Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អភិបាលខណ្ឌ ដូនពេញ ហៅអាជីវកររក ស៊ីបញ្ចាំ មកណែនាំ និងជួយពង្រឹង សន្ដិសុខ

$
0
0

-អភិបាលខណ្ឌ ទុកពេល ត្រឹមថ្ងៃទី៣០ ខែកញ្ញា សម្រាប់ម្ចាស់ទីតាំងអត់ច្បាប់ទាំង ២៨ សុំលិខិតអនុញ្ញាត

ភ្នំពេញ ៖ អាជីវករនិងអ្នករកស៊ីបញ្ចាំ ទាំងម៉ូតូ ទាំងទូរស័ព្ទ និងរបស់មានតម្លៃ ផ្សេងទៀត នៅក្នុងភូមិសាស្ដ្រខណ្ឌដូនពេញ ជិត៥០នាក់ ត្រូវបានអភិបាល ខណ្ឌដូនពេញ លោកគួច ចំរើន ហៅមកណែនាំនិងជំរុញឱ្យ រិតបន្ដឹងមុខរបររបស់ខ្លួនបន្ថែមទៀត ចូល រួមជាមួយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានលើ ការងារពង្រឹងសន្ដិសុខ ពីព្រោះទីតាំងបញ្ចាំ របស់មានតម្លៃខាងលើនេះ អាចមានមុខ សញ្ញាខ្លះបានលួចទ្រព្យសម្បត្ដិពីប្រជាពលរដ្ឋ ហើយយកទៅដាក់បញ្ចាំ ។

ពិធីជួបពិភាក្សាជាមួយក្រុមអាជីវកររក ស៊ីបញ្ចាំខាងលើនេះ បានធ្វើឡើងនៅវេលា ម៉ោងប្រមាណ៣រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅសាលាខណ្ឌដូនពេញ ក្រោមវត្ដមានអភិបាលខណ្ឌលោកគួច ចំរើន និងមានការចូលរួមពីអភិបាលរង ថ្នាក់ដឹកនាំ សមត្ថកិច្ច អាជ្ញាធរ នាយនគរបាលប៉ុស្ដិ៍រដ្ឋ បាលទាំង១១ ព្រមទាំង ក្រុមអាជីវករដែល រកស៊ីមុខរបរមួយនេះចំនួន៤៣នាក់ ។

នៅចំពោះមុខក្រុមអាជីវករខាងលើនេះ លោកគួច ចំរើនបានលើកឡើងពីការងារ ពង្រឹងលើបញ្ហាសន្ដិសុខ និងបទល្មើសផ្សេងៗ នៅក្នុងខណ្ឌដូនពេញ ដើម្បីបម្រើសេវាការ រស់នៅនិងរកស៊ីរបស់ប្រជាពលរដ្ឋ ប្រកប ដោយភាពសុខសាន ដូច្នេះអាជីវករដែលរក ស៊ីបើកទីតាំងសេវាកម្មទទួលទិញលក់ និង បញ្ចាំទ្រព្យសម្បត្ដិក្នុងរាជធានីភ្នំពេញនោះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូល រួមជាមួយអាជ្ញាធរនិងសមត្ថកិច្ច ចំពោះ ការទប់ស្កាត់បទល្មើសនានានិងក្ដាប់ បាន មុខសញ្ញាផ្សេងៗ ។

ជាមួយគ្នានេះ អភិបាលខណ្ឌដូនពេញ ក៏ បានព្រមានទៅលើផ្លូវច្បាប់ ចំពោះក្រុម អាជីវករ ដែលរកស៊ីរបរមួយនេះ បើសិនជា ទទួលរបស់បញ្ចាំ ពុំមានច្បាប់ត្រឹមត្រូវនិង លិខិតស្នាមឱ្យបានច្បាស់លាស់នោះ ច្បាស់ជា ជាប់ពាក់ព័ន្ធបទល្មើសទទួលចោរកម្មជាក់ជា មិនខានឡើយ ។

លោកអភិបាលខណ្ឌក៏បានណែនាំឱ្យក្រុម អាជីវករទាំងអស់ ត្រូវពិនិត្យមើលអត្ដសញ្ញាណ ប័ណ្ណ របស់អ្នកមកបញ្ចាំឱ្យបានត្រឹមត្រូវបូក រួមទាំងការធ្វើ លិខិតស្នាមជាក់លាក់ទៀត ផង ដើម្បីការពារផ្នែកផ្លូវច្បាប់ ក៏ដូចជាងាយ ស្រួលកំណត់អត្ដសញ្ញាណជនល្មើស នៅពេល ដែលសមត្ថកិច្ចត្រូវតាមចាប់ខ្លួននោះ ។

លោកគួច ចំរើន ក៏បានប្រាប់ទៅក្រុម អាជីវករទាំងនេះថា បើសិនពិនិត្យឃើញថា អ្នកដែលមកបញ្ចាំអាចជាមុខសញ្ញាក្នុងបទ ល្មើសអ្វីមួយនោះ ត្រូវរាយការណ៍ជាបន្ទាន់ ជូននគរបាលនិងអាជ្ញាធរ ដើម្បីចុះទៅជួយ អន្ដរាគមន៍ភ្លាមៗ ក៏ដូចជាចាប់មុខសញ្ញាខាង លើនេះ ។

មន្ដ្រីសាលាខណ្ឌដូនពេញ បានឱ្យដឹងថា ម្ចាស់ទីតាំងកុងស៊ី ទទួលបញ្ចាំទាំង៤៣ទីតាំង គឺអត់ច្បាប់ចំនួន២៨ទីតាំង ដូច្នេះការហៅ មកជួបពិភាក្សានៅពេលនេះ ក្នុងគោលបំណង ឱ្យអាជីវករទាំង២៨ទីតាំងបំពេញបែបបទសុំលិខិតអនុញ្ញាតអាជីវកម្ម សេវាកម្មទិញ លក់ និងបញ្ចាំទ្រព្យសម្បត្ដិឱ្យបានត្រឹមត្រូវ ពីអាជ្ញាធរដែន ដីថ្នាក់សង្កាត់ ថ្នាក់ខណ្ឌ និង សាលារាជធានីភ្នំពេញ ។

នៅក្នុងកិច្ចពិភាក្សានេះ អភិបាលខណ្ឌ ដូនពេញ ក៏ស្នើសុំឱ្យម្ចាស់ទីតាំងដែលពុំទាន់ បានបំពាក់កាមេរ៉ាសុវត្ថិភាពនោះ គួរតែបំ ពាក់ចាប់ពីពេលនេះតទៅ ដើម្បីងាយស្រួល តាមដានក៏ដូចជាមានឯកសារសម្រាប់មើល បើសិនជាមានករណីជនល្មើសមកយករបស់ បញ្ចាំទៅកាន់ហាងនៅពេលណាមួយនោះ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានទុកពេលឱ្យក្រុមអាជីវកររយៈពេល មួយខែកន្លះ ពោលបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ សម្រាប់សុំលិខិត បើក ធ្វើអាជីវកម្មស្របច្បាប់ ចំពោះម្ចាស់ទីតាំង ទាំង២៨នោះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>