Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរ ស្រុកឆ្លូង បើកយុទ្ឋនាការ ចុះបង្ក្រាប ការនេសាទ ខុសច្បាប់ នារដូវត្រីពងកូន

$
0
0

ក្រចេះ៖ ឧបករណ៍នេសាទ ខុសច្បាប់ជាច្រើនប្រភេទ ត្រូវបានអាជ្ញាធរស្រុកឆ្លូង ដឹកនាំដោយលោក សេង ភីណា អភិបាលរង ស្រុកឆ្លូង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤នេះ បានបើកយុទ្ធនាការ ចុះបង្ក្រាប ការនេសាទនារដូវត្រីពងកូន ខណៈមានក្រុមជនល្មើស កំពុងលបលួច ធ្វើសកម្មភាពនេសាទ ដោយខុសច្បាប់
នៅចំណុចភូមិ ឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងយុទ្ធនាការចុះបង្ក្រាបបទល្មើសជលផលខាងលើនេះ គឺមានការចូលរួម សហការពីមន្ត្រីអធិការដ្ឋាន រដ្ឋបាលជលផលខណ្ឌ រដ្ឋបាលជលផលខេត្ត សហគមន៍មូលដ្ឋាន រួមនិងប៉ុស្តិ៍នគរបាល ឃុំព្រែកសាម៉ាន់ ផងដែរ។

ក្នុងនោះកម្លាំងចម្រុះបានចាប់រឹបអូស បាន របាំងស្បៃមុង ចំនួន៨ខ្សែ ប្រវែង១៣០០ម៉ែត្រ លូរស្បៃមុងចំនួន
៨មាត់លូរ បង្គោលចម្រឹងឫស្សី១៧០ដើម  រួមនិងចាក់លេងកូន ត្រីចម្រុះទំងន់ ៣៥គីឡូក្រាម។

លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានឲ្យដឹងថា ការចុះបង្ក្រាបបទ ល្មើសជលផល ខាងលើនេះធ្វើឡើង ខណៈមានក្រុមជនល្មើសជាច្រើន កំពុងលបលួចធ្វើសកម្មភាព នេសាទ ខុសច្បាប់ក្នុងរដូវត្រីពងកូន ហើយឧបករណ៍នេសាទ ទាំងនោះត្រូវបានកម្លាំង ចម្រុះចុះរើរុះ និងធ្វើការដុត បំផ្លាចចោលនៅនិងកន្លែង៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>