Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក គោ ស៊ុមសារឿត អញ្ជើញ ចុះពិនិត្យការដ្ឋាន ជួសជុលផ្លូវ ចូលមន្ទីរពេទ្យមិត្តភាព ជប៉ុនមង្គលបុរី ប្រវែង ៨៥០ ម៉ែត្រ នៅស្រុកមង្គលបុរី

0
0

បន្ទាយមានជ័យ:  លោក គោ ស៊ុមសារឿត អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យការដ្ឋាន ជួសជុលផ្លូវចូល មន្ទីរពេទ្យមិត្តភាពជប៉ុន មង្គលបុរី ប្រវែង៨៥០ម កាយប្រឡាយសងខាង ដាក់ប្រព័ន្ធលូរំដោះទឹក  ពីចំណុច សួនជ័យវរ្ម័នទី៧ ដល់ក្បាលស្ពានមន្ទីរពេទ្យជប៉ុនមង្គលបុរី ស្ថិតនៅកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី នាថ្ងៃទី ២២ខែ កក្ដដា ឆ្នាំ២០១៤ ខណៈផ្លូវមួយនេះ ត្រូវរងគ្រោះដោយទឹកភ្លៀងរដូវវស្សា បង្កជាជង្ហុកសំបុកមាន់ ដក់ទឹកពិបាកនិងធ្វើដំណើរ លើគ្រប់ មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យប្រាប់ថា: ដោយសារនៅរងចាំការ ដេញថ្លៃរបស់ក្រុមហ៊ុនឯកជន កសាងផ្លូវនេះ ជាផ្លូវបេតុងប្រើថវិកា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយរដូវ វស្សារឈានចូលមកដល់ផ្លូវមួយខ្សែ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ដល់គល់ស្ពានមង្គលបុរី ត្រូវរងការខូចខាត បង្កជាជង្ហុក សំបុកមាន់ ដក់ទឹកពិបាកធ្វើដំណើរ ម៉្យាងទៀតផ្លូវនេះជាផ្លូវសំខាន់មួយ សម្រាប់រថយន្តដឹកអ្នកជំងឺផ្សេងៗ ចូលសង្គ្រោះ និងព្យាបាលនៅមន្ទីរ មិត្តភាពជប៉ុនមង្គលបុរី។

លោក គឹម សុវណ្ណ បន្តប្រាប់ថា: រដ្ឋបាលខេត្តបានឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តចាប់ផ្តើម ជួសជុល ក្រាលគ្រួសបណ្ដោះអាសន្ន ដោយឈូសលុបជង្ហុក សំបុកមាន់ ប្រវែង ៨៥០ម៉ែត្រ មានទទឹង ៧ម៉ែត្រ កាយប្រឡាយសងខាង ផ្លូវ ១១០០ម៉ែត្រ ដាក់ប្រព័ន្ធលូរំដោះទឹកកាត់ទទឹងផ្លូវ ចាក់គ្រួសកិនបង្ហាប់ តាំងពីថ្ងៃទី១៩ ខែកក្ដដា រហូតមកដល់ពេលនេះ បាន៧០ ភាគ រយហើយ។

លោក គោ ស៊ុមសារឿត អភិបាលខេត្តបន្ទាយមានជ័យ ខណៈអញ្ជើញចុះពិនិត្យការជួសផ្លូវនេះ មានប្រសាសន៍ថា: ផ្លូវនេះជា ជ្លូវដ៏សំខាន់មួយ ក្រៅពីជាផ្លូវសម្រាប់ជាមធ្យោបាយ ធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាផ្លូវសម្រាប់រថយន្តសង្គ្រោះ ជូនអ្នកជំងឺ ចូលសង្គ្រោះព្យាបាលនៅមន្ទីពេទ្យ ដូច្នេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវទទួលជួសជុលបន្ទាន់ ។

លោក គោ ស៊ុមសារឿត សំណូមពរផងដែរ ចំពោះប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ចូលរួមសហការ និងសម្រួល ការងារជំនាញ ខណៈមានការប៉ះពាល់របង ឬសំយ៉ាបផ្ទះ ដើម្បីឲ្យដំណើរការជួសជុលផ្លូវមួយនេះ មានភាពងាយស្រួល និង ឆាប់រហ័ស៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images