សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានប្រកាសជំទាស់ ចំពោះការទាមទារ ទឹកដីជាថ្មី ពី ប្រទេសជប៉ុន ទៅលើប្រជុំកូនកោះ ដែលឈ្មោះថា កោះ កដូ ជាភាសាកូរ៉េ និង ថេគេស៊ីម៉ា ហៅដោយ ជប៉ុន ស្ថិតនៅព្រំប្រទល់រវាង ប្រទេសទាំងពីរ ។
ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ នេះឲ្យដឹងថា រដ្ឋាភិបាល ជប៉ុន ដែលដឹកនាំ ដោយលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលើកឡើង ម្តងហើយម្តងទៀត ក្នុង របាយការណ៍ការពារជាតិរបស់ខ្លួនថ្ងៃនេះ ដោយនិយាយថា ប្រជុំកូនកោះនេះ គឺជាទឹកដី នៃជនជាតិ ដើមជប៉ុន មិនអាចកែប្រែ ។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍តបទៅជប៉ុនវិញថា ការអះអាង បែបនេះ គឺ "មិនអាចទទួលយកបាននោះទេ" ហើយ សេអ៊ូល ជំរុញឱ្យគណៈរដ្ឋមន្រ្តីលោក អាបេ ធ្វើការ លុបចោល និងចាត់វិធានការ ដើម្បីទប់ស្កាត់ ការកើតមានឡើងវិញនូវការបង្កហេតុបែបនេះ ។
ប្រទេសជប៉ុនបានដាក់ពាក្យបណ្តឹង លើទឹកដីប្រជុំកូនកោះ ទៅអង្គការសហប្រជាជាតិតាម រយៈរបាយ ការណ៍ របស់ក្រុមមេធាវីការពារក្តី ក្នុងរយៈពេល ១០ឆ្នាំមកហើយ។ ប្រភពពីក្រសួង ខាងលើ បានឲ្យ ដឹងទៀតថា ប្រទេសជប៉ុន បាន និងកំពុងបន្ដទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ តាមរយៈការបង្កហេតុ បែបនេះ ខណៈដែលពីមុខខ្លួនបានស្នើសុំឲ្យកូរ៉េខាងត្បូង ខិតខំប្រឹងប្រែង ធ្វើឲ្យប្រសើរឡើងវិញ នូវ ទំនាក់ទំនងរវាងទីក្រុង សេអ៊ូល និងទីក្រុង តូក្យូ នោះ ។
គួរបញ្ជាក់តាមប្រវត្តិសាស្ត្រដែលលើកឡើង ដោយកូរ៉េខាងត្បូងថា នៅក្នុងឆ្នាំ ១៩០៥ យោធា ចក្រពត្តិ និយមជប៉ុន បានដាក់បញ្ចូលប្រជុំកូនកោះ នេះ ជាខេត្តរបស់ខ្លួន តែក្រោយមកប្រទេស កូរ៉េខាងត្បូង បានគ្រប់គ្រងវិញចាប់តាំងពីឆ្នាំ១៩៥៤ នៅពេលដែលប្រទេសនេះបាន ឈរជើងការពារព្រំដែន នៅទី នោះ ៕