំកូនឈើ ដែលបានដាំនាពេលនេះ ឲ្យបានដុះលូតលាស់ល្អ ជាប្រយោជន៍សំរាប់ជាម្លប់ និងផ្តល់ សោភ័ណភាព ដល់សាលារៀន និងបានណែនាំសិស្សានុសិស្សទាំងអស់ឲ្យយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរព វិន័យ បទបញ្ហាផ្ទៃក្នុងសាលារៀន បំពេញគ្រប់ភារកិច្ចដើម្បីក្លាយជាកូនល្អ, សិស្សល្អ, មិត្តល្អ, រក្សាស្មារតី សាមគ្គីភាព ឲ្យបានល្អ ដើម្បីក្លាយជាធនធានមនុស្ស រួមចំណែកបន្តវេនកសាងប្រទេសជាតិទៅថ្ងៃអនាគត។
នាពេល នោះដែរ លោក សេង ថានី ក៏បានចែកអំណោយជាសំភារៈសិក្សា និងថវិកា ដល់សិស្សានុសិស្ស រៀនជាប់ចំណាត់ថ្នាក់ល្អ នៃសាលារៀនអញ្ចាញ លេខ១ ដល់លេខ៥ ចំនួន ៥៥នាក់ ដែលចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ ទី៣ គឺលេខ ១បានទទួលសំភារៈសិក្សា និងថវិកា ៣ម៉ឺនរៀល, លេខ២ ថវិកា ២ម៉ឺនរៀល, លេខ៣ ថវិកា ១៥.០០០រៀល, លេខ៤ ថវិកា ១០.០០០រៀល និងលេខ ៥ថវិកា ៥.០០០រៀល។ ចំពោះសិស្សថ្នាក់ទី៤ដល់ ទី៦ លេខ១ទទួលបានសំភារៈ សិក្សា និងថវិកា ៥០.០០០រៀល, លេខ២ ៤ម៉ឺនរៀល, លេខ៣ ៣ម៉ឺនរៀល, លេខ៤ ២ម៉ឺនរៀល និងលេខ៥ ១ម៉ឺនរៀល។

ចំពោះសិស្សថ្នាក់ទី ៧ដល់ថ្នាក់ទី៩ ដែលជាប់ចំណាត់ថ្នាក់ល្អ ពីលេខ១ ដល់លេខ៥ មានចំនួន ២៦នាក់ ដោយ ក្នុងនោះលេខ១ បានទទួលសំភារៈសិក្សា និងថវិកា ៦ម៉ឺនរៀល, លេខ២ ៥ម៉ឺនរៀល, លេខ៣ ៤ម៉ឺនរៀល, លេខ៤ ៣ម៉ឺនរៀល និងលេខ៥ ២ម៉ឺនរៀល។ ចំណែកលោកគ្រូ អ្នកគ្រូ ៣២នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ១ក្បាល និងថវិកា ៦ម៉ឺនរៀល និងបានឧបត្ថម្ភដល់សាលា ២លានរៀល បន្ថែមទៀតសំរាប់ពង្រីកតារាងបាល់ទាត់ និងបន្ទាប់ មកក៏បានដាំកូនឈើ និងជាទីបញ្ចប់នៃកម្មវិធី បានទទួលបាននំបញ្ចុកសាមគ្គីផងដែរ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images