Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មូលនិធិជនពិការ ប្រកាសដាក់ចេញ ទិសដៅយុទ្ធសាស្រ្ត ៦ចំណុច ធានាគុណភាព សេវាជូនជនពិការ

$
0
0

ភ្នំពេញ៖ មូលនិធិជនពិការ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធ ផលការងាររយៈពេល៤ឆ្នាំកន្លងទៅ និងប្រកាសដាក់ចេញនូវផែនការយុទ្ធសាស្រ្តថ្មីសម្រាប់ឆ្នាំ២០១៤-២០១៨។ ផែនការយុទ្ធសាស្រ្តថ្មីរយៈពេល៤ឆ្នាំ របស់មូលនិធិជនពិការ មានគោលដៅ ៦ចំណុច ដែលត្រូវបានគេរំពឹងថា នឹងចូលរួមជួយបម្រើសេវាជូនជនពិការបានកាន់តែប្រសើរ។   

ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តឆ្នាំ ២០១៤-២០១៨ ត្រូវបានធ្វើឡើង ក្រោមអធិបតី ភាពលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច ក្រសួងពាក់ព័ន្ធនានា អង្គការជាតិ និងអន្តរជាតិ។

លោក ជួរ រតនៈ នាយកមូលនិធិជនពិការ មានប្រសាសន៍ថា ផែនការយុទ្ធសាស្រ្តទាំង៦ ត្រូវបានរៀបរៀងឡើង ដោយអនុលោមតាមច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ស្របតាមគោលនយោបាយលិខិតបទ ដ្ឋាននានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

បើតាមលោក ជួរ រតនៈ គោលដៅយុទ្ធសាស្រ្ត ៦ចំណុចនោះ រួមមាន៖ ១. ពង្រឹងសេវាស្តារលទ្ធភាពពលកម្ម កាយសម្បទា ដើម្បីលុបបំបាត់ឬកាត់បន្ថយពិការភាព និង បង្កើនលទ្ធភាពដល់ជនពិការក្នុងការប្រើប្រាស់សេវា ប្រកបដោយគុណភាព និងនិរន្តភាព, ២. បង្កើន និង បង្កើតទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការជាមួយដៃគូ ដែលមានស្រាប់ និង ដៃគូថ្មីប្រកបដោយប្រសិទ្ធភាព, ៣. ធ្វើនិទស្សន៍ពីនិរន្តភាពហិរញ្ញវត្ថុ លើកកម្ពស់តម្លាភាព និងគណនេយ្យភាព ដើម្បីសម្រេចនូវទស្សនវិស័យ និងអាណត្តិរបស់មូលនិធិជនពិការ, ៤. ពង្រឹងការគ្រប់គ្រង និងការកសាងសមត្ថភាពមូលនិធិជនពិការ និងមន្រ្តីបុគ្គលិកជំនាញ ដើម្បីអនុវត្ត និង សម្រេចបាននូវគោលដៅ យុទ្ធសាស្រ្ត ជាអាទិភាព, ៥. ធានានូវប្រព័ន្ធគ្រប់គ្រងព័ត៌មាន ដែលត្រូវបានប្រើប្រាស់ដោយផ្សារភ្ជាប់យ៉ាងស្និទ្ធ ទៅនឹងគោលដៅយុទ្ធសាស្រ្ត និង តម្រូវការរបស់មូលនិធិជនពិការ និង ៦. លើកកម្ពស់ និងបង្កើនការរស់នៅ ដោយឯករាជ្យការធ្វើសមាហរណកម្មទៅក្នុងសង្គម និង ការចូលរួមសកម្មភាពសេដ្ឋកិច្ចរបស់ជនពិការ។

លោក វង សូត មានប្រសាសន៍ថា ផែនការយុទ្ធសាស្រ្តនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបំពេញនូវ តម្រូវការរបស់ជនពិការ ដោយផ្តោតសំខាន់ទៅលើវិស័យស្តារលទ្ធភាពពលកម្មកាយសម្បទា ធ្វើឲ្យជនពិការមាន លទ្ធភាពទទួលបានការថែទាំកម្រិតមុខងារផ្នែករាងកាយ វិញ្ញាណ សតិបញ្ញា ផ្លូវចិត្ត និង កម្រិតមុខងារផ្នែកសង្គម ឲ្យបានល្អប្រសើរបំផុត។

លោករដ្ឋមន្រ្តី វង សូត បានសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្រ្តីជំនាញ ដែល បានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់អង្គការ ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា ចំពោះមូលនិធិជនពិការ ដើម្បីបំពេញបុព្វហេតុការផ្តល់សេវាសាធារណៈ និង លើកស្ទួយសុខុមាលភាពជនពិការនៅកម្ពុជា។

ដើម្បីជំរុញកិច្ចការពិការភាពឲ្យកាន់តែប្រសើរថែមទៀតនោះ លោករដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ចំនួន ៧ ចំណុចរួមមាន៖ ១. ត្រូវខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្តនានាបន្ថែមទៀត ដើម្បីជម្រុញការអនុវត្តច្បាប់ស្តីពីកិច្ច ការពារ និង លើកកម្ពស់សិទ្ធិជនពិការឲ្យមានប្រសិទ្ធភាព, ២. ត្រូវរៀបចំផ្សព្វផ្សាយជាសាធារណៈឲ្យបានទូលំ ទូលាយតាមរយៈសិក្ខាសាលា សារព័ត៌មាន វិទ្យុ និង ទូរទស្សន៍, ៣. ត្រូវបន្តពង្រឹងពង្រីកសេវាស្តារលទ្ធភាពពល កម្ម កាយសម្បទា ជូនជនពិការប្រកបដោយគុណភាព, ៤. ត្រូវលើកទឹកចិត្តឲ្យមានការចូលរួមពីផ្នែកឯកជន រោង ចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ក្នុងការទទួលជនពិការឲ្យចូលបម្រើការងារ, ៥. ត្រូវពន្លឿនការរៀបចំនីតិវិធី ក្នុងការអនុវត្តអនុក្រឹត្យលេខ១៣៧ ស្តីពីរបបគោលនយោបាយសម្រាប់ជនពិការក្រីក្រ នៅតាមសហគមន៍, ៦. ពង្រឹងពង្រីកទំនាក់ទំនង ជាមួយអង្គការដៃគូពាក់ព័ន្ធនានា និង វិស័យឯកជនក្នុងការវិនិយោគ និង កៀរគរប្រភព ធនធាន ដើម្បីលើកកម្ពស់សុខុមាលភាពជនពិការ និង ៧. ត្រូវខិតខំប្រឹងប្រែងជម្រុញការអនុវត្តរបស់ខ្លួន ដើម្បី ក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលមួយ ដែលមានសក្តានុពលភាពក្នុងការបម្រើសេវាកម្មលើវិស័យពិការភាព ឲ្យមានប្រសិទ្ធភាព និង តម្លាភាព។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តឆ្នាំ ២០១៤-២០១៨នោះ កាល ពីព្រឹកថ្ងៃព្រហស្បតិ៍នោះ លោក វង សូត ក៏បានប្រគល់ត្រាជូនសាខាមូលនិធិជនពិការ រាជធានី/ខេត្ត ផងដែរ៕

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ថ្លែងក្នុងពិធី


Viewing all articles
Browse latest Browse all 8042

Trending Articles