ភ្នំពេញ៖ វាលស្មៅ កាលពីមុន មានច្រើន ប៉ុន្តែឥឡូវត្រូវបាន បាត់បង់អស់ជាច្រើន ដោយសារការ ធ្វើស្រែចំការរ បស់ ប្រជាកសិករ និងការវិនិយោគដី ឲ្យក្រុមហ៊ុន ប៉ុន្តែចំនួន សត្វគោ ក្របី មិនមានការ ថយចុះនោះទេ មានតែ ច្រើន លើសមុនទៅទៀត។
លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាក បានមានប្រសាសន៍ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ថា បន្ទាប់ពីមានការ ឆ្ការវាលស្មៅ, ឈូសឆាយ, កាប់គាស់ដាំដុះរបស់ ប្រជាកសិករ ដើម្បីយកដីមកធ្វើស្រែ និងចំការ នោះ ធ្វើឲ្យបាត់បង់វាលស្មៅអស់ច្រើន តែចំពោះអ្នកចិញ្ចឹមសត្វគោ ក្របី ពួកគាត់អាចធ្វើជាទួល សម្រាប់ដាំស្មៅ ឬក៏ធ្វើភ្លឺស្រែឲ្យបានធំជាងមុន ដើម្បីឲ្យស្មៅ មានការដុះច្រើន ហើយយកទៅឲ្យគោ ក្របីស៊ី។
ប្រធានអង្គការសេដាក បានបន្តថា “ទោះបី នៅពេលឥឡូវនេះ មានប្រើគ្រឿងយន្តច្រើន ដើម្បីធ្វើស្រែចំការ ហើយ មានអ្នកខ្លះឈប់ចិញ្ចឹមគោ ក្របីក្តី តែមានអ្នកខ្លះមិនឈប់ចិញ្ចឹមទេ តែថែមទាំងបង្កើននូវការ ចិញ្ចឹមច្រើនជាង មុនទៀត ហេតុនេះហើយ គឺចំនួនគោមិនមានការថយចុះនោះទេ”។
អ្នកជំនាញខាងផ្នែកកសិកម្មរូបនេះ បានបន្ថែមថា ចំពោះអាចម៍សត្វពាហនៈ មានគោ ក្របីជាដើម ដែលយកមក ផ្គត់ផ្គង់ឡឧស្ម័ននោះ ក៏មិនមានផលប៉ះពាល់ដែរ ព្រោះចំនួនអាចម៍ គ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ៕