Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ម៉ម ប៊ុនហេង ចូលរួម ក្នុងវេទិកាសាធារណៈ ស្តីពីការផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព

$
0
0

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤  នៅបរិវេណផ្សារឈូកមាស ភូមិគោកឃ្លៀង មានបើកវេទិការ សាធារណៈ ស្តីពីការផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយមាន ការចូលរួមពី លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុម ចុះជួយខណ្ឌសែនសុខ លោកលី សាវេត អភិបាលនៃគណៈអភិបាល ខណ្ឌសែនសុខ  លោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី អាជ្ញាធរ មានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

មានប្រសាសន៍នៅក្នុងពិធីនោះ លោកលី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានថ្លែង អំណរគុណដល់ប្រជាពលរដ្ឋ និងបានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមក្នុងកិច្ចការសន្តិសុខក្នុងមូលដ្ឋាន ភូមិ-ឃុំ មានសុវត្ថិភាព ធ្វើការបោះសំរាម និងស្បោងប្លាស្ទិក ឲ្យបានត្រឹមត្រូវ ។ លោកបានចុះទៅពិនិត្យ មើលសំណង់ចាក់ស្រះ លុបធ្វើផ្ទះល្វែងបណ្តាលឲ្យលិចផ្ទះ ។ បន្ថែមលើសពីនេះលោកបានសន្យាថា នឹងធ្វើប្រពន្ធលូបង្ហូរទឹក និងចាក់ផ្លុវបេតុងក្នុងសង្កាត់ក្រាំងធ្នង។

លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមចុះជួយខណ្ឌសែនសុខ បានមានប្រសាសន៍ថា ថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលបានចូលរួម យ៉ាងច្រើនកុះករ ហើយ នេះជាលើទី៣១ហើយ ដែលការរៀបចំវេទិការសាធារណៈ ស្តីពីការផ្សព្វផ្សាយ គោលនយោបាយភូមិ -ឃុំមានសុវត្ថិភាព ដើម្បីឲ្យបងប្អូន លើកឡើងនូវកង្វល់ ទស្សនៈ យោបល់ និងសំណូមពរផ្សេងៗ។ ជាក់ស្តែងផ្លូវថ្នល់ ប្រពន្ធលូបង្ហូរទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ត្រូវបានដោះស្រាយ ជួនប្រជាពលរដ្ឋ ជាហូរហែរៀងមក។  លោកបានមានប្រសាសន៍បន្តថា ពិតណាស់អាជ្ញាធរគឺជាអ្នកបម្រើ បងប្អូនប្រជាពលរដ្ឋ លើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល ផ្តោតលើសុខ ភាព បញ្ហាជំងឺគ្រុនឈាម នៅរដូវវស្សា។ លោកបន្តថា ឆ្នាំនេះជំងឺគ្រុនឈាមមានការថយចុះច្រើនដោយសារបងប្អូន ប្រជាពលរដ្ឋមាន ការយល់ដឹងច្រើន។

ជាមួយគ្នានោះផងដែរ ប្រជាពលរដ្ឋបានធ្វើការសំណូមពរឲ្យមាន ផ្លូវលំ និងបេតុង រួមនិងប្រពន្ធលូ មួយខ្សែប្រវែង ១០០ម៉ែត្រ ធ្វើការស្តារលូនៅក្នុងភូមិដែលមានទឹកលិច ធ្វើផ្លូវបេតុងក្នុងភូមិវិមានទ្រុង និងប្រពន្ធលូផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>