Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជនសង្ស័យ ដែលផ្លោះ ចូលរបងផ្ទះ ប៉ងលួចទ្រព្យ សម្បត្តិនោះ ជុងចង្រឹងដែករបង មិនមែនម្ចាស់ផ្ទះ បាញ់នោះឡើយ

0
0

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលផ្លោះ ចូលតាមរបង ផ្ទះរបស់ប្រជាពលរដ្ឋ ប៉ងលួចទ្រព្យសម្បត្តិ ស្ថិតនៅ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នោះ មិនមែនរងរបួស ដោយសារតែម្ចាស់ផ្ទះ បាញ់នោះឡើយ ពោលជាការរងរបួស ដោយសារ ជនសង្ស័យផ្លោះចេញ តាមរបង ត្រូវចំចង្រឹងដែលមុត យ៉ាងជ្រៅ ចូលទៅក្នុងដៃ ។

ពីដំបូង ត្រូវបានគេរាយការណ៍ថា ជនសង្ស័យរូបនេះ ត្រូវម្ចាស់ផ្ទះរងគ្រោះ បាញ់នឹងកាំភ្លើងខណៈជនសង្ស័យ បានផ្លោះចេញតាមរបង ក្រោយពេលលួច ទ្រព្យសម្បត្តិហើយនោះ ប៉ុន្តែចំពោះករណី ត្រូវបានមន្រ្តី នគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ ដែលចុះទៅពិនិត្យ ស្ថានភាព ជនសង្ស័យ នៅមន្ទីរពេទ្យកាល់ម៉ែត នោះ អះអាងថា ជាការមុតចង្រឹងដែក ដ៏មុតស្រួច នៅតាមរបង នៅពេលផ្លោះចេញមកក្រៅ ។ ជនសង្ស័យ បានមុតចំដៃ ចូលទៅក្នុងសាច់ យ៉ាងជ្រៅ រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តមន្ទីរពេទ្យ ឯកជន ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះ រង់ចាំចាត់ការបន្តទៀត នៅពេលជាសះស្បើយ ។

សូមបញ្ជាក់ថា យុវជនម្នាក់ ដែលសមត្ថកិច្ច អះអាងថា ជាចោរលួចទ្រព្យ សម្បត្ដិនៅតាម ផ្ទះ រងរបួសចំ ដៃពេលដែលជនសង្ស័យរូបនេះ ផ្លោះចូល របងផ្ទះគ្មានកន្លែងស្ថិតនៅភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលា ម៉ោង៣និង០៥នាទីព្រឹកទាបភ្លឺថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៤ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះសេង ពិសី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដនិង រស់នៅក្នុងភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ ជនសង្ស័យរូបនេះ បានផ្លោះរបងចូលទៅផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅខាងក្រោយ ក្លឹបកំសាន្ដញូស្ដារ  ប៉ងលួចទ្រព្យសម្បត្ដិ លុះ ពេលធ្វើសកម្មភាពរួចហើយ ជនសង្ស័យបាន ផ្លោះរបងចេញមកវិញ តែបានមុតចង្រឹងដែក រងរបួសធ្ងន់៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images