Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បទអត្ថាធិប្បាយ៖ ឆាកល្ខោនដាក់ឈ្មោះ របស់ជប៉ុន មិនអាចផ្លាស់ប្តូរ អធិបតេយ្យភាព របស់ចិន លើកោះដាវយូ បានទេ

$
0
0

តូក្យូ៖ វាជាការផ្លាស់ប្តូរមួយដែលពិតជាធ្វើឲ្យ ប្រទេសចិន មានកំហឹងក្រេវក្រោធយ៉ាងខ្លាំង បន្ទាប់ពីប្រទេសជប៉ុន បានប្រកាសកាលពីថ្ងៃសុក្រ ទី០១ ខែសីហា ឆ្នាំ២០១៤ ថា ខ្លួនបានដាក់ឈ្មោះប្រជុំកូនកោះរហូតដល់ទៅ១៥៨ កោះ ក្នុងនោះ មានទាំងប្រជុំកូនកោះចំនួន ០៥ រួមទំាងកោះ ដាវយូ ផងដែរ ជាកម្មសិទ្ធិរបស់ចិន ដែលនៅក្នុង ដែនសមុទ្រចិនខាងកើត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០១៤ថា វាមិនមែនជាលើកទីមួយ នោះទេ ដែលប្រទេសជប៉ុន បានព្យាយាមដើម្បីបង្ហាញអំពីភាពត្រឹមត្រូវរបស់ខ្លួន ក្នុងការដណ្តើមយកកោះដាវយូ របស់ចិន ដោយប្រាប់ពិភពលោកថា «ខ្លួនបានដាក់ឈ្មោះឲ្យកោះទំាងនោះ ទោះបីជាកោះទំាងនោះ មានឈ្មោះ រួចហើយក៏ដោយ»។

កាលខែមីនា ឆ្នាំ២០១២ ពេលនោះគណៈរដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីកូ ណូដា បាន សម្រេចចិត្តដាក់ឈ្មោះប្រជុំកូនកោះគ្មានមនុស្សរស់នៅតាមអំពើចិត្តរបស់ខ្លួនចំនួន ៣៩ ដោយរួមបញ្ចូលទាំង កោះចំនួន ០៧ របស់កោះដាវយូផង។

រដ្ឋាភិបាលទីក្រុងប៉េកាំងគឺ បានឆ្លើយតបយ៉ាងឆាប់ចំពោះបញ្ហានេះ តែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋា ភិបាលចិន បានប្រកាសនៅលើគេហទំព័រផ្លូវការរបស់រដ្ឋបាលមហាសមុទ្ររដ្ឋថា ខ្លួនបានដាក់ឈ្មោះកោះចំនួន ៧១រួចហើយ និងបានអះអាងជាថ្មីទៀតថា កោះដាវយូ គឺជាផ្នែកមួយរបស់ប្រទេសចិនតាំងពីអតីតកាលមកម្ល៉េះ។

ប្រទេសជប៉ុនប្រហែលជានឹងជឿថា ការផ្តល់ឈ្មោះឲ្យប្រជុំកូនកោះទាំងនោះ គឺជាការបង្ហាញពីអធិបតេយ្យភាព របស់ខ្លួន ប៉ុន្តែជប៉ុនគួរតែគិតឡើងវិញថា ប្រជុំកូនកោះទាំងនោះ គឺមានឈ្មោះជាភាសាចិនរួចទៅហើយ។

កំណត់ត្រាដំបូង នៃឈ្មោះរបស់កោះដាវយូនេះ គេអាចរកឃើញនៅក្នុងសៀវភៅ ដែលមានចំណងជើងថា Voy age ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ១៤០៣ ដែលជាឆ្នាំដំបូង នៃរជ្ជកាលអធិរាជ Yongle នៃរាជវង្សមីងរបស់ ប្រទេសចិន។

វាបានបង្ហាញថា ប្រទេសចិនបានរកឃើញ និង បានដាក់ឈ្មោះកោះដាវយូ នៅសតវត្សរ៍ទី១៤ និងទី១៥ រួចទៅ ហើយ។ ដោយផ្អែកលើការពិត នៃប្រវត្តិសាស្រ្តប្រទេសចិន គួរជាម្ចាស់ នៃកោះទំាងនោះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គីន ហ្គាង បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ រយៈពេលមួយ ម៉ោង បន្ទាប់ពីមានការឈ្លានពានរបស់ភាគីជប៉ុនថា «វិធានការឯកតោភាគីរបស់ជប៉ុនគឺខុសច្បាប់ និងមិនត្រឹមត្រូវ នោះទេ ហើយមិនអាចផ្លាស់ប្តូរការពិតដែលថា កោះដាវយូ និងកោះរណបរបស់វាជាផ្នែកមួយនៃទឹកដីរបស់ ប្រទេសចិនបានឡើយ»។

ទំនាក់ទំនងរវាងចិន និង ជប៉ុន បានក្លាយជាល្អក់កករចាប់តាំងពីរដ្ឋាភិបាលជប៉ុន បានទិញយកកោះដាវយូ កាល ពីខែកញ្ញា ឆ្នាំ២០១២ ហើយទាក់ទងនឹងបញ្ហានេះ ប្រទេសចិន មិនដែលបានបិទទ្វារចរចា និងដោយសង្ឃឹមយ៉ាង ស្មោះត្រង់ថា នឹងអាចទម្លុះទម្លាយឧបសគ្គផ្នែកនយោបាយ ដែលរំាងស្ទះដល់ការអភិវឌ្ឍ នៃចំណងទំនាក់ទំនងទ្វេ ភាគីនេះ។

ប៉ុន្តែលោកនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ នៅពីមុខនិយាយថា ចង់ឲ្យទំនាក់ទំនង ដែលកំពុងតានតឹង ដោយសារបញ្ហាសន្តិសុខ និង បូរណភាពទឹកនេះប្រសើរឡើង ខណៈនៅពីក្រោយវិញ លោកកំពុងបន្តធ្វើឲ្យអន្ត រាយដល់ទំនាក់ទំនងទ្វេភាគី។

ការទៅទស្សនាស្តូបចេតិយ៍សង្គ្រាម យ៉ាស៊ូ គូនី គឺបានល្មើសទៅនឹងបម្រាមខ្លួនឯងទៅហើយ រួមទំាងការដាក់ ឈ្មោះកោះជាកម្មសិទ្ធិរបស់ប្រទេសចិនទៀតនោះ ដែលទំាងនេះ បានធ្វើឲ្យប្រទេសជប៉ុន មានកំហឹង និងបាន បណ្តាលប្រទេសជិតខាង មានការព្រួយបារម្ភខ្លំាងផងដែរ។

ជាងនេះទៅទៀត បើសិនជាប្រទេសជប៉ុនពិតជាចង់ផ្សះផ្សាទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន និងកូរ៉េខាង ត្បូងមែននោះ រដ្ឋបាលលោក អាបេ គួរតែបញ្ឈប់យុទ្ធសាស្រ្តលេងបៀរបីសន្លឹករបស់ខ្លួន ហើយងាកមកចាត់ វិធានការ ដែលពិតប្រាកដ ដើម្បីទទួលការជឿទុកចិត្តពីសំណាក់បណ្តាប្រទេសជិតខាងខ្លួន៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>