Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តំណាងរាស្ត្រជាប់ ឆ្នោតទាំង ៥៥រូប របស់ CNRP ចូលស្បថនៅព្រះបរម រាជវាំង

$
0
0

- លោក សុន ឆ័យ៖ ចូលសភា ស្របតាមឆន្ទៈរាស្រ្ត និង ដើម្បីការពារប្រយោជន៍រាស្រ្ត

ភ្នំពេញ៖ ដូចការគ្រោងទុកនៅម៉ោង ៣ និង៣៨នាទីរសៀលថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០១៤នេះ តំណាងរាស្ត្រ ជាប់ឆ្នោតទាំង ៥៥រូប របស់គណបក្សសង្គ្រោះជាតិ បានចូលធ្វើសច្ចាប្រណិធាន ក្នុងព្រះបរមរាជវាំងហើយ ក្រោម ព្រះរាជាធិបតី របស់ព្រះករុណា សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី នៅលើព្រះទីនាំងទេវាវិនិឆ្ឆ័យ។

នៅក្នុងពិធីសច្ចាប្រណិធាននេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក៏បានអញ្ជើញចូលរួមជាមួយផងដែរ។

លោក សុន ឆ័យ តំណាងរាស្រ្តជាប់ឆ្នោត នៃគណបក្សសង្រ្គោះជាតិ មុនចេញដំណើរពីវិមានរដ្ឋសភា ឆ្ពោះទៅកាន់ព្រះបរមរាជវាំង បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ការចូលស្បថនៅក្នុងព្រះបរមរាជវាំង ដើម្បីចូលទៅបម្រើការងារនៅរដ្ឋសភានេះ គឺធ្វើឡើងស្របតាមឆន្ទៈរាស្រ្ត និងដើម្បីការពាក្យប្រយោជន៍រាស្រ្ត។

ពិធីសច្ចាប្រណិធាននេះ ធ្វើឡើងបន្ទាប់ពីគណបក្សជាប់ឆ្នោត បានចុះកិច្ចព្រមព្រៀងរួមគ្នាបិទបញ្ចប់វិបត្តិ នយោ  បាយ កាលពីថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលមានភាគីម្ខាងៗ ៨រូប នៅវិមានព្រឹទ្ធ  សភា ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែសីហាឆ្នាំ២០១៤ រដ្ឋសភាបានផ្ញើលិខិតទៅ លោកឧបនាយករដ្ឋមន្រ្តី គង់ សំ អុល ឲ្យរៀបចំពិធីស្បថសច្ចាប្រណិធាន របស់តំណាងរាស្រ្តជាប់ឆ្នោតទាំង៥៥រូបរបស់ គណបក្សសង្គ្រោះជាតិ៕


Viewing all articles
Browse latest Browse all 8042

Trending Articles